បុរសម្នាក់បានរកឃើញនូវប្រភេទ មេផលិតស្រាបៀប្រភេទថ្មីមួយ (Yeast) ក្នុងពុកមាត់របស់គាត់ ដែលផ្តល់នូវរសជាតិប្លែក សម្រាប់ការផលិតនូវប្រភេទ ស្រាបៀថ្មីមួយប្រភេទទៀត។

John Maier ជាបុរសម្នាក់ដែលបានទុកពុកមាត់អស់រយះពេល ៣៤ ឆ្នាំ និងជាបុរសម្នាក់ដែលបានរកឃើញនូវប្រភេទ (Yeast) ថ្មីមួយប្រភេទ ដែលផ្តល់នូវរសជាតិប្លែកសម្រាប់ ការផលិតស្រាបៀ។ John Maier បាននិយាយថា គាត់ធ្លាប់បានស្វែងរក នូវប្រភេទ មេផលិតស្រាបៀ ថ្មីមួយប្រភេទនេះ ក្នុងចំការ Hopyard( សារធាតុសម្រាប់ផ្តល់រសជាតិល្វីងក្នុងស្រាបៀ) របស់គាត់ ប៉ុន្តែរកពុំឃើញ។

គាត់បញ្ជាក់ថា ក្រោយពេលនោះគាត់បានរកឃើញ នូវប្រភេទមេផលិតស្រាបៀថ្មី ក្នុងពុកមាត់របស់គាត់ហើយ John Maier បានធ្វើការពិសោធន៍ ទៅលើការបន្ទំស្រាបៀជាមួយ នឹងប្រភេទ Yeast ថ្មីនោះបានទទួលជោគជ័យ។ ទោះជាយ៉ាងណា គាត់បានបញ្ជាក់បន្ថែមថា ទោះជាស្រាបៀដែលផលិតចេញពី មេស្រាបៀដែលត្រូវរកឃើញក្នុងពុកមាត់ក្តី ក៏មិនមែនបានន័យថា ស្រាបៀនោះផលិតចេញពីពុកមាត់ដែរ ហើយអ្វីដែលយើងចង់បានគឺរសជាតិស្រាបៀដែលល្អតែប៉ុណ្ណោះ។

SKT

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]