ភ្នំពេញ៖ មុននេះបន្តិចនៅលើទំព័រហ្វេសប៊ុកជាផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស ទើបតែបានផុសបទចម្រៀងថ្មីមួយសន្លាងមួយបទ របស់តារាចម្រៀងមុខក្មេងសម្លេងចាស់ លោក ណុប បាយ៉ារិទ្ធ។

ប៉ុន្តែអ្វីដែលធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រតារាចម្រៀងរូបនេះ ចាប់អារម្មណ៍យ៉ាងខ្លាំង នោះគឺ បទថ្មីមួយបទនេះជាស្នាដៃនិពន្ធបទភ្លេង និងនិពន្ធទំនុកច្រៀងដោយលោក ណុប បាយ៉ារិទ្ធផ្ទាល់តែម្តង។

បទនេះហាក់ទទួលបានការគាំទ្រ និងការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម ក៏ដូចជាមានការសរសើរពីអ្នកគាំទ្រលោក ណុប បាយ៉ារិទ្ធជាច្រើន។ 

ស្របជាមួយគ្នានេះនៅលើគណនីហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ បានប្រាប់ឱ្យដឹងថា៖ «នេះជាបទដំបូងដែលខ្ញុំនិពន្ធបទភ្លេងដោយខ្លួនឯង ហើយក៏និពន្ធទំនុកច្រៀងជាមួយគ្នា! អរគុណប្អូនប្រុស មាស សុគន្ធ ដែលជួយកែសម្រួលតន្ត្រីបន្ថែម និងកែលម្អរាល់ចំនុចខ្វះខាតចំពោះស្នាដៃដំបូងរបស់បង! អរគុណប្អូន សកល សម្រាប់ MV និងក្រុមការងារក៏ដូចជាតារាសម្តែងទាំងអស់»

មិនតែប៉ុណ្ណោះ លោកក៏បានថ្លែងអំណរគុណទៅដល់បណ្តាអ្នកគាំទ្រ ដែលបានគាំទ្រស្នាដៃជាលើកដំបូងរបស់ខ្លួនទាំងអស់ផងដែរថា៖ «សូមអរគុណដល់បងៗ ប្អូនៗដែលគាំទ្រ អរគុណដែលចូលចិត្ត និងលើកទឹកចិត្ត ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើបន្ថែម និងសម្រិតសម្រាំងនៅជំហានបន្ទាប់ទៀត»

បទចម្រៀងដំបូងរបស់លោក ណុប បាយ៉ារិទ្ធ មានចំណងជើងថា «ខ្មឺតសន្លប់»

ចង់ដឹងមានអត្ថន័យយ៉ាងណាខ្លះនោះ តោះទៅស្តាប់ទាំងអស់គ្នា៖ 

ណុប ប៉ាយ៉ារិទ្ធ

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀតគឺ រូបថតមួយសន្លឹករបស់ សុគន្ធ និសា ធ្វើឲ្យមហាជនលាន់មាត់សរសើរថា ពិតជាស្រស់ស្អាតដូចព្រះនាងក្នុងរឿងនិទាន។

រូបថតដ៏ស្រស់ស្អាតមួយសន្លឹក ដែលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា សុគន្ធ និសា បង្ហោះនៅលើគណនី អ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់មិនសរសើរ ពីរូបសម្រស់របស់នាងមិនបាន។

ជាការពិតណាស់ ក្នុងរូបថតមួយសន្លឹកនេះ យើងសង្កេតឃើញថា កញ្ញា សុគន្ធ និសា ពិតជាស្រស់ស្អាតខ្លាំងមែនទែន ប្រៀបដូចជាព្រះនាងក្នុងរឿងនិទាន ឬដូចជាព្រះនាងនៅក្នុងរូបគំនូរយ៉ាងដូច្នោះដែរ។

ក្នុងមួយរយៈពេលនេះ តារាស្រីសម្លេងពិរោះ សុគន្ធ និសា ហាក់បីដូចជាកាក់កបខ្លាំងនៅក្នុងការងារសិល្បៈ ដោយមានទាំងការ ច្រៀងតាម Concert ស្ទើរ២៤ខេត្តក្រុង ក៏ដូចជា ត្រៀមចេញបទចម្រៀងសម្រាប់ចូលឆ្នាំ និងថតតែងការតាមបណ្តាសម្អាងការធំៗជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