តើប្រិយមិត្ដធ្លាប់ ងូតទឹកនិងត្រាំស្រាក្រហម ហើយឬនៅ?

Yunessun ស្ប៉ា និងរ៊ីសត នៅ Hakone ប្រទេសជប៉ុន បានអនុញ្ញាតឲ្យភ្ញៀវរបស់ខ្លួន ងូតទឹកនៅក្នុងអាងមួយ តែក្នុងអាងនោះ មិនមែនជាទឹកធម្មតានោះទេ នោះគឺជាស្រាក្រហមពិតៗ។ ជាមួយនឹងប្រវត្ដិសាស្រ្ដ ដ៏យូរលង់មកហើយ ស្រាក្រហមគឺជាភេសជ្ជៈដ៏ចំណាស់ជាងគេ នៅក្នុងពិភពលោកនេះ ហើយគេក៏ជឿជាក់ថា វាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សុខភាព។ អ្នកខ្លះទៀតគិតថា ការងូតទឹកស្រាក្រហម នឹងធ្វើឲ្យក្មេងជាងវ័យ  ព្រោះតែម្ចាស់ក្សត្រីរបស់ប្រទេស អេស៊ីបតែងតែងូតទឹកស្រាក្រហមជានិច្ច។ អាងទឹកពណ៌ក្រហមនេះ ត្រូវបានចាក់បំពេញដោយ ស្រាក្រហមឈ្មោះ Beaujolais Nouveau ដែលជាស្រាល្បីជាងគេ ក្នុងប្រទេសជប៉ុន។ ឳកាសស្ប៉ា និងញាំស្រា ដោយមិនគិតថ្លៃនេះ  មានតែ១២ថ្ងៃ ក្នុងមួយឆ្នាំប៉ុណ្ណោះ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]