បរទេស៖ កាលពីយប់មិញនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញជាផ្លូវការនូវកំពូលស្មាតហ្វូន សម្រាប់ដើមឆ្នាំ២០១៧ របស់ខ្លួន នោះគឺ Samsung Galaxy S8 | S8+ ដោយមានបំពាក់មកជាមួយនូវបច្ចេកវិទ្យាដ៏ថ្មីស្រឡាង និងប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ជាងមុន។

ចំពោះរូបរាងរបស់ Galaxy S8 និង Galaxy S8 Plus គឺមិនខុសគ្នាប៉ុន្មានឡើយ ដោយ Galaxy S8 មានទំហំ ៥,៨អ៊ីញ រីឯ S8 Plus មានទំហំ៦,២អ៊ីង ហើយទូរស័ព្ទទាំងពីរនេះ គឺមានគែមកោងនៅជុំវិញទូរស័ព្ទដូចគ្នា។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុមហ៊ុន Samsung បានលុបចោលនូវ ប៊ូតុង Home ហើយជំនួសមកវិញនូវ Navigation Key នៅក្នុងអេក្រង់ទូរស័ព្ទផ្ទាល់តែម្តង ដែលធ្វើឲ្យអេក្រង់ទូរស័ព្ទនេះ កាន់តែធំជាងមុន។ 

ខាងក្រោមជាលក្ខណៈសម្បត្តិលម្អិតរបស់ Galaxy S8 និង Galaxy S8 Plus ៖

- អេក្រង់កោង ស្ទើរតែគ្មានគែម អាចបង្ហាញ រូបភាព បានក្នុងកម្រិត QHD និងជាអេក្រង់ Super AMOLED ប្រភេទ 2.5D ដែលមានសភាព ផុសឡើងអណ្តែត។ វាក៏មានកញ្ចក់ ការពារ Corning Gorilla Glass 5 ថែមទៀត ដែលរឹងមាំ និងបង្កាពីភាពសឹកឆ្កូត។

- ប៊ូតុង Home ប្រភេទគ្រាប់ចុច ត្រូវបានលុបបំបាត់ ហើយជំនួសដោយប៊ូតុង Navigation Key លើអេក្រង់ផ្ទាល់ និងមិនជ្រាបទឹកក្នុងជម្រៅកន្លះម៉ែត្រ រយៈពេល ៣០ នាទី។

- បំពាក់មកជាមួយនូវបច្ចេកវិទ្យាស្កេនក្រយៅដៃ និងស្កេនប្រស្រីភ្នែក ព្រមទាំងផ្ទៃមុខ (Iris Scanner) ដែលជាបច្ចេកវិទ្យាថ្មីស្រឡាងសម្រាប់ទូរស័ព្ទត្រកូល Galaxy ។

- ស្មាតហ្វូនទាំងពីរ ប្រើបន្ទះឈីប ២ប្រភេទ ដោយមួយប្រើបន្ទះឈីប របស់ Qualcomm ប្រភេទ Snapdragon 835 និងមួយទៀត ប្រើ Exynos 8895 ជារបស់ខ្លួនផ្ទាល់ ដោយមាន RAM ទំហំ 4GB និងអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីន ទំហំ 64GB។ 

- Galaxy S8 មានថាមពលថ្មកម្រិត ៣០០០mAh និង Galaxy S8+ មានថាមពលថ្ម កម្រិត ៣ ៥០០mAh។ វាត្រូវបានបំពាក់ មកជាមួយនូវបច្ចេកវិទ្យា សាកថ្មលឿន និងរន្ធសាកថ្ម Type Cព្រមទាំងសាកថ្ម តាមរយៈ Wireless ។

- កាមេរ៉ាក្រោយមានទំហំ ១២ MP ភ្ជាប់បច្ចេកវិទ្យា Dual Pixel ផលិតរូបគុណភាពច្បាស់ល្អ ព្រមទាំងភ្ជាប់មកជាមួយនូវមុខងារ OIS សម្រាប់ទប់រំញ័រក្នុងការថតរូប។ វាអាចថតវីដេអូបានក្នុងកម្រិត 4K ព្រមទាំងមាន Aperture ទំហំ F/1.7 អាចថតរូប នៅកន្លែងងងឹត កាន់តែភ្លឺ និងច្បាស់ជាងមុន និងកាមេរ៉ាមុខទំហំ ៨ MP។

ចំពោះកាលបរិច្ឆេទចេញលក់ និងតម្លៃ របស់កំពូលស្មាតហ្វូនទាំងពីរ ម៉ូឌែលនេះ នឹងត្រៀមចេញលក់ជាផ្លូវការ នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ខែមេសា ខាងមុខ ជាមួយពណ៌ ប្រាំជម្រើស។ សម្រាប់តម្លៃវិញ នៅមិនទាន់ ប្រកាសជាផ្លូវការឡើយទេ៕ 

ប្រភព៖ GSMArena.

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍ុមួយទៀត៖ ក្រុមហ៊ុនសាមសុងប្រកាសប្រមូល Galaxy Note 7 ត្រឹមថ្ងៃទី ៣១ មីនា

ក្រុមហ៊ុនសាមសុងសូមប្រកាសជូនដំណឹងសារជាថ្មីម្តងទៀតដល់អតិថិជន Galaxy Note7 ទាំងអស់ថា កម្មវិធីប្តូរ Galaxy Note 7 យកទឹកប្រាក់វិញ នឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនាខាងមុខនេះ តែប៉ុណ្ណោះ។

នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 អាចយកទូរស័ព្ទមកប្តូរយកទឹកប្រាក់ដែលខ្លួនបានទិញ។

កម្មវិធីនេះនឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះប៉ុណ្ណោះ នៅគ្រប់ហាងទំនើបសាមសុងដែលនាំចូលផលិតផលសាមសុង ផ្លូវការនៅកម្ពុជា។

1. សម្រាប់អតិថិជនដែលបានទិញពីហាងទំនើបសាមសុងA psara, KLD ឬ Nika ដែលជា អ្នកនាំចូលផលិផលសាមសុងផ្លូវការ សូមអញ្ជើញទៅកាន់ហាងទំនើបសាមសុង KLD ទល់មុខអាគារភ្នំពេញថៅវើ ហាងទំនើបសាមសុង Apsara នៅជិតផ្សារដេប៉ូ ឬ ហាងទំនើបសាមសុង Nika ជិតស្តុបបូកគោ។

2. សម្រាប់អតិថិជនដែលមិនបានទិញពីហាងទំនើបសាមសុង Apsara, KLD ឬ Nika សូមអញ្ជើញទៅកាន់ហាង ដែលលោកអ្នកបានទិញ ដើម្បីទទួលបានការសម្របសម្រួល ពីហាងទាំងនោះសម្រាប់កម្មវិធីនេះ។

ក្រុមហ៊ុនសាមសុង «សូមអភ័យទោសដោយសុចចិត្ត ចំពោះការលំបាកដល់អតិថិជន និងដៃគូនានា ហើយក្រុមហ៊ុនសូមលើកទឹកចិត្ត ដល់អតិថិជន Galaxy Note7 ទាំងអស់ចូលរួមជាមួយកម្មវិធីនេះ។» គួរបញ្ជាក់ថា ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនសាមសុងបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note7 តែម្តង។ អតិថិជនទាំងអស់ ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរស័ព្ទសាមសុងថ្មីជាមួយទឹកប្រាក់បន្ថែម ឬប្តូរយកទឹកប្រាក់វិញ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]