តាមការដកស្រង់ពី សារព័ត៍មានរបស់ប្រទេសចិនបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានគ្រូបង្រៀនម្នាក់បាន ចាប់វាយ និងធ្វើបាបសិស្សដែលមានអាយុត្រឹមតែ ៤ឆ្នាំប៉ុណ្ណោះ នៅក្នុងសាលារៀន។

តាមការសើុបអង្កេតបានឲ្យដឹងថា គ្រូដែលបានធ្វើបាបសិស្សនោះមានឈ្មោះថា Xu Lihuan អាយុ ៣០ឆ្នាំ និងមានមុខងារជាគ្រូបង្រៀន នៅក្នុងសាលាមតេយ្យ Qianhui នៅក្នុង Panyu ខេត្ដ Guangzhou ។ ចំណែកឯក្មេងស្រីរងគ្រោះមាន ឈ្មោះថា Qiu Yaoyao អាយុ ៤ឆ្នាំ ត្រូវបានគ្រូនេះគ្រវែង មកលើឥដ្ឋ ដោយគ្មានត្រាប្រណី។ បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើង ត្រូវបានប្រជាជនចិន ជាច្រើននាំគ្នា ផ្អើលនិង រិះគន់ពីគ្រូសម័យបច្ចុប្បន្ន តែអ្វីដែលសំខាន់នោះ គឺគេបារម្ភពី សុវត្ថិភាព កូនរបស់ពួកគេ។

យ៉ាងណាមិញ សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]