អាហ្សង់ទីន៖ ម្ចាស់ជើងឯក Ballon d’Or ៥សម័យ Lionel Messi ត្រូវបានសហព័ន្ធ FIFA ដាក់ពិន័យមិនឲ្យលេង៤ប្រកួតក្នុងវគ្គជម្រុះ World Cup ដោយសារការប្រើពាក្យសម្តីមិនសមរម្យទៅកាន់អាជ្ញាកណ្តាលខ្សែបន្ទាត់អំឡុងពេល អាហ្សង់ទីន ប្រកួតជាមួយ ឈីលី កន្លងទៅ។

ការពិន័យរបស់ FIFA ទៅកាន់ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានធ្វើឡើងកាលពីម្សិលមិញ និង៦ម៉ោងមុនការប្រកួតជម្រុះ World Cup ដែលធ្វើឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលបរាជ័យក្រោមថ្វីជើង បូលីវី ក្នុងលទ្ធផល ២-០ ដោយគ្មានវត្តមាន Messi ។

Messi មិនត្រឹមតែរងការពិន័យមិនឲ្យលេង៤ប្រកួតប៉ុណ្ណោះទេ ខ្សែប្រយុទ្ធឆ្នើមរូបនេះថែមទាំងត្រូវបង់ប្រាក់ពិន័យចំនួនជាង ១មឺុនដុល្លារទៀតផង។

បើតាមការឲ្យដឹងពីប្រភពបានបញ្ជាក់ថា Messi បានប្រើពាក្យសម្តីមិនសមរម្យ ជាលក្ខណៈជេរប្រទេច និងដាក់ទំនាយទៅអាជ្ញាកណ្តាលខ្សែបន្ទាត់សញ្ជាតិប្រេស៊ីល លោក Emerson Augusto do Carvalho បន្ទាប់ពីការប្រកួតរវាង អាហ្សង់ទីនបានបញ្ចប់ទៅ ដោយបានយកឈ្នះឈីលី ១-០ ។ បន្ថែមពីនេះទៀត មន្ត្រីអាជ្ញាកណ្តាលក្នុងទីលានក៏បានព្យាយាមទៅប្រាប់ឲ្យ Messi សម្រួលអារម្មណ៍ផងដែរ ប៉ុន្តែកីឡាកររូបនេះនៅតែបន្តប្រើសម្តីមិនសមរម្យទៅកាន់អាជ្ញាកណ្តាលបន្ទាត់។

យ៉ាងណាមិញ អាជ្ញាកណ្តាលខ្សែបន្ទាត់សញ្ជាតិប្រេស៊ីលរូបនេះ មិនបានមានប្រតិកម្មតបតភ្លាមៗនោះទេ ដោយសារតែមិនដឹងថា ពាក្យ Messi និយាយមកកាន់គាត់ គឺជាការជេរ និងដាក់ទំនាយ។ លុះក្រោយមក នៅពេលធ្វើសន្និសីទសារព័ត៌មានទើបលោកដឹងថា ពាក្យទាំងនោះគឺជាពាក្យមិនសមរម្យ ទើបធ្វើឲ្យ លោក Carvalho ដែលជាអាជ្ញាកណ្តាលខ្សែបន្ទាត់សម្រេចចិត្តផ្ញើលិខិតទៅកាន់សហព័ន្ធ FIFA តែម្តង ដើម្បីប្តឹងកីឡាករ Lionel Messi ៕

ដូច្នេះចាំមើលថា អាហ្សង់ទីន អាចធ្វើបានល្អឬយ៉ាងណា នៅពេលគ្មានវត្តមាន Lionel Messi នៅប្រកួតក្រោយៗ? 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ទស្សនាវីដេអូ Hightlight ម្ចាស់ផ្ទះហ្ស៊កដានី បំបាក់គោព្រៃកម្ពុជា ៧-០ យប់មិញ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានរកបូតអស់ ៣ពិន្ទុទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហ្ស៊កដានីយ៉ាងចាស់ដៃដោយលទ្ធផល ៧-០ នៃជំនួបវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី Asian Cup 2019 ពូលC នៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II កាលពីយប់មិញ ដែលជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិហ្ស៊កដានី ឈរកំពូលតារាងពូលC ផងដែរ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះហ្ស៊កដានី គឺកើតឡើង ២គ្រាប់នៅតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Hamza Aldaradreh ទាំង ២គ្រាប់ នៅ(នាទី១២ និងនាទី២១) ។ ឈានចូលតង់ទី២ ក្រុមឈរចំណាត់ថ្នាក់លេខ១១៥ ពិភពលោក និងឈរចំណាត់ថ្នាក់លេខ១៨ ក្នុងទ្វីបអាស៊ីនេះ បានបន្ថែម ៥គ្រាប់ទៀត ដែលរកបានដោយកីឡាករ Yaseen Bakheet(នាទី៤៧), កីឡាករ Odai All Saify(នាទី៦១), កីឡាករ Ahmad Saleh(នាទី៦២), កីឡាករ Hamza Aldaradreh(នាទី៨៧) និងគ្រាប់ចុងក្រោយបំប៉ោងសំណាញ់ទីដោយកីឡាករ Mahamoud Almardi(នាទី៩០) ៕ ចុចមើលវីដេអូនៅទីនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]