ម៉ារ៉ុក៖ ថ្មីៗនេះវីដេអូឃ្លីបដ៏គួរឲ្យព្រឺព្រួចមួយ ដែលមានរយៈពេលមិនដល់ ១នាទីផងនោះ ត្រូវបានអ្នកលេងអ៊ីនធើណែតជាច្រើន ចែកចាយពេញបណ្តាញសង្គម បង្ហាញពីសកម្មភាពរបស់បុរសក្លាហានមិនខ្លាចស្លាប់ម្នាក់ ហ៊ានយកជីវិតទៅប្រថុយ ជាមួយល្បែងគ្រោះថ្នាក់នៅលើអគារខ្ពស់មួយ។

ហេតុការណ៍នេះ ត្រូវបានគេដឹងថា មានទីតាំងស្ថិតនៅក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក។

បុរសវ័យ២២ឆ្នាំ មិនត្រូវបានបង្ហាញអត្តសញ្ញាណម្នាក់ ទម្លាក់ខ្លួនសំយ៉ុងចុះក្រោម ដៃចាប់តោងគែមអគារ កម្ពស់១៤ជាន់ផុតពីដី  មើលទៅគួរឲ្យខ្លាច និងហាក់បីដូចជា មានភាពស្ទាត់ជំនាញ ហើយថែមទាំងដោយគ្មានបំពាក់ឧបករណ៍សុវត្ថិភាពអ្វីទាំងអស់ នៅជាប់ខ្លួនទៀតផង។

យុវជនរូបនេះបានកាន់តោងគែមអគារដោយប្រើ ដៃម្ខាងរបស់គេតែប៉ុណ្ណោះ មុនពេលតោងទៅជ្រុងនៃចុងម្ខាងទៀតនៃអគារ  ហើយមិត្តភក្តិរបស់គេជាអ្នកថតយកសកម្មភាព។

យុវជនរូបនេះបាននិយាយថា រាល់សកម្មភាពរបស់គេធ្វើឡើង  គ្រាន់តែជាទម្លាប់ហាត់ប្រាណជាប្រចាំថ្ងៃប៉ុណ្ណោះ ដូចទៅនឹងសកម្មភាពក្នុងខ្សែភាពយន្តផ្សងព្រង Assassin’s Creed ។  ប៉ុន្តែទោះបីជាយ៉ាងណាក្តី បន្ទាប់ពីវីដេអូឃ្លីបដ៏គួរឲ្យស្រៀវនេះ ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមរួចមក បានធ្វើឲ្យអ្នកលេងអ៊ីនធើណែតជាច្រើន រិះគន់ស្តីបន្ទោសទៅលើគេថា ជាមនុស្សដែលឆ្កួតៗល្ងីល្ងើផងដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់សរសេរថា «ប្រសិនបើថ្ងៃណាមួយគាត់របូតដៃធ្លាក់មក ខ្ញុំធានាថាគាត់ច្បាស់ជាឈប់ធ្វើទៀតជាមិនខាន» ៕

ទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ខ្លាំងមែន! រលាតខ្លួនប្រើក្បាល អុកបំបែកថ្មស៊ីម៉ង់អស់១១១បន្ទះ ប្រើពេលដ៏ខ្លី បំបែកឯតទគ្គកម្មពិភពលោក (មានវីដេអូ)

បូស្នី៖ ម្ចាស់ជើងឯកតៃក្វាន់ដូវ័យក្មេង អាយុ១៦ឆ្នាំ មកពីប្រទេសបូស្នី ត្រូវបានជាប់ឈ្មោះ ក្នុងសៀវភៅកំណត់ត្រាពិភពលោក «Gunness World Records» បន្ទាប់ពី​បង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយការរលាតខ្លួនប្រើក្បាលអុកបំបែក ថ្មស៊ីម៉ង់អស់១១១បន្ទះ ក្នុងរយៈពេលដ៏ខ្លី។

ព្រឹត្តិការណ៍ប្រកួតប្រជែងដ៏ជក់ចិត្ត មានអ្នកឈរទស្សនាយ៉ាងច្រើនកុះករនេះ ត្រូវបានរៀបចំធ្វើឡើង នៅក្នុងទីក្រុង Visoko ប្រទេសបូស្នី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ ក្នុងនោះលោក Kerim Ahmetspahic បានបំបែកឯតទគ្គកម្ម ដោយប្រើក្បាលអុកបំបែកបន្ទះថ្មស៊ីម៉ង់ អស់១១១បន្ទះ ដែលត្រូវបានរៀបចេញជាប្លុកៗ (ដូចអគារ) ចំនួន១៦ជួរ ប្រើរយៈពេលត្រឹមតែ ៣៥វិនាទីតែប៉ុណ្ណោះ។

តាមរយៈវីដេអូឃ្លីប គេអាចឮការប្រកាស ពីខាងគណៈកម្មការកំណត់ត្រាពិភពលោក អំពីចំនួនបន្ទះថ្មដែលលោក Ahmetspahic បានបំបែកខ្ទេច ខណៈមានអ្នកទស្សនាជាច្រើន បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវអបអរសាទរ ពីជ័យជំនះរបស់លោក ក្រោយពីបញ្ចប់ការប្រកួត ។

លោក Ahmetspahic និយាយថា «ខ្ញុំនៅមានកម្លាំងច្រើនជាងនេះទៀត។ ខ្ញុំសូមអរគុណដល់អ្នករាល់គ្នា ដែលបានជួយខ្ញុំរហូតទទួលបានសមិទ្ធផលល្អមួយនេះ ជាពិសេស អរគុណដល់ប៉ាម៉ាក់របស់ខ្ញុំ និងគ្រូបង្វឹករបស់ខ្ញុំ លោក Edin Kajevic ផងដែរ» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]