អាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានឌេលីម៉ែល បានឲ្យដឹងថា លោកយាយម្នាក់ អាយុ៩៤ឆ្នាំហើយ ប៉ុន្តែគ្មានបំណងចង់ចូលនិវត្តពីហាង McDonald នោះទេ បន្ទាប់ពីចំណាយពេលវេលា និងញើសឈាមធ្វើការជាអ្នកគិតលុយទីនោះអស់រយៈពេល៤៤ឆ្នាំ។

ប្រភពបានរៀបរាប់បន្តទៀតថា លោកយាយមានឈ្មោះ Loraine Maurer បានចាប់ផ្តើមធ្វើការនៅ McDonald ដំបូងតាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ ពោលគឺគាត់ប្រៀបបានដូចជាគ្រឹះមួយនៅក្នុងហាង McDonald ដែលមានសាខាស្ថិតនៅក្នុងទីក្រុង Evansville រដ្ឋ Indiana សហរដ្ឋអាមេរិក។ 

គួរបញ្ជាក់ថា ដោយសារតែពិការភាព ប្តីរបស់លោកយាយបានចូលនិវត្តន៍បាត់ទៅហើយ ដោយទុកឲ្យលោកយាយ Loraine សម្រេចចិត្តដាក់ពាក្យការងារមកធ្វើការជាអ្នកគិតលុយនៅ McDonald តាំងពីឆ្នាំនោះមក។

អំឡុងពេលធ្វើការដំបូង លោកយាយមិនបានមានបំណងធ្វើការនៅទីនេះយូរពេកទេ ដោយសារគាត់គិតថាវ័យរបស់គាត់មិនសមធ្វើការទីនេះ។  លោកយាយក៏បានប្រាប់ទៅកាន់សារព័ត៌មាន ABC News ផងដែរថា «នៅពេលខ្ញុំចាប់ផ្តើមធ្វើការ ខ្ញុំមិនមានគំរោងនៅយូរទេ»

លុះក្រោយមក ពេលវេលាកាន់តែដើរទៅមុខ លោកយាយក៏ក្លាយជាបុគ្គលិកចាស់ជាងគេម្នាក់ នៅក្នុងហាង បន្ទាប់ពីចំណាយពេលជិតពាក់កណ្តាលសតវត្សធ្វើការនៅទីនេះ។

ចំពោះម្ចាស់ហាងសាខា McDonald ឈ្មោះ Katie Kenworthy បាននិយាយថា «លោកយាយ Loraine មានអតិថិជនច្រើនណាស់។ អតិថិជនទាំងនោះមកទីនេះ ភាគច្រើនគឺដើម្បីចង់ជួបជាមួយគាត់»

ដោយសារតែភាពស្មោះត្រង់ និងជាអ្នកបំរើសេវាកម្មនៅទីនេះអស់ច្រើនឆ្នាំ អ្នកនាង Katie ដែលជាម្ចាស់ហាងក៏បានរៀបចំ ពិធីជប់លៀងអនុស្សាវរីយ៍មួយដើម្បីអបអរលោកយាយ Loraine ផងដែរ ដោយក្នុងនោះម្ចាស់ហាងក៏បានអញ្ជើញមិត្តភក្តិរបស់លោកយាយមកពីវិហារជាច្រើននាក់ទៀតផង។

គួរឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នលោកយាយធ្វើការតែ២ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយគាត់បានបដិសេធពីការចូលនិវត្តន៍ បើទោះជាអាយុកាន់តែច្រើនយ៉ាងណាក៏ដោយ។ ពាក់ព័ន្ធនឹងបញ្ហានេះលោកយាយបាននិយាយថា «ខ្ញុំមិនចង់មានការសោកសៅ នៅពេលដែលចាកចេញនោះទេ ខ្ញុំនឹងនឹកការងារមួយនេះ…ខ្ញុំពិតជាចូលចិត្ត និងស្រលាញ់ការងារនៅទីនេះណាស់» ៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ជប៉ុននៅតែបន្តអំពាវនាវស្វែងរកតួសិចប្រុស ព្រោះតែតម្រូវការកើនឡើងដល់ ៤០០០រឿង ក្នុង១ខែ

