ភ្នំពេញ៖ កាលពីវេលាយប់មិញនេះ បុរសជនជាតិបរទេសម្នាក់ ត្រូវចោរលួចកង់បាត់ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពីម្ចាស់គណនីហ្វេសប៊ុកម្នាក់បានឲ្យដឹងថា៖ 

«កាលពីយប់មានចោលួចកង់របស់ជនបរទេសនៅខណ្ឌទួលគោក។ បើហាងកង់ ឬបងប្អូនណាបានឃើញកង់ រូបដូចខាងក្រោមសូមទាក់ទងមកលេខ 097 7817811 , 070 721355, 010934971

សូមលោកចោ រៀបចំចរិយាឲ្យសមជាមនុស្ស កុំឲ្យបរទេសវាយតំលៃខ្មែរទូទាំងប្រទេសព្រោះលោកឯង។  គាត់បានមកខ្មែរ១០ឆ្នាំហើយ ដើម្បីបង្រៀនសិស្សដោយអត់គិតថ្លៃ ដូចនេះសូមជួយរកកង់គាត់ផង»៕

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ឧកញ៉ា ម៉ុង ឫទ្ធី ឆ្លៀតឱកាសនាំកូនៗ​ចូល​សួរសុខ​ទុក្ខ​​តារា​កំប្លែង នាយ ចេក ដែល​កំពុង​លក់​ភេសជ្ជៈ​ក្បែរចិញ្ចើមផ្លូវ

(ភ្នំពេញ)៖ ឆ្លៀតឱកាសដែលបានធ្វើដំណើរឆ្លងកាត់កន្លែងលក់ទឹកសុទ្ធ និងភេសជ្ជៈរបស់តារាកំប្លែងកំសត់គឺតា ចេក ដែលបច្ចុប្បន្នមានការលំបាកក្នុងជីវភាពគ្រួសារនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះលោកឧកញ៉ាចិត្តធម៌ ម៉ុង ឫទ្ធី បានសម្រេចនាំកូនៗចូលសួរសុខទុក្ខតា ចេក មិនតែប៉ុណ្ណោះថែមទាំងឧបត្ថម្ភថវិកាចំនួន សម្រាប់គាត់ទៀតផង។

ផ្អែកតាម Page ហ្វេសប៊ុករបស់លោកឧកញ៉ាចិត្តធម៌ ម៉ុង ឫទ្ធី បានសរសេរបង្ហោះភ្ជាប់ជាមួយរូបភាពអំឡុងពេលចូលសួរសុខទុក្ខតា ចេក បែបនេះថា ម៉ោង១២ និង ៣០រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នាំកូនៗចូលមកសាកសួសុខទុក្ខតា ចេក ដែលគាត់បាននឹងកំពុងតែប្រកបអាជីវកម្ម លក់ទឹកសុទ្ធនឹងទឹកផ្លែឈើនៅផ្លូវជាតិលេខ២ម្តុំខាងត្បូងផ្លូវបំបែកគួរស្រូវ។ រកថវិកាបន្ថែមលើការសម្តែងកំប្លុកកំប្លែងយក​ទៅចិញ្ចឹមកូនៗចំនួន៨នាក់ខ្ញុំបានប្រមូលថវិកាពីកូនៗមួយចំនួនជូនលោកតា ចេក ផងដែរ ។

តាមរយៈសកម្មភាពដ៏សប្បុរសធម៌ពីសំណាក់លោកឧកញ៉ា ម៉ុង ឫទ្ធី ខាងលើនេះដែរក៏មានមហាជនជាច្រើនបានបង្ហាញ ពីអារម្មណ៍គាំទ្រនិងលើកសរសើរ​ចំពោះទឹកចិត្តដ៏ល្អរបស់លោកឧកញ៉ាផងដែរ។មិនតែប៉ុណ្ណោះក៏មានអ្នកខ្លះទៀតបានផ្ញើសារជូនពរ​លោកឧកញ៉ាចិត្តធម៌ ម៉ុង ឫទ្ធី និងក្រុមគ្រួសារផងដែរបន្ទាប់ពីបានឃើញសកម្មភាពបែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]