ភ្នំពេញ៖ ខ្សែភាពយន្តថ្មីមួយមានគ្រប់រសជាតិបែបយុវវ័យ  ដែលមានចំណងជើងថា «We Are One The Series»  បានចេញ Teaser (វីដេអូខ្លី) មិនបានប៉ុន្មានផង ឃើញថា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ខ្សែភាពយន្ត «We Are One The Series » ដែលមានចំនួន២៤ភាគ  ត្រូវបានផលិតឡើងដោយ  RooSter_Kool Photography រឿងនេះមានការសម្រិតសម្រាងគុណភាពឲ្យបានល្អ និងជាពិសេសជ្រើសរើសតួអង្គសម្តែង សុទ្ធសឹងតែជាយុវវ័យស្រីស្អាតប្រុសស្អាត ដែលកំពុងតែមានប្រជាប្រិយភាព ក្នុងស្រទាប់យុវវ័យ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាពេលបច្ចុប្បន្នថែមទៀតផង។

លើសពីនេះទៅទៀត បើយោងតាមការលើកឡើងរបស់ លោក ម៉ា ចាន់ណារ៉ា ដែលជាអ្នកដឹងនាំរឿងនៅ ក្រុមហ៊ុន RooSter_Kool Photography ផ្ទាល់តែម្តង លោកបានឲ្យ ខ្មែរឡូត ដឹងថា រឿងភាគនេះមានឈុតមួយចំនួន  ចេញទៅថតរហូតទៅដល់ក្រៅប្រទេសផងដែរ រួមមានប្រទេសសិង្ហបុរី  និងប្រទេសថៃ។ ហើយលោកក៏កំពុងតែព្យាយាម ផលិតខ្សែភាពយន្តដែលមានគុណភាព សម្រាប់បម្រើអារម្មណ៍ទស្សនិកជនទស្សនាកម្សាន្តផងដែរ ។

លោកក៏បានបន្ថែមទៀតថា ខ្សែភាពយន្តដ៏គួរឲ្យជក់ចិត្តមួយនេះ នឹងធ្វើការចាប់ផ្តើមចាក់បញ្ចាំងនៅខែ ឧសភា ខាងមុខនេះហើយ៕ 

ដូចនេះ ចង់ដឹងថាយ៉ាងណាទស្សនាវីដេអូខ្លី ឬ Teaser ខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]