ដើម្បីឲ្យដំណើរផ្សងព្រេងកាន់តែអស្ចារ្យ តម្រូវឲ្យបើកបរ ត្រូវតែមាននូវរថយន្តដែលសាកសមមួយគ្រឿង ពីព្រោះការធ្វើដំណើរនៅលើផ្លូវ ដែលមានភាពស្វានភាពលំបាក និងឧបសគ្គច្រើន ដោយមិនបានយល់ច្បាស់ពី ស្ថានភាពផ្លូវច្បាស់លាស់ជាមុន អាចបណ្តាលឲ្យអ្នកជួបនឹងភាពតក់ស្លុត និងគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ។ ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗដើម្បីជួយសម្រួលដល់អ្នក ក្នុងការធ្វើដំណើរជាមួយនឹងការបើកបរប្រកបដោយទំនុកចិត្ត។ 

ការបើកបរនៅលើផ្លូវខ្សាច់ បើយោងតាមសម្ដីរបស់លោក Robert Frost ជាក់ស្ដែងការបើកបរនៅលើផ្លូវដែលកម្រមានមនុស្សឆ្លងកាត់អាចផ្តល់នូវបទពិសោធន៍ថ្មីៗដល់អ្នកបើកបរ។ ក៏ប៉ុន្តែការបើកបរនៅលើផ្លូវបែបនោះ ពិតជាមិនងាយស្រួលនោះទេ ដោយសារផ្លូវទាំងនោះជាផ្លូវពុំទាន់អភិវឌ្ឍន៍ ហើយក្រាលទៅដោយថ្មគ្រួស និងខ្សាច់។ នៅពេលបើកបរនៅលើភក់ខ្សាច់ វាជាការសំខាន់ណាស់ដែលអ្នកបើកបរត្រូវគ្រប់គ្រងសន្ទុះរបស់រថយន្ត និងរក្សារង្វិលជុំរបស់ម៉ាស៊ីនឲ្យខ្ពស់ បើមិនដូច្នោះទេ រថយន្តរបស់អ្នកអាចនឹងលិចទៅក្នុងភក់ខ្សាច់។ ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវដែលមានបំពាក់នៅលើរថយន្ត Ford Everest អាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ នៅពេលដាក់លេខ ឬ ថយលេខ រង្វិលជុំរបស់ម៉ាស៊ីននៅរក្សាកំលាំងខ្លាំងដដែរ ដែលជួយកាត់បន្ថយការទួងកង់ ហើយកង់ទាំង៤ធ្វើចលនាព្រមគ្នា ដែលផ្តល់ភាពងាយស្រួលដល់ការបើកបរនៅលើវាលខ្សាច់ ឬផ្លូវដែលមានខ្សាច់ ភក់ជាដើម។ 

ការអូសសណ្តោងរថយន្ត មុនពេលការរៀបចំផែនការធ្វើដំណើរណាមួយ ដែលត្រូវការដឹករបស់ធ្ងន់ អ្នកត្រូវការរថយន្ត ដែលមានសមត្ថភាពដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នក។ រថយន្ត Ford Everest ជារថយន្តដែលសាកសមនឹងដំណើកំសាន្តប្រភេទនេះបំផុត ព្រោះវាអាចធ្វើការអូសសណ្ដោងរហូតដល់ 3,500kg រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត មិនឲ្យវេរនៅពេលសណ្ដោងរបស់ធ្ងន់។ 

បើកបរនៅលើដីភក់ នៅពេលអ្នកបើកបរឆ្លងកាត់ផ្លូវភក់ជ្រៅ អ្នកត្រូវរក្សាកម្លាំងចលកររបស់រថយន្តដើម្បីជៀសវាងការរអិល និងជាប់ផុងកង់រថយន្ត។ ក៏ប៉ុន្តែកត្តាទាំងនេះលែងជាបញ្ហាទៀតហើយជាមួយរថយន្ត Ford Everest។ ការបើកបរនៅលើផ្ទៃដែលមានសភាពរអិល ដូចជាភក់និងព្រិល អ្នកបើកបរត្រូវប្រុងប្រយ័ត្ននិងរក្សាលំនឹងរបស់រថយន្តជានិច្ច។ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរបស់រថយន្ត Ford Everest អាចជួយមិនឲ្យម៉ាស៊ីនប្រឹងខ្លាំងពេក និងអាចលុកប៉ុងកង់ខាងក្រោយនៅពេលដែលចាំបាច់ ជួយឲ្យកង់ក្រោយទាំងពីរដំណើរការព្រមគ្នានៅពេលជាប់ផុងក្នុងភក់ ហើយអាចជួយឲ្យអ្នកបើកបរទៅមុខដោយរលូន។  

គយគន់ទេសភាពពេលរាត្រី រថយន្ត Ford Everest មានបំពាក់ជាមួយដំបូល Panoramic Moon roof ដែលលាតសន្ធឹងចាប់ពីកៅអីជួរទីមួយរហូតដល់កៅអីជួរទីពីរ មានទំហំស្មើនឹងទូរទស្សន៍ 46 អ៊ិញ ដែលអាចឲ្យអ្នកអង្គុយ សម្រាកនៅក្នុងរថយន្តគយគន់ផ្កាយនាពេលរាត្រី។ 

រីករាយជាមួយសំឡេងនៃធម្មជាតិ បច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខានរបស់រថយន្ត Ford Everest អាចឲ្យអ្នកបើកបរនៅក្នុងទីក្រុងប្រកបដោយផាសុកភាព និងគ្មានសម្លេងរំខាន។ រីឯពេលធ្វើដំណើរតាមព្រៃភ្នំ អ្នកអាចទម្លាក់កញ្ចក់ចុះនិង រីករាយជាមួយនឹងសម្លេងធម្មជាតិ ដូចជាសម្លេងទឹកហូរជាដើម។ ជាមួយគ្នានោះដែរ អ្នកក៏អាចសាកល្បងជាមួយនឹងការជិះកាត់ទឹក ពីព្រោះរថយន្ត Ford Everest អាចបរកាត់ទឹកដែលមានជម្រៅរហូតដល់ 800mm។  

ការបើកបរលើថ្ម ដំណើរកម្សាន្តនៅតាមតំបន់ព្រៃភ្នំ នឹងផ្ដល់ឲ្យអ្នកនូវបទពិសោធន៍បើកបរដែលមិនអាចបំភ្លេចបាន។ នៅពេលធ្វើដំណើរនៅលើផ្លូវ មានសន្ឋានមិនរាបស្មើរ អ្នកបើកបរត្រូវដឹងច្បាស់ពីទំហំ សមត្ថភាព និងកម្ពស់រថយន្តរបស់អ្នក។ បើសិនជាអ្នកជិះរថយន្ត Ford Everest ការបើកបរនៅលើផ្លូវបែបនោះពុំមែនជាបញ្ហានោះទេ ព្រោះរថយន្ត Ford Everest មានកម្ពស់ពីដីរហូតដល់ទៅ 225mm ឯណោះ អ្នកអាចធ្វើដំណើរនៅតាមតំនប់ព្រៃភ្នំដោយរីករាយ ដោយគ្មានការព្រួយបារម្មណ៍ឡើយ។

ដើម្បីឲ្យកាន់តែយល់ច្បាស់ ប្រិយមិត្តអាចទស្សនាVideo ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]