ភ្នំពេញ៖ ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយមែនទេថា កូនភ្លោះគឺមានមុខដូចគ្នាបេះដាក់។ ប៉ុន្តែអ្នកធ្លាប់បានចាប់អារម្មណ៍ទេថា នៅលើពិភពលោកយើងនេះ អ្នកខ្លះ ទោះបីមិនមែនជាបងប្អូនភ្លោះនឹងគ្នា ឬក៏ជាប់សាច់ឈាមនឹងគ្នា ពួកគេមួយចំនួនក៏មានមុខមាត់ស្រដៀងគ្នាដែរ។

ជាក់ស្តែងតារាស្រីខ្មែរយើងប៉ុន្មានដួងនេះ មានមុខមាត់ស្រដៀងគ្នាទៅនឹងតារាបរទេស ទាំងតារាកូរ៉េ ក៏ដូចជាតារាថៃដែរ ដែលស្រដៀងគ្នា ស្ទើរតែពី ៨០ ទៅ៩០ ភាគរយទៅហើយ។ 

តើវាជារឿងចៃដន្យ ឬយ៉ាងណា បានជាតារាស្រីទាំងប៉ុន្មានដួងនេះមានមុខមាត់ស្រដៀងគ្នាស្ទើរតែចាប់ច្រឡំដូច្នេះ?

ដើម្បីកុំឱ្យទាំងអស់គ្នាទន្ទឹងរង់ចាំយូរ តោះយើងទៅមើលមុខមាត់តារាស្រីទាំងនោះទាំងអស់គ្នាថា តើមានតារាស្រីដួងណាខ្លះមានមុខមាត់ស្រដៀងគ្នា?

១) កញ្ញា ផន ស្រីខួច និងតារាបរទេសម្នាក់
២) កញ្ញា ប៉ាច គឹមមួយ និងតារាចម្រៀងកូរ៉េ កញ្ញា CL
៣) កញ្ញា បេប៊ី និងតារាសម្តែងថៃ Mai Davika
៤) កញ្ញា រ៉ាប៊ី និងតារាចម្រៀងថៃ Kratae Rsaim

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់ ក៏មានតារាខ្មែរយើងជាច្រើនដួងទៀតដែរ ដែលមានមុខមាត់ស្រដៀងគ្នា

ជឿអត់ថា នៅលើលោកយើងនេះ ពិតជាមានមនុស្សមុខស្រដៀងគ្នា ដូចជាកូនភ្លោះបេះបិទ ដែលតាមការពិតទៅ មិនជាប់សាច់ឈាមជាមួយគ្នាបន្តិចសោះនោះ? ក្នុងថ្ងៃនេះផងដែរ ប្រិយមិត្ត នឹងប្លែកអារម្មណ៍ ជាមួយនឹង តារាស្រីខ្មែរមួយចំនួន មានមុខស្រដៀងនឹងតារាស្រុកគេ ដែលភាគច្រើនអ្នកមិនដែលចាប់អារម្មណ៍។

មិនត្រឹមតែ តារាទាំងនោះ មានមុខមាត់ស្រដៀងគ្នាប៉ុណ្ណោះទេ សូម្បីតែស្ទាយលេងម៉ូតសក់ ផាត់មុខ និងស្នាមញញឹមរបស់ពួកគេ ក៏ស្រដៀងគ្នាផងដែរ។ ជាពិសេស ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន ក៏យល់ឃើញបែបនោះដែរ ថាពួកគេ មានមុខស្រដៀងគ្នាខ្លាំង ហើយបើពួកគេ បាននៅជិតគ្នាទៀតនោះ គឺពិតជាច្រឡំជាក់ជាមិនខាន៕

ចង់ដឹងថា មានតារាខ្មែរណាខ្លះ មុខស្រដៀងនឹងតារាស្រុកគេ តោះតាមដានទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី