ខេត្តបន្ទាយមានជ័យ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កញ្ញាយិន សុគន្ធារី និងលោកវរសេនីយ៍ត្រីធិន ស៊ីនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលជំនាញ និងនគរបាលស្រុកមង្គលបុរី បើកប្រតិបត្តិការឆែកឆេរលំនៅឋានក្នុងដីឡូត៍មួយកន្លែង មានម្ចាស់ផ្ទះឈ្មោះអៀប ពេជ្រ កាលពីម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៨ ខែកញ្ញា នៅភូមិប្រឡាយហ្លួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបុរីដោយ សង្ស័យពីបទជួញដូរគ្រឿងញៀន។

លោកវរសេនីយ៍ត្រីធិន ស៊ីនដេត បានឱ្យដឹងថា ឆ្លងតាមការឆែកឆេរនេះ សមត្ថកិច្ចរកឃើញថ្នាំញៀនប្រភេទខេទឹកកកមួយកញ្ចប់តូច និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជានិស្សិតច្បាប់រៀននៅភ្នំពេញ ឈ្មោះពេជ្រ ចាន់ខេរ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ដែលត្រូវជាក្មួយម្ចាស់ផ្ទះ ។ ជនសង្ស័យជានិស្សិតរូបនេះត្រូវបានបញ្ជូនខ្លួន រួមជាមួយវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ និងបន្តស្រាវជ្រាវរកជននៅពីក្រោយខ្នង ។

លោកនាយការិយាល័យបានបញ្ជាក់ថា ការបង្រ្កាបជនសង្ស័យរូបនេះគឺសមត្ថកិច្ចធ្វើការតាមដានស្រាវជ្រា វតាមវិធានការជំនាញទើបឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យខណៈកំពុងធ្វើសកម្មភាពដោះដូរគ្រឿងញៀន ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដេញប៉ផាប់ចាប់ពភីង ហើយជនសង្ស័យរត់គេចខ្លួនចូលទៅក្នុងផ្ទះរួច ចាក់សោរបងសម្ងំលាក់ខ្លួនក្នុងផ្ទះ ជិតកន្លះម៉ោងទើបសមត្ថកិច្ចចូលទៅចាប់បាន។ ជនសង្ស័យនិងវត្ថុតាងត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]