រាជធានីភ្នំពេញ​​​​ ៖  នៅ​សណ្ឋាគារណាហ្គា​វើល​ កាលពីថ្ងៃទី២៩ កុម្ភៈ ក្រុមហ៊ុន BKA   Entertainment បានរៀបចំធ្វើសន្និសីទ កាសែតបង្ហាញក្រុម​យុវជន​​ យុវតី ដែលត្រូវចូល រួមប្រកួត​កម្មវិធី Freshie Girls & Boys ជំនាន់ទី១១ ឆ្នាំ២០១២ ដែលពួកគេត្រូវ​ចូលរួម ប្រកួតនាពេលខាងមុខនេះ ។

រយៈពេល ១០ឆ្នាំបានកន្លងផុតទៅ កម្ម វិធីប្រកួត Freshie Girls & Boys បាន ឈានចូលជំនាន់ទី១១ ឬឆ្នាំទី១១របស់ខ្លួន​។ ដោយពេលវេលា គុណភាពនៃកម្ម​វិធី​ត្រូវមហា​ជន ជាពិសេសយុវជន​ យុវតីខ្មែរ ចាត់ទុកកម្មវិធី នេះថា ជា​កម្មវិធី​ប្រកួតដ៏ធំមួយប្រចាំព្រះរាជា ណាចក្រកម្ពុជា ជាកម្មវិធីប្រកួតមួយដែលបណ្តុះ នូវពន្លកយុវវ័យ យុវសិល្បករខ្មែរដ៏មាន​គុណ​ភាពដល់​វិស័យសិល្បៈទី៧ ប្រមាណជា៧០% នៃសិល្ប​ករខ្មែរបច្ចុប្បន្ន សុទ្ធសឹងតែកើត​ឡើងពីកម្មវិធី​ប្រកួតដ៏មានកិត្តិយសនេះ ។

កម្មវិធីប្រកួតបានបណ្តុះបណ្តាលឱ្យប្អូនៗ យុវវ័យខ្មែរ​បានយល់ដឹងពីសិល្បៈវប្បធម៌ខ្មែរ សិល្បៈអន្តរជាតិ​​ ផ្តល់នូវ​បទពិសោធន៍​ក្នុងជីវិត​ ដល់ប្អូនៗ មិត្តភាពដែល​មានតម្លៃ​មិនអាចកាត់ ថ្លៃ​បាន​ ។ ក្នុងឆ្នាំនេះ អ្នករៀបចំកម្មវិធីប្រកួត​ ព្រមទាំងគណៈកម្មការ បានត្រៀមរៀបចំបណ្តុះ បណ្តាលប្អូនៗទាំងអស់ឱ្យយល់ដឹងនូវការលះ​ បង់ដល់បុគ្គលដែលខ្វះ ឬបាត់បង់នូវឱកាស ក្នុងជីវិត «Love​ is Giving» ដោយមាន​ការចុះ​ សួរសុខទុក្ខ ផ្តល់នូវភាពរីករាយ សេចក្តីសុខដល់ ប្អូនៗកុមារកំព្រា ដែលផ្ទុកនូវមេរោគ​អេដស៍។

ក្នុងឆ្នាំនេះ ប្អូនៗយុវជន ​យុវតីខ្មែរ បាន​ត្រៀម​ខ្លួនមុនជាស្រេច ដើម្បីចូលរួមដាក់ពាក្យ ដែលបញ្ជាក់នូវភាពល្បីល្បាញនៃកម្មវិធីប្រកួត។  បេក្ខជន បេក្ខនារីមានការកើនឡើងចំនួន ប្រមាណជា២០%​ ធៀបនឹងការដាក់ពាក្យកាល ពីឆ្នាំទៅ​ ។ បែបបទដាក់ពាក្យទាំងអស់ត្រូវ បញ្ជូនមកកាន់រាជធានីភ្នំពេញ តាមបណ្តាខេត្ត-ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ត្រូវបានជម្រុះតាម​រយៈរូបថត ដែល​បានភ្ជាប់ មកជាមួយសំណុំបែបបទដាក់ពាក្យតាមរយៈ គណៈកម្មការនៃកម្មវិធីប្រកួត ។ មានបេក្ខជន ចំនួន១២០រូប និងបេក្ខនារីចំនួន​១២០រូប​តែប៉ុណ្ណោះ ដែលអាចឆ្លងកាត់វគ្គ​ជម្រុះរូបថត ដែលជាវគ្គជម្រុះទី១ នៃកម្មវិធីប្រកួត​ ។

