ចិន៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសាររថភ្លើងល្បឿនលឿនមួយគ្រឿង គាបជាប់ នៅឯស្ថានីយ៍រថភ្លើង Nanjing South Railway Station នាប្រទេសចិន។

យោងទៅតាមសារព័ត៌មាន Shanghaiist បានឲ្យដឹងថា អ្នកនៅម្តុំនោះបានឃើញជនរងគ្រោះរូបនេះ ដើរឆ្លងកាត់ផ្លូវរថភ្លើង​ ស្របពេលដែលរថភ្លើងកំពុងធ្វើដំណើរមកដល់ល្មម ហើយក៏បានគាបបុរសនោះជាប់ ងើបមិនរួចតែម្តង។

បន្ទាប់ពីកើតហេតុ ក្រុមអ្នកសង្គ្រោះក៏បានមកដល់ភ្លាមៗផងដែរ។ ពួកគេបានព្យាយាមសង្គ្រោះបុរសរងគ្រោះតាមរយៈការប្រើប្រាស់ឧបករណ៍បុកទម្លុះថ្ម ដែលនៅជុំវិញបុរសនោះឲ្យមានគម្លាត ដើម្បីទាញបុរសនោះចេញ។

តាមរយៈវីដេអូ  គេឮអ្នកសង្គ្រោះម្នាក់ព្យាយាមប្រាប់ទៅកាន់បុរសរងគ្រោះថា “ព្យាយាមដកដង្ហើម កុំដេកឲ្យសោះ”

បើទោះបីជាក្រុមសង្គ្រោះព្យាយាមជួយបុរសនោះយ៉ាងណា ក៏មិនបានផលដែរ ព្រោះមិនបានប៉ុន្មានផង គេបានបាត់បង់ស្មារតី និងដាច់ខ្យល់ស្លាប់តែម្តង។

ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយ ដែលបង្ហាញថា ហេតុអ្វីបានជាបុរសរងគ្រោះ ដើរឆ្លងផ្លូវរថភ្លើងបែបនេះទេ៕

សូមទស្សនាវីដេអូកើតហេតុនៅខាងក្រោម៖

ប្រភព៖ បរទេស

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ជប៉ុននៅតែបន្តអំពាវនាវស្វែងរកតួសិចប្រុស ព្រោះតែតម្រូវការកើនឡើងដល់ ៤០០០រឿង ក្នុង១ខែ

ជប៉ុន៖ ជាការពិតណាស់ ជប៉ុនគឺជាប្រទេសមួយដែលសំបូរទៅដោយរបស់របរប្លែកៗ និងពិសេសៗ ប៉ុន្តែអ្វីដែលលេចធ្លោរជាងគេនោះគឺ រឿងផ្លូវភេទនេះតែម្តង ព្រោះថា ប្រទេសមួយនេះ បានផលិតឧបករណ៍សិចសិប្បនិមិត្តប្លែកៗជាច្រើន។ លើសពីនេះ ឧស្សាហកម្មខ្សែភាពយន្តសិចនៅជប៉ុនក៏រីកចម្រើនខ្លាំងណាស់ដែរ ប៉ុន្តែបែរជាខ្វះតួប្រុសទៅវិញ។

តារាសិចជប៉ុនដ៏ល្បីមួយរូប ដែលត្រូវបានគេដាក់នាមឲ្យថា ‘King of Porn’ គឺលោក Shimiken បាន tweet នូវពាក្យពេជចន៍មួយចំនួនដែលនិយាយអំពីកង្វះខាតតារាសិចប្រុសក្នុងប្រទេសជប៉ុន ក៏ដូចជារួមផ្សំទាំងការអំពាវនាវឲ្យបុរសៗជប៉ុនចូលធ្វើការក្នុងឧស្សាហកម្មមួយនេះទៀតផង។

លោក Shimiken បានសរសេរថា “សព្វថ្ងៃនេះ ពួកយើងមានតួប្រុសតែ ៧០នាក់ទេ ប៉ុន្តែតួស្រីមានដល់ទៅ ១០ ០០០នាក់ឯណោះ ហើយពួកយើងត្រូវផលិតឲ្យបាន ៤០០០រឿងជារៀងរាល់ខែ។ នេះបញ្ជាក់ថា តួប្រុសរបស់យើង គឺមិនមានគ្រប់គ្រាន់តាមតម្រូវការនោះទេ។ ឧស្សាហកម្មមួយនេះ ប្រៀបដូចជាប្រហោងនៅលើជញ្ជាំងដែលកំពុងតែត្រូវការអ្នកមកពង្រីកវាយ៉ាងអ៊ីចឹង”។

ជាក់ស្តែងណាស់ លោក Shimiken ចែករំលែកព័ត៌មានមួយនេះ ក្នុងគោលបំណងដើម្បីជម្រុញឲ្យមានការដាក់ពាក្យធ្វើជាតួអង្គសម្តែងក្នុងឧស្សាហកម្មមួយនេះ។

លោក Shimiken មានឈ្មោះពិតថា Shimizu Ken។ លោកបានចូលខ្លួនបម្រើក្នុងវិស័យមួយនេះ តាំងពីឆ្នាំ ១៩៩៨មកម្ល៉េះ។ រហូតមកដល់ពាក់កណ្តាលឆ្នាំ ២០០២ លោកសម្តែងបានដល់ទៅ ១២០០ រឿងឯណោះ។

តាមរយៈបទសម្ភាសន៍មួយ រវាងលោក Shimiken ជាមួយទស្សនាវត្តី Details បានឲ្យដឹងថា លោកធ្លាប់បានសម្តែងជាមួយតួស្រីប្រមាណជាជាង ៧៥០០នាក់មកហើយ ដែលក្នុងនោះមានតួអង្គល្បីៗដូចជា នាង Maya Gold នាង Chihiro Hara នាង Yue Aida និងនាង Mariko Kanawa ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បានសម្តែងក្នុងរឿងប្រភេទ Homosexual ជាមួយតួអង្គប្រុស លោក Yoshiya Minami ផងដែរ។

ច្បាស់ណាស់ថា ជប៉ុនពិតជាត្រូវការតួសិចប្រុសច្រើនណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]