ឥណ្ឌា៖ បុរសម្នាក់ប៊ិះតែនឹងរងគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបាក់ជើង ដោយសារតែការហាត់ប្រាណ មិនចេះប្រមាណកម្លាំងរបស់ខ្លួន។ ​

វីដេអូឃ្លីបដ៏គួរឲ្យរន្ធត់មួយ បង្ហាញពីសកម្មភាពបុរសរងគ្រោះម្នាក់ បានព្យាយាមដេកហាត់ប្រាណ ដោយប្រើជើងរុញច្រាន ឧបករណ៍ហាត់ប្រាណមួយប្រភេទ ដែលមានទម្ងន់ដល់ទៅរាប់រយគីឡូក្រាម ទាំងមិនប្រមាណពីកម្លាំងរបស់ខ្លួន ទីបំផុត ធ្វើឲ្យគាត់បាត់បង់កម្លាំង ទប់លំនឹងមិនជាប់ ជាហេតុធ្វើឲ្យឧបករណ៍ហាត់ប្រាណនោះ រុញច្រានមកគាត់វិញ បណ្តាលរមួលកោងជើងខាងឆ្វេងបត់ទៅក្រោម ប៊ិះតែនឹងបាក់ឆ្អឹង  គួរឲ្យស្រៀវបំផុត។

ត្រង់ឈុតមួយក្នុងវីដេអូឃ្លីប បុរសរងគ្រោះត្រូវបានគេជួយលើកគាត់ចេញ ពីឧបករណ៍ហាត់ប្រាណនោះ រួចដាក់ឲ្យដេកនៅលើកម្រាលឥដ្ឋខាងក្រោម។  មនុស្សមួយចំនួនបានប្រញាប់ប្រញាល់ ចូលជួយសង្គ្រោះបឋមដល់គាត់ផងដែរ។

បើតាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីសៅរ៍សប្តាហ៍មុន មានទីតាំងស្ថិតនៅកន្លែងហាត់ប្រាណយីហោ Pehalvaan ស្ថិតក្នុងទីក្រុង Vadodara ភាគខាងលិចប្រទេសឥណ្ឌា។

បុរសរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា  Ambrish Patel ។ ជាធម្មតាគាត់តែងតែមក Gym ឬហាត់ប្រាណនៅទីកន្លែងនោះជារៀងរាល់ថ្ងៃ។ 

​បើយោងតាម សម្តីបុគ្គលិកស្រីម្នាក់ធ្វើការនៅកន្លែងហាត់ប្រាណកើតហេតុខាងលើ  បានរៀបរាប់ប្រាប់សារព័ត៌មាន Daily Mail ឲ្យដឹងថា «បច្ចុប្បន្នអាការរបស់គាត់ បានធូរស្បើយជាងមុនហើយ ហើយគាត់ក៏មិនកើតអីធ្ងន់ធ្ងរដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គាត់នឹងកាន់តែធូរស្បើយច្រើនជាងមុន នៅរយៈពេល៦ខែទៀត។ ពួកយើងបានមកសួរសុខទុក្ខគាត់ដល់មន្ទីរពេទ្យ ហើយសភាពរបស់គាត់នៅពេលនេះ បានល្អប្រសើរជាងមុនច្រើន»

បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយលើអ៊ីនធើណែតរួចមក បានទទួលអ្នកចុចចូលមើលយ៉ាងច្រើន រហូតដល់ទៅ ៩០លានដងឯណោះ។

ទោះបីជាយ៉ាងណាក្តី នេះក៏ជាសារមួយដល់ប្រិយមិត្តទាំងអស់គ្នា ជាពិសេសសុភាពបុរសទាំងអស់គួរបង្កើនការប្រុងប្រយ័ត្ន  ត្រូវចេះប្រមាណពីកម្លាំងរបស់ខ្លួន ចៀសវាងជួបគ្រោះថ្នាក់អកុសលណាមួយកើតឡើង ដូចករណីបុរសរងគ្រោះនេះ៕

