រាជធានីភ្នំពេញ ៖ រថយន្តក្រុងបើកជែងគ្នាជាមួយរថយន្តមែរសឺដេស ពណ៌ទឹកប្រាក់ បណ្តាលឱ្យកៀបជាប់ម៉ូតូគុបមូលមួយគ្រឿងធ្លាក់ ស្ត្រីម្នាក់ជិះពីក្រោយដួលបោកក្បាលរបួសធ្ងន់ ឯអ្នកឌុបរងរបួសស្រាល ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បន្ទាប់ពីបើកជែងគ្នាធ្វើឱ្យកៀបជាប់ម៉ូតូ នៅប្រលោះកណ្តាលរួចហើយ បែរជារថយន្តក្រុង និងរថយន្តមែរសឺដេសនោះមិនព្រមទទួល ស្គាល់កំហុសរបស់ខ្លួន ដោយចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី១ តុលា ២០១២ នៅចំណុចរង្វង់មូលគួចកាណុង លើកំណាត់ផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សាក្សីបានឱ្យដឹងថា រថយន្តក្រុងបានបើកជែងគ្នាជាមួយរថយន្តមែរសឺដេស ពណ៌ទឹកប្រាក់ តាមផ្លូវលេខ៧០ ចំណុចរង្វង់មូលគួចកាណុង បណ្តាលឱ្យកៀបជាប់ម៉ូតូគុបមូល ពណ៌ស្លែ ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ មានដឹកអីវ៉ាន់ផងនោះនៅប្រលោះកណ្តាលធ្វើឱ្យ ស្ត្រីអ្នកជិះពីក្រោយធ្លាក់ពីលើម៉ូតូដួលបោកក្បាលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]