ចិន៖ វាស្ទើរតែជារឿងទូទៅមួយទៅហើយក្នុងពិធីមង្គលការ ដែលអនុញ្ញាតឲ្យភ្ញៀវរបស់ខ្លួន លេងហ្គេមបែបប្លែកៗមានគ្រប់រូបភាព ទាំងបៀតបៀនកេរ្តិ៍ខ្មាសជាដើម ដើម្បីញ៉េះញ៉ោះធ្វើបាបកូនកម្លោះក្រមុំ នៅក្នុងថ្ងៃមង្គលការរបស់ពួកគេ។

ប៉ុន្តែផ្ទុយទៅវិញ ងាកមកមើលអាពាហ៍ពិពាហ៍មួយនេះវិញ ស្ទើរតែធ្វើឲ្យកូនកម្លោះក្រមុំ ថប់ដង្ហើមដាច់ខ្យល់ស្លាប់ ដោយសារតែភ្ញៀវខិលខូច (ពួក Prank) លេងជ្រុលហួសហេតុ យកបំពង់ពន្លត់អគ្គីភ័យ ទៅបាញ់ពេញមុខពេញមាត់កូនកម្លោះក្រមុំ។

ហេតុការណ៍នេះត្រូវបានថតជាប់ដោយកាម៉េរាទូរស័ព្ទដៃស្មាតហ្វូន របស់ភ្ញៀវផ្សេងទៀត  ដែលគេដឹងថាមានទីតាំងរៀបចំធ្វើឡើងក្នុងទីក្រុង Zhaoqing ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

ក្នុងវីដេអូឃ្លីបមួយ គេឃើញកូនកម្លោះព្យាយាមហាមឃាត់ មិនឲ្យក្រុមភ្ញៀវខិលខូចទាំងនោះ យកបំពង់ពន្លត់អគ្គីភ័យ មកបាញ់លើផ្ទៃមុខរបស់ពួកគេ  ប៉ុន្តែស្ថានការណ៍ នៅតែមិនអាចគ្រប់គ្រងបាន។

ក្នុងនោះគេឃើញខាងកូនក្រមុំរងគ្រោះខ្លាំងជាងគេ  និងបានព្យាយាមរត់គេចចេញ ពីទីនោះ ស្របពេលដែលមុខ ភ្នែក សក់ និងរ៉ូបរបស់នាង ត្រូវបានគ្របដណ្តប់ដោយពពុះពណ៌.សពាសពេញតែម្តង។ 

កូនក្រមុំបានខកចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញមិត្តភក្តិរបស់នាង លេងឈឺៗបែបនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នាងក៏មិនដឹងថាត្រូវធ្វើយ៉ាងណាឡើយ មានតែបណ្តែតបណ្តោយតាមពួកគេ។

ក្រោយពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយនៅលើអ៊ីនធើណែតរួចមក  អ្នកលេងបណ្តាញសង្គមមួយចំនួន បានធ្វើការរិះគន់ទៅលើសកម្មភាពលេងសើច ដ៏ខុសទំនងនោះយ៉ាងខ្លាំងផងដែរ។ មតិខ្លះលើកឡើងថា «អាពាហ៍ពិពាហ៍នៅក្នុងប្រទេសចិន គឺពិតជាឆ្កួតជាទីបំផុត។ តើជារឿងល្អណាស់ឬក្នុងថ្ងៃអាពាហ៍អាពាហ៍ ដែលវាសំខាន់ជាងផ្តល់ការគោរពទៅទៀតនោះ?»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖ 

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ជប៉ុននៅតែបន្តអំពាវនាវស្វែងរកតួសិចប្រុស ព្រោះតែតម្រូវការកើនឡើងដល់ ៤០០០រឿង ក្នុង១ខែ

ជប៉ុន៖ ជាការពិតណាស់ ជប៉ុនគឺជាប្រទេសមួយដែលសំបូរទៅដោយរបស់របរប្លែកៗ និងពិសេសៗ ប៉ុន្តែអ្វីដែលលេចធ្លោរជាងគេនោះគឺ រឿងផ្លូវភេទនេះតែម្តង ព្រោះថា ប្រទេសមួយនេះ បានផលិតឧបករណ៍សិចសិប្បនិមិត្តប្លែកៗជាច្រើន។ លើសពីនេះ ឧស្សាហកម្មខ្សែភាពយន្តសិចនៅជប៉ុនក៏រីកចម្រើនខ្លាំងណាស់ដែរ ប៉ុន្តែបែរជាខ្វះតួប្រុសទៅវិញ។

តារាសិចជប៉ុនដ៏ល្បីមួយរូប ដែលត្រូវបានគេដាក់នាមឲ្យថា ‘King of Porn’ គឺលោក Shimiken បាន tweet នូវពាក្យពេជចន៍មួយចំនួនដែលនិយាយអំពីកង្វះខាតតារាសិចប្រុសក្នុងប្រទេសជប៉ុន ក៏ដូចជារួមផ្សំទាំងការអំពាវនាវឲ្យបុរសៗជប៉ុនចូលធ្វើការក្នុងឧស្សាហកម្មមួយនេះទៀតផង។

លោក Shimiken បានសរសេរថា “សព្វថ្ងៃនេះ ពួកយើងមានតួប្រុសតែ ៧០នាក់ទេ ប៉ុន្តែតួស្រីមានដល់ទៅ ១០ ០០០នាក់ឯណោះ ហើយពួកយើងត្រូវផលិតឲ្យបាន ៤០០០រឿងជារៀងរាល់ខែ។ នេះបញ្ជាក់ថា តួប្រុសរបស់យើង គឺមិនមានគ្រប់គ្រាន់តាមតម្រូវការនោះទេ។ ឧស្សាហកម្មមួយនេះ ប្រៀបដូចជាប្រហោងនៅលើជញ្ជាំងដែលកំពុងតែត្រូវការអ្នកមកពង្រីកវាយ៉ាងអ៊ីចឹង”។

ជាក់ស្តែងណាស់ លោក Shimiken ចែករំលែកព័ត៌មានមួយនេះ ក្នុងគោលបំណងដើម្បីជម្រុញឲ្យមានការដាក់ពាក្យធ្វើជាតួអង្គសម្តែងក្នុងឧស្សាហកម្មមួយនេះ។

លោក Shimiken មានឈ្មោះពិតថា Shimizu Ken។ លោកបានចូលខ្លួនបម្រើក្នុងវិស័យមួយនេះ តាំងពីឆ្នាំ ១៩៩៨មកម្ល៉េះ។ រហូតមកដល់ពាក់កណ្តាលឆ្នាំ ២០០២ លោកសម្តែងបានដល់ទៅ ១២០០ រឿងឯណោះ។

តាមរយៈបទសម្ភាសន៍មួយ រវាងលោក Shimiken ជាមួយទស្សនាវត្តី Details បានឲ្យដឹងថា លោកធ្លាប់បានសម្តែងជាមួយតួស្រីប្រមាណជាជាង ៧៥០០នាក់មកហើយ ដែលក្នុងនោះមានតួអង្គល្បីៗដូចជា នាង Maya Gold នាង Chihiro Hara នាង Yue Aida និងនាង Mariko Kanawa ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បានសម្តែងក្នុងរឿងប្រភេទ Homosexual ជាមួយតួអង្គប្រុស លោក Yoshiya Minami ផងដែរ។

ច្បាស់ណាស់ថា ជប៉ុនពិតជាត្រូវការតួសិចប្រុសច្រើនណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]