កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានចេញលក់នូវ iPhone 5 រួចរាល់មក ឃើញថាមានមនុស្សជាច្រើន បានជ្រើសរើសប្រើប្រាស់ នូវទូរសព្ទ័ iPhone 5 នេះយ៉ាងច្រើន ដោយសារតែវាមានរាងស្អាត និងមានលក្ខណះពិសេសៗច្រើន។ ជាមួយគ្នានោះ ដើម្បីបំពេញតម្រូវការ iPhone 5 ពណ៍មាស ដែលមានដាំពេជ្រសុទ្ធ ត្រៀមនឹងបង្ហាញខ្លួននៅលើ ទីផ្សារហើយ។

តាមអ្នកDesign ជនជាតិអង់គ្លេសម្នាក់ឈ្មោះ លោក Hughes បានបញ្ជាក់ថា ដោយសារតែ iPhone 5 ទទួលបាននូវការពេញនិយមច្រើន ដូចនេះ ក្រុមហ៊ុនក៏កំពុងរៀបចំផលិតជា iPhone 5 ដែលមានពណ៍មាស និងមានដាំពេជ្រសុទ្ធ នៅលើរូប Apple ពីខាងខ្នងទូរសព្ទ័ ។ លោកបន្ថែមថា ចំពោះតម្លៃនៃ  iPhone 5 ពណ៍ទឹកមាស លាយនឹងត្បូងពេជ្រនេះ មានតម្លៃប្រហែល £21,995 ហើយនឹងត្រូវបានបញ្ជាក់កាន់តែច្បាស់ ពីការកែប្រែតម្លៃ និងការរចនានានា នៅក្នុងពេលខាងមុខទៀត ។ 

លោក Hughes ក៏បានបញ្ជាក់បន្ថែមថាកន្លងមក លោកធ្លាប់បាន Design នូវ iPhone 4s ធ្វើពីមាសសុទ្ធ តែមួយគត់គ្មានពីរ សម្រាប់ស្រ្តីជំនួញ ជនជាតិ អូស្រ្តាលីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ក្នុងតម្លៃ 6 លានផោនផងដែរ។

iPhone 5 ដែលមានពណ៍មាស និងមានដាំពេជ្រសុទ្ធ នៅលើរូប Apple

iPhone 5 ធម្មតា

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]