តាម​​ប្រភព​ពី​​​​វេប​​សាយ​​​ដេ​លី​ម៉េល របស់​​​​អង់​គ្លេស​​​ផ្សាយ​ឱ្យ​ដឹង​ថា ​​​​​​មាន​កើត​ហេតុ​ចលាចល​​​តូច​តាច​មួយ​​​​​នៅ​បរិ​វេណ​​​ខាង​មុខ​​​វេទិ​កា​ម៉ូដ​​ ក្រុង​​មី​ឡាន​(Milan Fashion Week)​​នៅ​ទី​ក្រុង​​​មី​ឡាន ប្រទេស​​អ៊ី​តាលី ក្រោយ​ពី​​​នារី​​ក្នុង​​ក្រុម​​​«វី​ម៉េន»​​ជា​ច្រើន​​​នាក់​ដោះ​អាវ​ធ្វើ​​បាតុ​កម្ម​​​​ទាម​​ទារ​​​ដល់​ម្ចាស់​​ជំ​នួញ​​​ផ្នែក​​សម្លៀក​បំពាក់​​ដ៏​ល្បី​នៃ​​ស្លាក​យី​ហោ​​«វើ​សា​ឆេ»​​​ ឱ្យ​បញ្ឈប់​​ការ​យក​ស្ត្រី​​បង្ហាញ​​ម៉ូដ​​រាង​ស្គម​​​ខុស​ពី​​ធម្ម​ជាតិ​​ដើរ​​បង្ហាញ​​​​ម៉ូដ​ ។

​ហេតុ​​ការណ៍​​ខាង​លើ​ ​ចាត់​ទុក​ថា ជា​រឿង​​​គ្រោះ​​ថ្នាក់​​ ​និង​​ប្រថុយ​​ប្រថាន​ ធ្វើ​​ឱ្យ​ក្រុម​​​​​វី​ម៉េន ​ត្រូ​វ​ប្រឈម​​​មុខ​នឹង​​សមត្ថ​​កិច្ច​ប៉ូលិស​ ប៉ុន្តែ​​​ស្ថាន​ការណ៍​​​ចុង​​ក្រោយ​​ដំណើរ​​​ការ​បាន​​ល្អ ដោយ​​គ្មាន​​ភាគី​​​ណា​មួយ​​​​​​មាន​គ្រោះ​ថ្នាក់ឡើយ​ ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]