សម្ផស្ស ជារឿងមួយដ៏សំខាន់សម្រាប់មនុស្សសម័យបច្ចុប្បន្ន។ ជាមួយគ្នានោះ ការថែរក្សាសម្ផស្សគឺជាកត្តាចាំបាច់ ដែលមនុស្សគ្រប់រូបជៀសពុំបាន គ្រាន់តែមានកំរិត និងវិធីសាស្ត្រខុសៗគ្នា នៃការថែរក្សាតែប៉ុណ្ណោះ។ យ៉ាងណាមិញ ការថែរក្សាសម្ផស្សនេះ គឺមាននូវគោលបំណងច្រើន ដូចជា អោយស្បែកស្រស់ស្អាត និងជាពិសេសគឺការដែលអាច រក្សាសម្រស់ឲ្យបានក្មេងជាងវ័យ។

ក្នុងពេលនេះ យើងសូមណែនាំជូននូវវិធីសាស្ត្រមួយចំនួន ដែលបានបង្ហាញក្នុងគេហទំព័រ healthandbeautywoman.com  ដែលអាចធ្វើអោយប្រិយមិត្ត ជាពិសេសគឺមិត្តនារីៗ អាចរក្សាបាននូវសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ។

- ងូតទឹកក្នុងមួយថ្ងៃយ៉ាងតិចម្តង ដើម្បីផ្តល់ភាពសំណើមដល់ស្បែក ហើយជៀសវាងនូវបញ្ហាស្បែកស្ងួត។

- អោយស្បែកបានត្រូវកម្តៅថ្ងៃ នៅពេលព្រឹក ចាប់ពីម៉ោង ៦ដល់ម៉ោង ៩ និងពេលល្ងាច ចាប់ពីម៉ោង ៤ ដល់ម៉ោង ៦ ប៉ុន្តែជៀសវាងការហាលថ្ងៃរហូតដល់ស្បែកជាំ។

- ចូលគេងទៀងពេល និងក្រោកពីគេងអោយទៀងពេល។

- ធ្វើចិត្តអោយសប្បាយ និងមិនត្រូវគិតច្រើនពេក។

- ញ៉ាំអាហារ ដែលសម្បូរដោយសារធាតុចិញ្ចឹម និងហាត់ប្រាណជាប្រចាំ។

- ញ៉ាំទឺកអោយបានច្រើន ក្នុងមួយថ្ងៃ ស្ត្រី ចាប់ពី ១លីត្រ ទៅ ២លីត្រកន្លះ និងបុរស ចាប់ពី ១លីត្រ ទៅ ៣លីត្រ។

ការអនុវត្តន៍បាននូវ ចំណុចខាងលើនេះ គឺធ្វើអោយប្រិយមិត្តទទួលបាននូវសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យពិតប្រាកដ។

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]