ជារឿងភ្ញាក់ផ្អើលមួយ នៅក្នុងប្រទេសជប៉ុន គឺហាងកាហ្វេមួយ បានបើកបំរើនូវសេវាកម្ម គេងជាមួយស្រីស្អាតៗ ក្នុងតម្លៃចាប់ពី 40$ ឡើងទៅ សម្រាប់ភ្ញៀវម្នាក់។ ការគេងនេះ គឺមានគិតប្រាក់ជាម៉ោងថែមទៀងផង ដោយរួមមាននូវស្ទីលគេងខុសៗគ្នា។

ហាងកាហ្វេមួយដែលមានឈ្មោះថា The Soineya Cuddle Cafe ដែលទើបតែត្រូវបានដំណើរការកាលពីថ្ងៃទី ២៥ ខែ កញ្ញា នេះ ដោយក្នុងនោះមាននូវ សេវាកម្មលក់កាហ្វេ ក៏ដូចជាមានផ្តល់ស្រីស្អាតៗ សម្រាប់គេងជាមួយភ្ញៀវទៀតផង។ ម្ចាស់ហាងបានបញ្ជាក់ថា ការបំរើសេវាកម្មនេះ គឺដើម្បីងាយស្រួលដល់ភ្ញៀវ នៅពេលពួកគេងងុយគេង គឺគេអាចគេងបានក្នុងរង្វង់ដៃ ស្រីស្អាតៗទាំងអស់នោះ តែមិនមែនបំរើផ្លូវភេទនោះទេ។ ខាងក្រោមនេះជា តារាងតម្លៃនៃសេវាកម្មគេងជិតស្រីស្អាត៖

  • ភ្ញៀវ គេងក្នុងរង្វង់ដៃមនុស្សស្រី  (3 min) – 1000 yen ($13)
  • ស្រីៗគេងអោបប្រុសៗក្រោយខ្នង (3 min) – 1000 yen  ($13)
  • ភ្ញៀវ អង្អែលក្បាលស្រីៗ  (3 min) – 1000 yen  ($13)
  • ភ្ញៀវ និងស្រីៗ គេងទល់មុខគ្នា  (1 min) – 1000 yen  ($13)
  • ស្រីៗប្តូរសម្លៀកបំពាក់ឲ្យភ្ញៀវ  (1 time) – 1000 yen  ($13)
  • ស្រីៗ ម៉ាស្សាជើងអោយភ្ញៀវ  (3 min) – 1000 yen  ($13)
  • ភ្ញៀវ ម៉ាស្សាជើងអោយ ស្រីៗ (3 min) – 2000 yen  ($26)
  • ភ្ញៀវគេងកើយលើភ្លៅស្រីៗ  (3 min) – 1000 yen  ($13)
  • ស្រីៗ គេងកើយភ្លៅភ្ញៀវ  (3 min) – 2000 yen  ($26)

គួរបញ្ជាក់ថា ហាងកាហ្វេនេះ គឺហាក់បីដូចជាមានការពេញយ៉ាងខ្លាំងពីភ្ញៀវ ដោយសារការផ្តល់ នូវប្រភេទសេវាមួយដែលពុំធ្លាប់មានពីមុនមក។

SKT

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]