ការចាប់ផ្ដើម Microsoft Office 365 នៅប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហគ្រាសធំៗ ក្នុងការស្វែងរកការកែប្រែទម្រង់បែបឌីជីថល និងកំណើនក្នុងតំបន់។

ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧៖  Softline International ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយ IT អន្តរជាតិឈានមុខគេ បានពង្រីកវិសាលភាពនៃសេវា Cloud របស់ខ្លួន ជាមួយនឹងការណែនាំនាពេលថ្មីៗនេះ នូវ Microsoft Office 365 ទៅកាន់ប្រទេសកម្ពុជា។

Office 365 ត្រូវបានយកមកប្រើប្រាស់យ៉ាងជោគជ័យដោយសហគ្រាសដែលទើបងើបឡើងនៅទូទាំងពិភពលោក ហើយវានឹងផ្ដល់ជូនសហគ្រាសកម្ពុជានូវមូលដ្ឋាន ដើម្បីបំពេញតាមតម្រូវការកាន់តែខ្ពស់ នៅពេលសហគ្រាសទាំងនេះពង្រីកខ្លួនទៅតំបន់អាស៊ីអាគ្នេយ៍។

អគ្គនាយកប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុន Softline លោក ILya Anzhiganov បានមានប្រសាសន៍ក្នុងពិធីស្ដីអំពីដំណោះស្រាយ Cloud នាថ្ងៃនេះថា៖ “សហគ្រាសកម្ពុជាកំពុងបង្កើតកន្លែងធ្វើការបែបទំនើប ដែលផ្ដល់ឲ្យពួកគេនូវអត្ថប្រយោជន៍ប្រកួតប្រជែងនៅពេលពួកគេពង្រីកខ្លួន។” “Office 365 ដែលផ្អែកលើ Cloud នឹងទ្រទ្រង់កំណើននេះជាមួយនឹងភាពបត់បែនរបស់ខ្លួន និងដំណើរការគ្រប់គ្រងដែលមានភាពសាមញ្ញ។ នៅពេលសហគ្រាសធ្វើដំណើរឆ្ពោះទៅការិយាល័យដែលមានតែក្រដាស ពួកគេនឹងទទួលបាននូវប្រតិបត្តិការ និងប្រសិទ្ធភាពកាន់តែប្រសើរ ជាមួយនឹងភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ការឆ្លើយតបដែលកើនឡើង ការសម្រេចចិត្តកាន់តែឆាប់រហ័ស និងថ្លៃចំណាយរដ្ឋបាលកាន់តែទាប។”

ឧទាហរណ៍ Moneris ដែលជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដំណើរការទូទាត់ប្រាក់ធំជាងគេនៅអាមេរិកខាងជើង និងជាអតិថិជនរបស់ Microsoft ផងនោះ បានធ្វើការផ្លាស់ប្ដូរយ៉ាងជោគជ័យទៅរក Cloud ហើយឥឡូវនេះ អាចដោះស្រាយប្រតិបត្តិការហិរញ្ញវត្ថុចំនួន ៦០០ ក្នុងមួយវិនាទី និងប្រមាណ ៥០លាន ក្នុងមួយថ្ងៃដោយគ្មានការបាត់បង់ទិន្នន័យអ្វីឡើយ។

លោក Anzhiganov បានបន្ថែមទៀតថា៖ “លក្ខណៈចល័ត ផលិតភាព និងសុវត្ថិភាពគឺជាឧត្តមភាពសំខាន់នៃដំណោះស្រាយ Cloud ដោយសារសហគ្រាសនឹងអាចមានដំណើរការលឿន និងមានសមត្ថភាពរក្សាទុកដោយពុំចាំបាច់ត្រូវការដំឡើងបរិក្ខារនៅក្នុងការិយាល័យរបស់ពួកគេឡើយ។ ជាមួយនឹងការគ្រប់គ្រងដែលបានពង្រឹងឲ្យល្អប្រសើរ ពួកគេអាចវិភាគព័ត៌មានបានកាន់តែងាយស្រួល និងប្រើប្រាស់ទិន្នន័យធំដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយនឹងអតិថិជន។ ម្យ៉ាងវិញទៀត Office 365 អាចដំណើរការដំណោះស្រាយ Cloud បានយ៉ាងឆាប់រហ័ស ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កក់ក្នុងការបង្កើតផ្លេតហ្វមពី Scratch ឡើយ។”