ទស្សនាវីដេអូ៖ 

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ជប៉ុននៅតែបន្តអំពាវនាវស្វែងរកតួសិចប្រុស ព្រោះតែតម្រូវការកើនឡើងដល់ ៤០០០រឿង ក្នុង១ខែ

ជប៉ុន៖ ជាការពិតណាស់ ជប៉ុនគឺជាប្រទេសមួយដែលសំបូរទៅដោយរបស់របរប្លែកៗ និងពិសេសៗ ប៉ុន្តែអ្វីដែលលេចធ្លោរជាងគេនោះគឺ រឿងផ្លូវភេទនេះតែម្តង ព្រោះថា ប្រទេសមួយនេះ បានផលិតឧបករណ៍សិចសិប្បនិមិត្តប្លែកៗជាច្រើន។ លើសពីនេះ ឧស្សាហកម្មខ្សែភាពយន្តសិចនៅជប៉ុនក៏រីកចម្រើនខ្លាំងណាស់ដែរ ប៉ុន្តែបែរជាខ្វះតួប្រុសទៅវិញ។

តារាសិចជប៉ុនដ៏ល្បីមួយរូប ដែលត្រូវបានគេដាក់នាមឲ្យថា ‘King of Porn’ គឺលោក Shimiken បាន tweet នូវពាក្យពេជចន៍មួយចំនួនដែលនិយាយអំពីកង្វះខាតតារាសិចប្រុសក្នុងប្រទេសជប៉ុន ក៏ដូចជារួមផ្សំទាំងការអំពាវនាវឲ្យបុរសៗជប៉ុនចូលធ្វើការក្នុងឧស្សាហកម្មមួយនេះទៀតផង។

លោក Shimiken បានសរសេរថា “សព្វថ្ងៃនេះ ពួកយើងមានតួប្រុសតែ ៧០នាក់ទេ ប៉ុន្តែតួស្រីមានដល់ទៅ ១០ ០០០នាក់ឯណោះ ហើយពួកយើងត្រូវផលិតឲ្យបាន ៤០០០រឿងជារៀងរាល់ខែ។ នេះបញ្ជាក់ថា តួប្រុសរបស់យើង គឺមិនមានគ្រប់គ្រាន់តាមតម្រូវការនោះទេ។ ឧស្សាហកម្មមួយនេះ ប្រៀបដូចជាប្រហោងនៅលើជញ្ជាំងដែលកំពុងតែត្រូវការអ្នកមកពង្រីកវាយ៉ាងអ៊ីចឹង”។

ជាក់ស្តែងណាស់ លោក Shimiken ចែករំលែកព័ត៌មានមួយនេះ ក្នុងគោលបំណងដើម្បីជម្រុញឲ្យមានការដាក់ពាក្យធ្វើជាតួអង្គសម្តែងក្នុងឧស្សាហកម្មមួយនេះ។

លោក Shimiken មានឈ្មោះពិតថា Shimizu Ken។ លោកបានចូលខ្លួនបម្រើក្នុងវិស័យមួយនេះ តាំងពីឆ្នាំ ១៩៩៨មកម្ល៉េះ។ រហូតមកដល់ពាក់កណ្តាលឆ្នាំ ២០០២ លោកសម្តែងបានដល់ទៅ ១២០០ រឿងឯណោះ។

តាមរយៈបទសម្ភាសន៍មួយ រវាងលោក Shimiken ជាមួយទស្សនាវត្តី Details បានឲ្យដឹងថា លោកធ្លាប់បានសម្តែងជាមួយតួស្រីប្រមាណជាជាង ៧៥០០នាក់មកហើយ ដែលក្នុងនោះមានតួអង្គល្បីៗដូចជា នាង Maya Gold នាង Chihiro Hara នាង Yue Aida និងនាង Mariko Kanawa ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បានសម្តែងក្នុងរឿងប្រភេទ Homosexual ជាមួយតួអង្គប្រុស លោក Yoshiya Minami ផងដែរ។

ច្បាស់ណាស់ថា ជប៉ុនពិតជាត្រូវការតួសិចប្រុសច្រើនណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]