(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានរកបូតអស់ ៣ពិន្ទុទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហ្ស៊កដានីយ៉ាងចាស់ដៃដោយលទ្ធផល ៧-០ នៃជំនួបវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី Asian Cup 2019 ពូលC នៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II កាលពីយប់មិញ ដែលជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិហ្ស៊កដានី ឈរកំពូលតារាងពូលC ផងដែរ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះហ្ស៊កដានី គឺកើតឡើង ២គ្រាប់នៅតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Hamza Aldaradreh ទាំង ២គ្រាប់ នៅ(នាទី១២ និងនាទី២១) ។ ឈានចូលតង់ទី២ ក្រុមឈរចំណាត់ថ្នាក់លេខ១១៥ ពិភពលោក និងឈរចំណាត់ថ្នាក់លេខ១៨ ក្នុងទ្វីបអាស៊ីនេះ បានបន្ថែម ៥គ្រាប់ទៀត ដែលរកបានដោយកីឡាករ Yaseen Bakheet(នាទី៤៧), កីឡាករ Odai All Saify(នាទី៦១), កីឡាករ Ahmad Saleh(នាទី៦២), កីឡាករ Hamza Aldaradreh(នាទី៨៧) និងគ្រាប់ចុងក្រោយបំប៉ោងសំណាញ់ទីដោយកីឡាករ Mahamoud Almardi(នាទី៩០) ៕

សូមទស្សនាវីដេអូ Hightlight ក្រុមម្ចាស់ផ្ទះហ្ស៊កដានី បំបាក់ក្រុមរហស្សនាមគោព្រៃកម្ពុជាខាងក្រោម៖

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ស្ដេចអុក ២ជំនាន់ ឈាវ បូរ៉ា បន្ដឈ្នះគូប្រកួតអវត្តមាន! តើមូលហេតុអ្វី?

(ភ្នំពេញ)៖ ម្សិលមិញកីឡាករ ឈាវ បូរ៉ា អតីតស្ដេចអុក ២ជំនាន់(២០១៤-២០១៥) បានឆ្លងកាត់វគ្គជម្រុះជុំទី១ ដោយមិនបាច់ប្រកួតម្ដងហើយ ដោយសារគូប្រកួតអវត្តមាននោះ ។ ប៉ុន្ដែបើតាមការឲ្យដឹងពីអ្នកស្រុកមកពីខេត្តកំពង់ចាមរូបនេះ បានឲ្យដឹងថា ការប្រកួតជម្រុះជុំទី២ នាព្រឹកថ្ងៃទី២៨ ខែមីនានេះ គូប្រកួតរបស់ខ្លួន ក៏នឹងអវត្តមានដែរ ។ បានន័យថា ឈាវ បូរ៉ា បានឈ្នះ ២ប្រកួតជាប់គ្នា ដោយមិនបាច់ចំណាយគំនិតគិតក្នុងការប្រកួតឡើយ ។

តើមូលហេតុអ្វី បានជាដៃគូរបស់ស្ដេចអុក ២ជំនាក់ខាងលើ បន្ដអវត្តមានមិនហ៊ានប្រកួតដូច្នេះ? ជាការឆ្លើយតបជុំវិញបញ្ហានេះ កីឡាករ ឈាវ បូរ៉ា បានឆ្លើយយ៉ាងខ្លះថា «ពួកគាត់ជាកូនសិស្សខ្ញុំ ពួកគាត់ថាមិនចង់ប្រកួតជាមួយខ្ញុំទេ» ។ នេះគឺជាមូលហេតុ ដែលគូប្រកួតរបស់ បូរ៉ា អវត្តមានជាបន្ដបន្ទាប់បែបនេះ ប៉ុន្ដែសាមីខ្លួនផ្ទាល់បានអះអាងថា ការប្រកួតជម្រុះជុំទី៣ គឺមិនអាចប៉ះគូប្រកួតអវត្តមានទៀតឡើយ ផ្ទុយទៅវិញ គឺអាចជួបកីឡាករជើងខ្លាំងទៀតផង ។

គួរបញ្ជាក់ថា ការប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ ដំណាក់កាលទី១ បានបញ្ចប់វគ្គជម្រុះជុំទី១ ហើយ ដោយរកឃើញកីឡាករ ៨០នាក់ឡើងទៅវគ្គជម្រុះជុំទី២ ដែលនឹងធ្វើការប្រកួតនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ដើម្បីជម្រុះទុកត្រឹម ៤០នាក់ឡើងទៅប្រកួតជម្រុះជុំទី៣ នៅល្ងាចថ្ងៃដដែលនេះ នៅលើទីលាននៃទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]