ជប៉ុន៖ ជាការពិតណាស់ ជប៉ុនគឺជាប្រទេសមួយដែលសំបូរទៅដោយរបស់របរប្លែកៗ និងពិសេសៗ ប៉ុន្តែអ្វីដែលលេចធ្លោរជាងគេនោះគឺ រឿងផ្លូវភេទនេះតែម្តង ព្រោះថា ប្រទេសមួយនេះ បានផលិតឧបករណ៍សិចសិប្បនិមិត្តប្លែកៗជាច្រើន។ លើសពីនេះ ឧស្សាហកម្មខ្សែភាពយន្តសិចនៅជប៉ុនក៏រីកចម្រើនខ្លាំងណាស់ដែរ ប៉ុន្តែបែរជាខ្វះតួប្រុសទៅវិញ។

តារាសិចជប៉ុនដ៏ល្បីមួយរូប ដែលត្រូវបានគេដាក់នាមឲ្យថា ‘King of Porn’ គឺលោក Shimiken បាន tweet នូវពាក្យពេជចន៍មួយចំនួនដែលនិយាយអំពីកង្វះខាតតារាសិចប្រុសក្នុងប្រទេសជប៉ុន ក៏ដូចជារួមផ្សំទាំងការអំពាវនាវឲ្យបុរសៗជប៉ុនចូលធ្វើការក្នុងឧស្សាហកម្មមួយនេះទៀតផង។

លោក Shimiken បានសរសេរថា “សព្វថ្ងៃនេះ ពួកយើងមានតួប្រុសតែ ៧០នាក់ទេ ប៉ុន្តែតួស្រីមានដល់ទៅ ១០ ០០០នាក់ឯណោះ ហើយពួកយើងត្រូវផលិតឲ្យបាន ៤០០០រឿងជារៀងរាល់ខែ។ នេះបញ្ជាក់ថា តួប្រុសរបស់យើង គឺមិនមានគ្រប់គ្រាន់តាមតម្រូវការនោះទេ។ ឧស្សាហកម្មមួយនេះ ប្រៀបដូចជាប្រហោងនៅលើជញ្ជាំងដែលកំពុងតែត្រូវការអ្នកមកពង្រីកវាយ៉ាងអ៊ីចឹង”។ 

ជាក់ស្តែងណាស់ លោក Shimiken ចែករំលែកព័ត៌មានមួយនេះ ក្នុងគោលបំណងដើម្បីជម្រុញឲ្យមានការដាក់ពាក្យធ្វើជាតួអង្គសម្តែងក្នុងឧស្សាហកម្មមួយនេះ។

លោក Shimiken មានឈ្មោះពិតថា Shimizu Ken។ លោកបានចូលខ្លួនបម្រើក្នុងវិស័យមួយនេះ តាំងពីឆ្នាំ ១៩៩៨មកម្ល៉េះ។ រហូតមកដល់ពាក់កណ្តាលឆ្នាំ ២០០២ លោកសម្តែងបានដល់ទៅ ១២០០ រឿងឯណោះ។

តាមរយៈបទសម្ភាសន៍មួយ រវាងលោក Shimiken ជាមួយទស្សនាវត្តី Details បានឲ្យដឹងថា លោកធ្លាប់បានសម្តែងជាមួយតួស្រីប្រមាណជាជាង ៧៥០០នាក់មកហើយ ដែលក្នុងនោះមានតួអង្គល្បីៗដូចជា នាង Maya Gold នាង Chihiro Hara នាង Yue Aida និងនាង Mariko Kanawa ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បានសម្តែងក្នុងរឿងប្រភេទ Homosexual ជាមួយតួអង្គប្រុស លោក Yoshiya Minami ផងដែរ។

ច្បាស់ណាស់ថា ជប៉ុនពិតជាត្រូវការតួសិចប្រុសច្រើនណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]