មនុស្សយើងភាគច្រើន ជានិច្ចជាកាល តែងតែប្រឹងទប់ផោម ដោយសារគិតថា វាជាទម្លាប់មិនល្អ និងគួរឲ្យខ្មាសគេថែមទៀត។ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងថា ទម្លាប់មួយនេះ អាចបណ្តាលឲ្យមានបញ្ហាដល់សុខភាពនោះទេ។

ចង់ដឹងថាមានហេតុផលមិនគួរទប់ផោមអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

១. ផោម ជាការបញ្ចេញនូវឧស្ម័នពុលចេញពីរាងកាយ តាមធម្មជាតិ។ ហេតុនេះ ប្រសិនបើអ្នកទប់ផោម គឺដូចជារក្សាទុកឧស្ម័នពុល នៅក្នុងរាងកាយ យ៉ាងអ៊ីចឹង។

២. ការទប់ផោម អាចបង្កជាសម្ពាធទៅដល់ ពោះវៀន បានយ៉ាងខ្លាំង។ ជួនកាល វាបណ្តាលឲ្យស្ទះ ឬធ្វើឲ្យគន្លាក់ពោះវៀន ឡើងពកទៀតផង។

៣. នៅពេលដែលអ្នកទប់ផោម ឧស្ម័នពុលទាំងឡាយ នឹងបុកឡើងទៅក្រពះវិញ ដែលនឹងធ្វើឲ្យក្រពះរបសអ្នក ពោរពេញទៅដោយជាតិពុលជាក់ជាមិនខាន។

៤. អ្នកប្រហែលជាធ្លាប់ដឹងហើយថា ប្រសិនបើអ្នក ប្រឹងទប់ផោម នោះផោមនឹងកាន់តែរីកធំខ្លាំង រហូតទប់មិនជាប់ ហើយថែមទាំងអាចមានក្លិនស្អុយជាងធម្មតាថែមទៀត។

៥. នៅពេលដែលអ្នកស្រេកទឹក ឬឃ្លាន អ្នកប្រាកដជា បញ្ចេញសំលេងកូរពោះ។ ប៉ុន្តែ អ្នកដឹងទេថា ការទប់ផោម ក៏អាចបណ្តាលឲ្យមាន សំឡេងកូរពោះកាន់តែឮខ្លាំងដែរ ដោយសារតែឧស្ម័នពុលបុកឡើងទៅលើវិញ។

៦. នៅក្នុងករណីកម្រខ្លះ អ្នកដែលមានក្រពះ ឬពោះវៀនខ្សោយ នឹងអាចទទួលរងការបំផ្លាញពីឧស្ម័នពុល ដែលភាយឡើងមកលើវិញ ដោយសារតែទប់មិនបញ្ចេញ។ ហេតុនេះ ដើម្បីការពារជំងឺក្រពះពោះវៀនផ្សេងៗ អ្នកមិនគួរទប់ផោមនោះទេ។

៧. ការទប់ផោម ក៏អាចបណ្តាលឲ្យហើមពោះ ប្រព័ន្ធរំលាយអាហារមិនដំណើរការ ព្រមទាំងក្រហាយទ្រូង ថែមទៀត ពីព្រោះ ឧស្ម័នពុលនឹងបុកឡើងមកលើវិញ ដូចបានរៀបរាប់ខាងលើអ៊ីចឹង។

៨. ជាក់ស្តែង ការផោម មិនមែនជារឿងដែលគួរឲ្យខ្មាសនោះទេ ដោយសារតែវាជា ការបញ្ចេញឧស្ម័នពុល បែបធម្មជាតិ ដែលមិនមែនមានតែមនុស្សយើងឯណា សូម្បីតែសត្វល្អិតក៏វាចេះផោមដែរ។

*** ហេតុនេះលើកក្រោយ ប្រសិនបើអ្នកចង់ផោម អ្នកអាចដើរចេញឲ្យឆ្ងាយ ឬទៅបន្ទប់ទឹក ដើម្បីផោមក៏បាន ជាជាងទប់វាចូលទៅក្នុងរាងកាយវិញ៕ 

ប្រភព៖ Interesting Facts

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ទទួលទានភេសជ្ជៈនេះ មួយថ្ងៃតែ ៣ ស្លាបព្រាបាយ ក៏អាចកម្ចាត់ជាតិខ្លាញ់ និងកូឡេស្តេរ៉ូល បានយ៉ាងមានប្រសិទ្ធភាព សឹងមិនគួរឲ្យជឿ!

មនុស្សជាច្រើន តែងតែព្យាយាម កម្ចាត់ជាតិខ្លាញ់ ដោយការតមអាហារជាចំបង ប៉ុន្តែបែរជាមិនមានប្រសិទ្ធភាពអ្វីទាល់តែសោះ។

ហេតុនេះទើបយើងនឹងលើកយកនូវភេសជ្ជៈមួយប្រភេទ ដោយប្រើខ្ទឹមស ជាគ្រឿងផ្សំសំខាន់ ដែលអាចជួយសម្អាតឈាម ពង្រឹងប្រព័ន្ធការពាររាងកាយ និងការពារជំងឺយាយីផ្សេងៗថែមទៀត។ ជាពិសេស ភេសជ្ជៈនេះ នឹងជួយបង្កើនល្បឿនរំលាយអាហារ ព្រមទាំងកម្ចាត់ជាតិខ្លាញ់ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ តោះតាមដាន របៀបធ្វើ ដូចខាងក្រោមនេះ ៖

គ្រឿងផ្សំ ៖

• ស្រាក្រហម កន្លះលីត្រ

• ខ្ទឹមស ១២ ក្លែប (ឬ ១២ កំពឹស)

របៀបធ្វើ ៖

បកសំបក ខ្ទឹមស ទាំងនោះឲ្យស្អាតអស់ រួចទុកវាក្នុងក្រឡកែវមួយ សឹមចាក់ស្រាក្រហមចូល។ បន្ទាប់មកបិទគម្រប រួចទុកវាហាលថ្ងៃចោល ២ សប្តាហ៍ ព្រមទាំងឧស្សាហ៍ក្រឡុកវាម្តងម្កាលផង។ ២ អាទិត្យក្រោយមក ចាក់ទឹករបស់វា ចូលក្នុងដបមានពណ៌ងងឹតណាមួយ ជាការស្រេច។ អ្នកអាចទទួលទានមួយថ្ងៃ ៣ ស្លាបព្រាបាយ រយៈពេលមួយខែ (រៀងរាល់ ៦ ខែធ្វើការទទួលទានម្តងទៀត) អ្នកនឹងសង្កេតឃើញពី រូបរាងដ៏ខុសប្លែក របស់អ្នកជាក់ជាមិនខាន។

# គួរបញ្ជាក់ផងដែរថា ខ្ទឹមស ជាភ្នាក់ងារប្រឆាំងនឹងបាក់តេរី អាចព្យាបាល និងទប់ស្កាត់ ការឆ្លងមេរោគ និងពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ជាងនេះទៅទៀត វាជួយកាត់បន្ថយសម្ពាធឈាម ទប់ស្កាត់ជំងឺសរសៃឈាមបេះដូង និងបន្ថយកម្រិតកូឡេស្តេរ៉ូលបានថែមទៀត។ សម្រាប់ ស្រាក្រហមវិញ អាចជួយឲ្យរាងកាយ មានសុខភាពល្អ និងរក្សារូបរាង បានយ៉ាងល្អឥតខ្ចោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]