ភ្នំពេញ៖ តារាសម្តែងស្រីសាច់ខ្ចីកញ្ញា សូលីហ្សា ល្បីថាមានបុរសៗចោមស្នេហ៍ជាច្រើនដែរ រហូតមានបុរសមានទ្រព្យ មួយចំនួនហ៊ានទិញរបស់ទ្រព្យផ្គាប់ចិត្ត តែនាងអះអាងថា រឿងរ៉ាវស្នេហា នាងមិនទាន់គិតគូរនៅឡើយទេ ព្រោះនៅវ័យក្មេងចង់ បន្តសាងឈ្មោះក្នុងអាជីពសិល្បៈបន្តិចសិន។

តារាសម្តែងមានរូបរាងខ្ពស់សម្រស់បាន សូលីហ្សា កាន់តែលេចមុខច្រើនក្នុងការងារសិល្បៈដែលជាក្តីរំពឹងមួយក្នុងឱកាសចាប់​ យកតារាលេចធ្លោជាមួយនឹងសមិទ្ធផលការងារជាច្រើនបន្តបន្ទាប់ ។ក្រៅពីចាប់កិច្ចការជាតារាបង្ហាញម៉ូដ ក្នុងក្រុមល្បីមួយ នឹងជាតារាសម្តែងទាំងភាពយន្ត និងកាយវិការខារ៉ាអូខេ ដោយនាងកំពុងតែមមាញឹកជារៀងរាល់ថ្ងៃ ។ ក្នុងរយៈពេលចុងក្រោយនេះ នាងសម្តែងជាតួឯក និងតួរងជាច្រើនរឿងដែលនាងជឿជាក់ថា នឹងកាន់តែលេចមុខមាត់ខ្លាំងក្នុងកិច្ចការសិល្បៈ។

ស្រីស្រស់សាច់ខ្ចីកញ្ញា សូលីហ្សា វ័យ២០ឆ្នាំរូបនេះបានបន្តថា ទោះរឿងការងារសិល្បៈហាក់ហក់ឡើងខ្លាំងជាងមុនបន្តិចមែន ប៉ុន្តែរឿងរ៉ាវស្នេហានាងមិនទាន់គិតគូរនៅឡើយទេ ព្រោះនៅវ័យក្មេងចង់បន្តសាងឈ្មោះក្នុងអាជីពសិល្បៈបន្តិចសិន។ នាងទទួលស្គាល់ថា កន្លងមកពិតជាមានបុរសមួយចំនួនតាមស្រឡាញ់នាងមែន ប៉ុន្តែនាងហាក់មិនចាប់អារម្មណ៍ បើទោះបីជាមានបុរសជាច្រើន ព្យាយាមនិយាយលួងលោម និងយកចិត្តនាងតាមរយៈការ សន្យាផ្តល់លុយផ្តល់ឡានឲ្យក៏ដោយ ។

តារាសម្តែងដែលគ្រងតំណែងជាតួអង្គសំខាន់ៗបន្តថា បុរសខ្លះបាន សន្យាប្រគល់ទាំងរថយន្តទំនើប :Lexus 570 ថ្មីសន្លាងឲ្យនាងដែរ ប៉ុន្តែនាងមិនព្រម ព្រោះតែនាងយល់ថា ការប្រគល់កាដូណាមួយសុទ្ធតែ មានបំណងអ្វីត្រឡប់ទៅវិញ ។ បើសិនជាបុរសនោះ ស្រឡាញ់នាងពិតប្រាកដមែន គឺប្រាកដជាចូលស្តីដណ្តឹង នាងតាមប្រពៃណីជាក់ជាមិនខាន។

សូមជម្រាបថា តារាសម្តែងស្រីសាច់ខ្ចីកញ្ញា សូលីហ្សា ប្រឡូកជាមួយវិស័យសិល្បៈប្រមាណ៣ឆ្នាំ អាចប្រមូលការងារក្នុងពិភពសិល្បៈបន្តបន្ទាប់ ។ ក្រោយមានឈ្មោះល្បី និងធំពេញរូបរាង សូ លីហ្សា មិនមានវត្តមានម្តាយតាមស្អិតដូចគ្រាមុនទេ ប៉ុន្តែក៏មិនមានបុរសណា អាចតាមស្នេហ៍នាងបាននៅឡើយ។ ដោយម្តាយនាងរវល់នឹងការងារសម្តែង និងមុខរបរខ្លះដែលមិនមានពេល គ្រប់គ្រាន់តាម នាងគ្រប់ជំហ៊ានដូចមុនឡើយ ហើយនាងក៏មានទំនុកចិត្ត ចំពោះខ្លួនឯងដែរថា នឹងអាចមើលការខុសត្រូវខ្លួនឯងបាន៕

ប្រភព៖ Lookingtoday

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ រូបថតមួយសន្លឹករបស់ សុគន្ធ និសា ធ្វើឲ្យមហាជនលាន់មាត់សរសើរថា ពិតជាស្រស់ស្អាតដូចព្រះនាងក្នុងរឿងនិទាន!

រូបថតដ៏ស្រស់ស្អាតមួយសន្លឹក ដែលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា សុគន្ធ និសា បង្ហោះនៅលើគណនី អ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់មិនសរសើរ ពីរូបសម្រស់របស់នាងមិនបាន។

ជាការពិតណាស់ ក្នុងរូបថតមួយសន្លឹកនេះ យើងសង្កេតឃើញថា កញ្ញា សុគន្ធ និសា ពិតជាស្រស់ស្អាតខ្លាំងមែនទែន ប្រៀបដូចជាព្រះនាងក្នុងរឿងនិទាន ឬដូចជាព្រះនាងនៅក្នុងរូបគំនូរយ៉ាងដូច្នោះដែរ។

ក្នុងមួយរយៈពេលនេះ តារាស្រីសម្លេងពិរោះ សុគន្ធ និសា ហាក់បីដូចជាកាក់កបខ្លាំងនៅក្នុងការងារសិល្បៈ ដោយមានទាំងការ ច្រៀងតាមConcert ស្ទើរ២៤ខេត្តក្រុង ក៏ដូចជា ត្រៀមចេញបទចម្រៀងសម្រាប់ចូលឆ្នាំ និងថតតែងការតាមបណ្តាសម្អាងការធំៗជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]