កោះកុងៈបុរសម្នាក់ជាជាងជួសជុលទូរស័ព្ទ រងរបួសធ្ងន់ដោយសារ ជនសង្ស័យលួចចាក់ ពីក្រោយខ្នង ៥ដែក ឆាប ដោយរឿងប្រច័ណ្ឌស្រី ដែលស្រលាញ់ជាន់លេខរៀងគ្នា។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២១និង៤០នាទី យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ដែលស្ថិត នៅ ឃុំបាក់ខ្នង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នគរបាលឃុំបាក់ខ្លងបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ឆែម សុខចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ដែលមានទីលំនៅ ភូមិ២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរស៊ីឈ្នួល បើក ទូកនេសាទ ចំណែកជនរងគ្រោះ ឈ្មោះ ឆេង ច័ន្ទណា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិ១ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរជាងជួសជុល ទូរស័ព្ទដៃ។

ប្រភពពីសមត្ថកិច្ច ស្រុកមណ្ឌលសីមា បានឲ្យដឹងថា ករណីនេះកើតឡើង ដោយសាររឿង ប្រច័ណ្ឌស្រី ១ ប្រុស ២នាក់។ ដោយជនរងគ្រោះ ឈ្មោះ ឆេង ច័ន្ទណា ចូលស្តីដណ្តឹងខាងស្រីមុន រងចាំថ្ងៃរៀបការតែ ប៉ុណ្ណោះ ចំណែក ជនដៃដល់ឈ្មោះ ឆែម សុខចាន់បាន ត្រឹមតែស្រលាញ់តែប៉ុណ្ណោះ ពេលជនរងគ្រោះ ចូលស្តីដណ្តឹង នៅតែថ្ងៃរៀបការ ធ្វើឲ្យជនល្មើសកើតគំនិត គុំគួនប៉ងសម្លាប់ជន រងគ្រោះ នៅម៉ោងកើតហេតុ ជនដៃដល់បាន ជនរងគ្រោះឈរ ក៏យកដែកឆាបចាក់ ពីក្រោយខ្នង ត្រូវ ៤ដែកឆាប ខាងមុខ ១ដែកឆាប ក្រោមដោះខាងស្តាំ ប៉ុន្តៃសំណាងល្អ ពុំបានបាត់បង់ជីវិតទេ ពីព្រោះ ក្រុមលោកគ្រូពេទ្យ ជួយទាន់ពេលវេលា។ ប្រភពដដែល បាន បន្តថា នៅពេលទទួលបាន ព័ត៌មានភ្លាម សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ធ្វើការឡោមព័ទ្ធចាប់ នៅយប់ នោះតែម្តង។ នៅពេលចាក់ជន រងគ្រោះហើយ ជនល្មើស បានរត់ទៅផ្ទះថៅកែ ដើម្បីគេចខ្លួន ហើយម្ចាស់ផ្ទះ ជា ថៅកែ មិនចង់ សហការទេ ពេលឃើញសមត្ថកិច្ច មកច្រើនឡើងទើបព្រមសហការ ឲ្យចូលចាប់ខ្លួនជន សង្ស័យ។

ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿង មកអធិការ ស្រុកមណ្ឌលសីមា នៅពេលថ្ងៃនេះ ដើម្បី ចាត់ការបន្តទៅតាម និតិវិធីច្បាប់៕

Photo by DAP-News

Photo by DAP-News

ដោយ៖ ដើមអម្ពិល(DAP) 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]