ថៃ៖ ជាការពិត តារាស្រីថៃល្បីៗ មិនត្រឹមតែ ចាប់អារម្មណ៍តែពីរឿងផ្ទះរបស់ពួកគេប៉ុណ្ណោះទេ សូម្បីតែចំណុចមួយចំនួន នៅក្នុងផ្ទះ ក៏ពួកគេព្យាយាមធ្វើយ៉ាងណា ឲ្យមានការទាក់ទាញខ្លាំងផងដែរ ។ តួយ៉ាង ដូចជា បន្ទប់ទទួលភ្ញៀវ គឺតារាស្រីថៃទាំងនោះ តែងរៀបចំ និងតុបតែងយ៉ាងស្រស់ស្អាត ដើម្បីអាចធ្វើឲ្យពួកគេ មានអារម្មណ៍ថាស្រស់ថ្លា និងរីករាយ នៅពេលបានសម្រាកលេង។

គេហទំព័រថៃមួយ បានបង្ហាញ ពីស្ទាយតុបតែង នៃបន្ទប់ទទួលភ្ញៀវ របស់តារាស្រីលំដាប់ប្រទេសថៃជាច្រើននាក់។ នៅក្នុងនោះដែរ ពួកគេ បានជ្រើសរើសយក ការរៀបចំ និងដេគ័រ ផ្សេងៗគ្នា ដែលតារាខ្លះ រៀបចំ បែបសាមញ្ញ តែមើលទៅថ្លៃថ្នូរ រីឯតារាខ្លះទៀត ចូលចិត្តតុបតែង បែបជាលក្ខណៈស្អាតៗ ជាមួយនឹងការរំលេចនូវពណ៌ខ្នើយ ឬសម្ភារៈ ចម្រុះពណ៌៕

ប្រសិនបើប្រិយមិត្ត មានបំណងចង់កែខៃ បន្ទប់ទទួលភ្ញៀវរបស់ខ្លួន អ្នកអាចមើលគំរូ បន្ទប់ទទួលភ្ញៀវរបស់តារាស្រីថៃ ខាងក្រោមនេះបាន ព្រោះមានទាំងស្ទាយសាមញ្ញ និង ប្លែកភ្នែក៕ 

១) Aum Patchrapa
២) Sririta Jensen
៣) Noey Chotika
៤) Janie
៥) Aimee Morakot
៦) Newclear Hansa
៧) Rachwinwong
៨) Kimmy Kimberley
៩) Ploy chermarn

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងការរៀបចំនេះដែរតារាស្រីថៃ YaYa Urassaya ក៏បានដេគ័រ ខុនដូរបស់នាង យ៉ាងស្រស់ស្អាតផងដែរ។

តារាសម្តែងស្រីកូនកាត់ថៃ-ន័រវេស កញ្ញា YaYa Urassaya បានទទួលជោគជ័យនិងប្រជាប្រិយយ៉ាងខ្លាំងក្លា បន្ទាប់ពីបញ្ចប់រឿងភាគថ្មីរបស់ខ្លួនដែលមានចំណងជើងថា «រលកជីវិត»។

ជាតួអង្គនៅក្នុងខ្សែភាពយន្ត YaYa Urassaya បានដើរជាតួកម្សត់ ជួបតែរឿងឈឺចាប់គ្មានស្បើយ ប៉ុន្តែសម្រាប់ជីវិតពិតរបស់នាងវិញ គឺពិតជាល្អប្រសើរខ្លាំងណាស់។

នាងបានរស់នៅក្នុងខុនដូដ៏ប្រណិតមួយ ដែលមានភាពទំនើបទាន់សម័យ តុបតែងលម្អទៅដោយសម្ភារៈប្រណិតៗយ៉ាងច្រើនសន្ធឹកសន្ទាប់។ ទាំងបរិវេណក៏ធំទូលាយគួរឱ្យចង់រស់នៅ បរិយាកាសមើលពីលើខុនដូទៅក៏ស្រស់ស្អាតថែមទៀត។ មើលហើយបានដឹងថា គួរជាទីមនោរម្យខ្លាំងប៉ុណ្ណា។

យើងនឹងនាំអារម្មណ៍របស់អ្នកគាំទ្រ ទៅមើលខុនដូរបស់កញ្ញា YaYa Urassaya បន្តិចថា តើមានលក្ខណៈទំនើបទាន់សម័យយ៉ាងណាខ្លះ?

ទស្សនាកម្រងរូបភាពស្អាតៗពីខុនដូរបស់កញ្ញា YaYa Urassaya ដូចខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]