ភ្នំពេញ ថ្ងៃទី២៩ មីនា ឆ្នាំ២០១៧៖ ដើម្បីអបអរការមកដល់នៃសាមសុង Galaxy S8 ក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជាបានអញ្ជើញ អ្នកកាសែត និងអ្នកចែកចាយទូរស័ព្ទដៃជាច្រើនមកចូលរួមព្រឹត្តិការណ៍ដាក់បង្ហាញរូបរាងជាលក្ខណៈអន្តរជាតិនៅអាគារ Phnom Penh Tower ជាន់ទី២២ តាមរយៈវីដេអូផ្សាយបន្តផ្ទាល់។ 

ទូរស័ព្ទសាមសុង Galaxy S8 ត្រូវបានដាក់បង្ហាញរូបរាងក្នុងទីក្រុងញូយ៉ក ដោយមានការរចនាយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញពីគ្រប់ជ្រុង ទាំងអស់ តាំងពីខាងក្រោយទៅមុខ និងពីខាងក្រោមទៅលើ។ ជាមួយនឹងអេក្រង់ដែលស្ទើរនឹងមិនមានស៊ុមសងខាង ទូរស័ព្ទសាមសុង Galaxy S8 ផ្តល់នូវទិដ្ឋភាពផ្តេកបានយ៉ាងធំ ទិដ្ឋភាពបញ្ឈរបានខ្ពស់ នៅពេលប្រៀបធៀបជាមួយស៊េរីមុនៗ ខណៈពេលដែលពណ៌ស្រស់ស្អាត បែបធម្មជាតិដោយបច្ចេកវិទ្យា Dual Pixel នាំយករូបភាពដែលមើលទៅហាក់ដូចជាផុសចេញពីអេក្រង់នៅក្នុងដៃរបស់អ្នក។

ម្ខាស់ហាងទូរសព្ទដៃ អប្សរា បានមានប្រសាសន៍ថា៖ «វាជារឿងមួយដ៏អស្ចារ្យ។ ខ្ញុំមិនដឹងថាសាមសុងអាចបង្កើតវាបាន ហើយខ្ញុំនឹងទន្ទឹងរង់ចាំ មើលដោយផ្ទាល់ភ្នែក។ វាមានភាពភ្លឺរលោង និងអេក្រង់មានទំហំធំ ហើយចំណែកស៊ុមទាំងសងខាងមានលក្ខណៈស្តើងមែនទែន ដែលខ្ញុំគិតថា ទូរស័ព្ទមិនមានគែមទៀតផង»។

ការលុបបំបាតនៃប៊ូតុង Home នៅលើផ្ទៃខាងមុខធ្វើឲ្យរូបរាងនៃ S8 មានភាពថ្លៃថ្នូរ អស្ចារ្យ និងឆើតឆាយ ឈានថែមមួយកម្រិតទៀត ដូចដែលការលេចធ្លាយកន្លងមក។ ជាមួយនឹងការពង្រីកអេក្រង់របស់ S8 គឺ ៥.៨អ៊ីង និង ៦.២អ៊ីង សម្រាប់ S8+ ផ្នែកផ្តេកសងខាងកោងដល់គែម ហើយកម្ពស់បញ្ឈររបស់វាលាតសន្ធឹងពីកំពូល ទៅបាត ដែលផ្តល់នូវបទពិសោធន៍មួយដ៏ថ្មីប្រៀបបានដូចអ្នកកំពុងកាន់អេក្រង់ស្តើងមួយក្នុងបាតដៃរបស់អ្នក។

ភ្ញៀវកិត្តយសមួយមកពីហាងលក់ទូរស័ព្ទ នីកា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាស្រទ្បាញ់អេក្រង់វាខ្លាំងណាស់។ ប្រៀបបានដូចជាកាន់អេក្រង់ប្រភេទ HDTV នៅក្នុងដៃរបស់អ្នកអីចឹង ហើយម្យ៉ាងទៀតវាជាដៃគូជំនួញ ដ៏វៃឆ្លាត ម៉ាស៊ីនថតរូបដ៏ល្អ បណ្តុំកម្សាន្ត និងទូរទស្សន៍មួយ។ វាគឺជាអ្វីទាំងអស់ដែលអ្នកចង់បានក្នុងទូរស័ព្ទដៃមួយ។ តើនរណាមិនប្រើ ទូរស័ព្ទដ៏ស្រស់ស្អាតមួយនេះ»?

ជាមួយគ្នានោះដែរភ្ញៀវកិត្តយសមួយទៀតមកពីហាងលក់ទូរស័ព្ទ KLD ក៏មានចំណាប់អារម្មណ៌ទៅលើ ទូរសព្ទ Galaxy S8 & S8+ ថាខ្ញុំ ជឿជាក់ថាទូរសព្ទ Galaxy S8 & S8+ នឹងវាយលុកទីផ្សារ កម្ពុជាបានយ៉ាងឆាប់រហ័ស។

ក្រៅពីអេក្រង់ដ៏ស្រស់ស្អាតនេះ ក្រុមហ៊ុនសាមសុងក៏បានធានានូវដំណើរការនៃទូរស័ព្ទ Galaxy S8 ឲ្យកាន់តែប្រសើរទ្បើង។ បច្ចេកទេសពិសេសសំខាន់ៗនៃទូរស័ព្ទដៃមួយនេះត្រូវបានធានាដោយប្រភេទ Quad-core in 2.45Ghz CPU, 4GB RAM, IP68 បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក កាស AKG អេក្រង់កោង និងបំពាក់ដោយ 4K resolution ដ៏ទំនើប។ Infinity Display ដែលធ្វើឲ្យទំហំអេក្រង់ធំជាងមុន និងមានរូបរាងស្រស់ស្អាតជាមួយគែមកោងនៃស៊េរីរបស់សាមសុង Galaxy S Series ដែលផ្តល់បទពិសោធន៍ដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃនេះ។ ទោះបីវាត្រូវបានប្រើសម្រាប់ជំនួញ ការកម្សាន្ត ឬលេងហ្គេម ស្មាតហ្វូនសាមសុង Galaxy S8 ធានាទទួលបានការពេញចិត្តលើសពីការរំពឹងទុក។ ថ្មកាន់បានយូរភ្ជាប់ជាមួយបច្ចេកវិទ្យាសាកថ្មបានយ៉ាងរហ័ស។

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថាទូរស័ព្ទ សាមសុង Galaxy S8 ដែលជាទូរស័ព្ទដៃដ៏ទំនើបមួយនេះនឹងវាយលុកទីផ្សារកម្ពុជាបានយ៉ាងឆាប់រហ័ស។ ជាមួយការរចនាដ៏ល្អប្រណិត ដំណើរការយ៉ាងល្អប្រសើរ និងបច្ចេកវិទ្យាដ៏ខ្ពស់ ស្មាតហ្វូននេះនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទនៅ ក្នុងប្រទេសកម្ពុជា»។

S8 មាន 5 ពណ៌ដ៏អស្ចារ្យ។ ស្មាតហ្វូនដ៏ទំនើបនេះត្រូវបានរំពឹងទុកថានឹងមកដល់កម្ពុជានៅចុងខែមេសា ឬដើមខែឧសភា ហើយនឹងមានការបន្ថែមជូនជាពិសេសពី សាមសុងទៀតផង។ ដូច្នេះហើយ ប្រសិនបើអ្នកមានចំណូលចិត្ត សូមតាមដានជាមួយសាមសុងដើម្បីដឹងព័ត៌មានពីការមកដល់របស់ ស្មាតហ្វូននេះ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]