គ្រូបង្រៀនវ័យ ៤៦ឆ្នាំ Viki Bruce ត្រូវបានគេចាប់ខ្លូន ដោយសារការប្រើប្រាស់គ្រឿងញៀន។ តាមសារព័ត៌មាន dailymail បានអោយដឹងថា នាងបាន ប្រើប្រាស់គ្រឿងញៀនអស់រយៈ ៧ឆ្នាំមកហើយ ហើយនាងតែងតែយកវាដាក់ក្នុងកាបូបដៃរបស់នាង រូចលួចប្រើមុនពេលនាងបង្រៀនសិស្សនៅសាលាមួយ ក្នុងរដ្ឋTexasអាមេរិច។នាងជាគ្រូបង្រៀនម្នាក់ដែល តែងតែបង្រៀនដល់កូនសិស្សគ្រប់គ្នាថាកុំអោយប្រើ ប្រាស់គ្រឿងញៀន និង និយាយទេចំពោះ គ្រឿងញៀន។ រឿងដែលមិនគួរអោយជឿគឺ នាងមានធ្វើការ១០ឆ្នាំ ជាគ្រូបង្រៀនហើយតែងតែប្រាប់ និងរំលឹកសិស្សជានិច្ចថា កុំប្រឡូកក្នុងការប្រើប្រាស់ គ្រឿងញៀនតែនាងបែរជា ប្រព្រឹត្ដ។ មានសិស្សជាច្រើនបានទទួលការផ្ដល់ដំបូន្មាន ហើយមានសរសេរជាពាក្យស្លោក ថា “និយាយថាទេចំពោះគ្រឿងញៀន” ក្នុងថ្នាក់រៀនថែម ទៀត ហើយគេក៏បានទទួលការបង្រៀនពីអ្នកគ្រូម្នាក់នោះថា បើពួកគេប្រើប្រាស់គ្រឿងញៀន ប្រព័ន្ធការពារកាយរបស់គេនឹងចុះខ្សោយ ហើយត្រូវចាប់ ខ្លូនថែមទៀត។ រឿងនេះនៅតែជាការចំលែកក្នុងគំនិតអ្នកដែលស្គាល់ Bruce ព្រោះនាងព្យាយាមបង្រៀនអ្នកដ៏ទៃ មិនអោយប្រព្រឹត្ដ តែខ្លូននាងធ្វើទៅវិញហើយគ្រប់គ្នានៅ តែមិនយល់ថាហេតុអ្វីបានជានាងមិនអាចឈប់ប្រើ ប្រាស់ គ្រឿងញៀនបាន។   

 

ដោយTD
khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]