អគ្គនាយក Microsoft ប្រចាំនៅប្រទេសកម្ពុជា លោកស្រី Lorida Leon មានប្រសាសន៍ថា៖ “ដោយសារអត្រាជ្រៀតចូលនៃទូរស័ព្ទឆ្លាតវៃក្នុងទីផ្សារកម្ពុជាមានចំនួន ៦០% លក្ខណៈរបស់ office 365 ជាច្រើនគឺស្រដៀងទៅនឹងអ្នកប្រើប្រាស់ទូរស័ព្ទឆ្លាតវៃដែរ។ លក្ខណៈនេះមានអត្ថប្រយោជន៍ដល់អាជីវកម្ម ពីព្រោះវាជួយសម្រួលដល់លក្ខណៈចល័ត និងដំណើរការទៅមុខភ្លាមៗ។” “ផលិតភាព និងប្រសិទ្ធភាពដែលផ្ដល់លទ្ធផល ផ្ដល់ជូនសហគ្រាសនូវផលវិនិយោគដែលខ្ពស់។”

គាត់បានបន្តទៀតថា “ភាពជាដៃគូរវាងក្រុមហ៊ុន Softline និង Microsoft ប្ដេជ្ញាចិត្តទ្រទ្រង់កំណើនសហគ្រាសនៅកម្ពុជាតាមរយៈសេវាល្អឥតខ្ចោះ និងផលិតផលប្រកបដោយការច្នៃប្រឌិត។ ក្រុមហ៊ុន Softline មានបទពិសោធន៍ជាច្រើនក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន និងសហគ្រាសចំនួន ៥០០ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ វត្តមានក្នុងស្រុកនេះ មានន័យថា ក្រុមហ៊ុនបានយល់ដឹងអំពីបរិយាកាសក្នុងស្រុក និងការប្រកួតប្រជែងដែលត្រូវប្រឈមដោយក្រុមហ៊ុនក្នុងស្រុក ជាពិសេសក្នុងវិស័យសន្តិសុខ និងឯកជន។”

ក្រុមហ៊ុន Softline ផ្ដោតចម្បងលើ Cloud សេវា និងការចែកចាយដំណោះស្រាយ ដែលរាប់បញ្ចូលទាំងសេវាប្រឹក្សាយោបល់ ការដំណើរការ និងការគ្រប់គ្រងរចនាសម្ព័ន្ធ IT និងបណ្ដាញ ដើម្បីទ្រទ្រង់ និងធានាចំពោះឧបករណ៍ចល័ត។ បច្ចុប្បន្ន ក្រុមហ៊ុន Softline មានការិយាល័យនៅប្រទេសឥណ្ឌា ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ជាមួយនឹងនាយកគណនេយ្យ និងទីប្រឹក្សាមានអាជ្ញាប័ណ្ណចំនួន ៣៤នាក់ ព្រមទាំងអ្នកឯកទេសមុនលក់-ក្រោយលក់ដែលទទួលបានការបញ្ជាក់ចំនួន ២០នាក់។ ក្រុមហ៊ុន Softline ត្រូវបានរៀបចំឡើងដើម្បីផ្ដួចផ្ដើមប្រតិបត្តិការនៅប្រទេសថៃ និងហ្វីលីពីនក្នុងឆ្នាំនេះ និងនៅប្រទេសកូរ៉េខាងត្បូង សិង្ហបុរី និងឥណ្ឌូនេស៊ីក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]