កម្នវិធី ANCHOR BEACH CARNIVAL 2017 ទើបតែចាប់ផ្តើមនៅរាត្រីដំបូងកាលពីយប់មិញទី២៥ ខែមីនា ២០១៧នេះ ប៉ុន្តែមានមនុស្សចូលរួមទស្សនាការប្រគំតន្ត្រី និងជាវស្រាបៀរ Anchor យ៉ាងច្រើនដើម្បីទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់។

មិនតែប៉ុណ្ណោះក៏មានការផ្តល់ជូននូវរង្វាន់ជាច្រើន ដោយគ្រាន់តែលោកអ្នកជាវស្រាបៀរអាន់ឆ័រ ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីលេងហ្គេមបង្វិលកងដើម្បីឈ្នះ រង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។ ហើយកៅអីនិងតុដែលក្រុមការងារស្រាបៀរ Anchor បានរៀបចំនៅលើឆ្នេរខ្សាច់ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុន គឺពេញទាំងអស់រកកន្លែងអង្គុយមិនចង់បាន។ 

ស្របគ្នានោះដែរវត្តមានរបស់ កញ្ញា លាង សុផាឡែន, លោក Step, កញ្ញា វី ឌីណែត, លោក ថែលថៃ កញ្ញា សាន ស្រីឡៃ បានយកបទចម្រៀងថ្មីៗរបស់ខ្លួនដែលភាគច្រើនជាបទញាក់កន្ត្រាក់អារម្មណ៍ លើកមកបកស្រាយជូនបងប្អូនដែលមកទស្សនាផ្ទាល់នៅទឹកដីអង្គរឃ្យុងយូ រួមជាមួយ DJ ដ៏ស្រស់ស្អាតហើយមានភាពប៉ិនប្រសបក្នុងការ Mix Music ចាក់ភ្លេងកំដរដល់ចប់កម្មវិធី ដើម្បីធ្វើឲ្យបងប្អូនសប្បាយរីករាយ និងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយកម្មវិធី ANCHOR BEACH CARNIVAL 2017។

ដោយឡែកនៅរាត្រីថ្ងៃស្អែកទី២៦ ខែមិនា និងមានតារាចម្រៀងល្បីៗនៅកម្ពុជា និងតារាចម្រៀងល្បីមកពីប្រទេសថៃ តើនិងមានអ្វីដែលកាន់តែពិសេស នៅលើឆាកដ៏អស្ចារ្យនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]