មនុស្សជាច្រើន តែងតែព្យាយាម កម្ចាត់ជាតិខ្លាញ់ ដោយការតមអាហារជាចំបង ប៉ុន្តែបែរជាមិនមានប្រសិទ្ធភាពអ្វីទាល់តែសោះ។

ហេតុនេះទើបយើងនឹងលើកយកនូវភេសជ្ជៈមួយប្រភេទ ដោយប្រើខ្ទឹមស ជាគ្រឿងផ្សំសំខាន់ ដែលអាចជួយសម្អាតឈាម ពង្រឹងប្រព័ន្ធការពាររាងកាយ និងការពារជំងឺយាយីផ្សេងៗថែមទៀត។ ជាពិសេស ភេសជ្ជៈនេះ នឹងជួយបង្កើនល្បឿនរំលាយអាហារ ព្រមទាំងកម្ចាត់ជាតិខ្លាញ់ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ តោះតាមដាន របៀបធ្វើ ដូចខាងក្រោមនេះ ៖ 

គ្រឿងផ្សំ ៖

• ស្រាក្រហម កន្លះលីត្រ

• ខ្ទឹមស ១២ ក្លែប (ឬ ១២ កំពឹស)

របៀបធ្វើ ៖

បកសំបក ខ្ទឹមស ទាំងនោះឲ្យស្អាតអស់ រួចទុកវាក្នុងក្រឡកែវមួយ សឹមចាក់ស្រាក្រហមចូល។ បន្ទាប់មកបិទគម្រប រួចទុកវាហាលថ្ងៃចោល ២ សប្តាហ៍ ព្រមទាំងឧស្សាហ៍ក្រឡុកវាម្តងម្កាលផង។ ២ អាទិត្យក្រោយមក ចាក់ទឹករបស់វា ចូលក្នុងដបមានពណ៌ងងឹតណាមួយ ជាការស្រេច។ អ្នកអាចទទួលទានមួយថ្ងៃ ៣ ស្លាបព្រាបាយ រយៈពេលមួយខែ (រៀងរាល់ ៦ ខែធ្វើការទទួលទានម្តងទៀត) អ្នកនឹងសង្កេតឃើញពី រូបរាងដ៏ខុសប្លែក របស់អ្នកជាក់ជាមិនខាន។ 

# គួរបញ្ជាក់ផងដែរថា ខ្ទឹមស ជាភ្នាក់ងារប្រឆាំងនឹងបាក់តេរី អាចព្យាបាល និងទប់ស្កាត់ ការឆ្លងមេរោគ និងពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ជាងនេះទៅទៀត វាជួយកាត់បន្ថយសម្ពាធឈាម ទប់ស្កាត់ជំងឺសរសៃឈាមបេះដូង និងបន្ថយកម្រិតកូឡេស្តេរ៉ូលបានថែមទៀត។ សម្រាប់ ស្រាក្រហមវិញ អាចជួយឲ្យរាងកាយ មានសុខភាពល្អ និងរក្សារូបរាង បានយ៉ាងល្អឥតខ្ចោះ៕

ប្រភព៖ Interesting Facts

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

លំហាត់ប្រាណទាំង ៨ ប្រភេទ ដែលអ្នកអាចអនុវត្តន៍បាន ដោយមិនចាំបាច់ក្រោកចេញពីគ្រែឡើយ

លំហាត់ប្រាណ មិនត្រឹមតែជួយបញ្ចុះទម្ងន់ និងបង្កើនសាច់ដុំប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យរាងកាយទាំងមូល មានសុខភាពល្អទៀតផង។ ដោយហេតុនេះហើយ ថ្ងៃនេះ យើងនឹងលើកយកនូវលំហាត់ប្រាណមួយចំនួនដែលអ្នកអាចអនុវត្តន៍បានរៀងរាល់ពេលក្រោកពីគេង ដោយមិនចាំបាច់ក្រោកចេញពីគ្រែគេងឡើយ។ លំហាត់ប្រាណទាំងនេះ នឹងជួយឲ្យរាងកាយដំណើរការបានល្អប្រសើរ និងជួយឲ្យអារម្មណ៍ស្រស់ថ្លា ព្រមទាំងតម្រង់ឆ្អឹងខ្នងអ្នក បានយ៉ាងមានប្រសិទ្ធភាព។

បញ្ជាក់៖ យកកន្សែងពោះគោមូរ ទុកមកប្រើប្រាស់ជំនួសខ្នោយកើយរបស់អ្នក

ចង់ដឹងថាយ៉ាងណានោះ សូមតាមដាន អត្ថបទខាងក្រោមនេះ ៖

លំហាត់ប្រាណទី ១៖

ដាក់កន្សែងពោះគោ នៅពីក្រោមក្បាលរបស់អ្នក ត្រង់ស្មា បន្ទាប់មកបោះដៃឡើងទៅលើឲ្យអស់ រួចរំកិលខ្លួន ដើម្បីឲ្យកន្សែងនោះរំកិលចុះឡើង ដូចជាការ៉េមកំពុងរលាយយ៉ាងអ៊ីចឹង។

លំហាត់ប្រាណទី ២៖

ដាក់កន្សែងពោះគោមូរនោះ នៅពីក្រោម ក រួចយកបាតដៃត្រដុសគ្នាឲ្យក្តៅ បន្ទាប់មកយកមកត្រដុស ផ្ទៃមុខ ថ្ងាស ត្រចៀក និងក្បាលវិញម្តង។ បន្ទាប់មក អនុវត្តម្តងទៀតលើ បរិវេណ ក ដើមទ្រូង និងក្បាលពោះ។

លំហាត់ប្រាណទី ៣៖

ដាក់កន្សែងពីក្រោម ក ដដែល រួចយកដៃស្តាំ ទៅសង្កត់ ត្រដុស ឈ្លី ដៃឆ្វេង ចាប់ពីម្រាមដៃ ដល់កែងដៃ រហូតមកដល់ចំហៀងក្រោមត្រគៀក។ បន្ទាប់មក អនុវត្តមួយលើកទៀត ដោយប្រើដៃឆ្វេងម្តង។

លំហាត់ប្រាណទី ៤៖

លំហាត់ប្រាណនេះ ដូចទៅនឹង លំហាត់ប្រាណទី ៣ ដែរ ប៉ុន្តែដោយគ្រាន់តែ ប្រើដៃមកញី ច្របាច់ជើង វិញម្តង ចាប់ពីម្រាម មក កជើង រហូតដល់គល់ភ្លៅ រួចផ្លាស់ប្តូរជើងម្ខាងទៀត ជាការស្រេច។

លំហាត់ប្រាណទី ៥៖

ដេកកល់កន្សែងនៅនឹងក ដដែល បន្ទាប់មក បត់ជង្គង់ឡើង ហើយយកដៃទៅឈ្លី និងច្របាច់ ឲ្យខ្លាំង ជាពិសេស ផ្ទៃបាត់ជើង ដែលប៉ះនឹងដី។ បន្ទាប់មកទៀត អនុវត្ត ដោយផ្លាស់ប្តូរជើងម្ខាងទៀត។

លំហាត់ប្រាណទី ៦៖

ដាក់កន្សែងមូរនៅក្រោមក ដដែល រួចយកដៃបោះឡើងទៅលើ ក្តាប់ចូលគ្នា និងដាក់បាតជើង ផ្គុំជាប់គ្នា បន្ទាប់មក ប្រឹងធ្វើកាយវិការ ដូចជាឈរជំទើត (ដូចអ្នករាំរបាំបាលេ) ឲ្យបាន ២ ទៅ ៣ ដង ជាការស្រេច។

លំហាត់ប្រាណទី ៧៖

លំហាត់ប្រាណនេះ ពត់ពែនស្រដៀងនឹងខាងលើដែរ ប៉ុន្តែអ្នកត្រូវបត់ជង្គង់ជើងឆ្វេង រួចប្រើដៃស្តាំពត់មកប៉ះក្បាលជង្គង់ខាងឆ្វេងនោះ។ បន្ទាប់មក ផ្លាស់ប្តូរជើងខាងស្តាំ និងប្រើដៃឆ្វេងវិញម្តង។

លំហាត់ប្រាណទី ៨៖

បញ្ឈរជង្គង់ឡើង រួចដាក់ដៃផ្តេក ទៅចំហៀងទាំងសងខាង។ បន្ទាប់មកបត់ជង្គង់ទៅខាងឆ្វេង រួចបត់ក្បាលមកខាងស្តាំ។ អនុវត្តសាឡើងវិញ ដោយបត់ជង្គង់ទៅខាងស្តាំ រួចបត់ក្បាលមកខាងឆ្វេង វិញ ជាពិសេស ធ្វើឲ្យបានកាន់តែច្រើនដង គឺកាន់តែល្អ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]