ប្អួនៗទាំងអស់ត្រូវចូលរួមផ្តល់ការសម្ភាសន៍ ផ្ទាល់ជាមួយគណៈកម្មការចំនួន២ថ្ងៃ ដើម្បី បង្ហាញ​​នូវទេពកោសល្យពីកំណើត សមត្ថភាព និងបុគ្គលិកលក្ខណៈ ។ នាថ្ងៃទី២៣ មីនា ការ ប្រកាសលទ្ធផលវគ្គជម្រុះលើកទី២ បានចាប់ ផ្តើមឡើងមាន Freshie Girls ចំនួន២៥រូប  និង Freshie Boys ចំនួន២៥រូប ដែលបាន​ឆ្លង​ផុត​វគ្គជម្រុះ នឹងមកបង្ហាញខ្លួនចំពោះ​មុខ​ភ្ញៀវ កិតិ្តយស និងបងប្អូនអ្នកសារព័ត៌មានក្នុងពេល​បន្តិចទៀតនេះ ។

Freshie Girls & Boys ​ទាំង៥០រូប នេះនឹងបង្ហាញខ្លួនតាមរយៈការផ្សាយ​ផ្ទាល់ពី​ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ក្នុងកម្មវិធីប្រកួត​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃសុក្រ ទី៩​ ខែមីនា វេលាម៉ោង៧យប់ ។ ក្នុងកម្មវិធីនារាត្រីនោះ នឹងមាន Freshie Boys ​ចំនួន១២រូប និង Freshie Girls ​ចំនួន១២រូបថតប៉ុណ្ណោះ នឹង​បានធ្វើដំណើរបន្តជាមួយកម្មវិធីប្រកួតជំនាន់ ទី១១​។

មានការកែប្រែលក្ខខណ្ឌ​នៃកម្មវិធីប្រកួត ដោយពុំមានការជម្រុះប្រចាំសប្តាហ៍នោះឡើយ ដោយប្អូនៗទាំងអស់នឹងត្រូវសន្សំពិន្ទុប្រចាំ សប្តាហ៍ទាំង៤ ក្នុងកម្រិត៤០% ចំណែក​ឯ​៦០%​ទៀតនឹងកើតឡើងក្នុងកម្មវិធី​ផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃសុក្រ ទី២០ ខែមេសា ខាង​មុខនេះ ។​ កម្មវិធីអាចបន្តរហូតដល់ឆ្នាំទី១១​ នេះដោយ សារ​ការគាំទ្រពីប្រិយមិត្ត​ទស្សនិកជ​ន​ខ្មែរទាំង ក្នុង​ និងក្រៅប្រទេស សកម្មភាពជាគំរូដ៏ល្អនៃ ប្អូនៗ Freshie គ្រប់ជំនាន់ ព្រមទាំងការ ផ្តល់នូវការឧបត្ថម្ភពីសំណាក់​ក្រុមហ៊ុនជា​ច្រើន បានយល់ឃើញ​ និងចូលរួមជាមួយអ្នក​រៀបចំ កម្មវិធី​ប្រកួត​ក្នុងការបណ្តុះបណ្តាល​ពន្លកយុវ សិល្បៈខែ្មរ ផ្តល់នូវសកម្មភាពដ៏ល្អដ៏ល្អដល់សង្គម ខែ្មរ ៕

ដោយ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]