ខ្សែភាពយន្តធំបំផុតនាដើមឆ្នាំ ២០១៧ នេះពីផលិតកម្ម Disney រឿង The Beauty And The Beast បានធ្វើឲ្យអ្នកទស្សនាមិនសរសើរមិនបាន ស្នេហារ៉ូមែនទិក លាយឡំជាមួយនឹងចំរៀងល្អមើលហួសពីការស្មាន ។ The Beauty And The Beast គឺជាភាពយន្ត ដែលបានកែសម្រួលសាច់រឿងពីព្រេងនិទានបុរាណអំពីព្រះអង្គម្ចាស់ដែលត្រូវបណ្តាសារក្លាយទៅសត្វជាកំណាច និងនារីវ័យក្មេង ឈ្មោះ Belle លង់ស្រឡាញ់គ្នា។ បណ្តាសារនោះនឹងរលាយ បើសិនព្រះអង្គអាចធ្វើឲ្យនារីម្នាក់លង់ស្រឡាញ់ខ្លួន ដោយចិត្តនឹងចិត្ត និងការលះបង់ ដែលគេអាចនិយាយបានថាស្នេហាស្មោះ ពុំដូច្នេះទេព្រះអង្គនឹងក្លាយទៅជាសត្វ កំណាចជារៀងរហូត។ 

ឧបសគ្គនោះគឺ តើស្រីស្អាតណាទៅបែរជាមកលង់ស្រឡាញ់សត្វកំណាចនោះ ដើម្បីស្រាយចម្ងល់ មានតែរង់ចាំតាមដានទស្សនាខ្សែភាពយន្តខ្នាតធំ ពី Disney រឿង The Beauty And The Beast ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗហើយ។ ធ្លាប់ដឹងហើយថា Disney មិនធ្លាប់ធ្វើឲ្យលោកអ្នកខកបំណងនោះទេ តាមរយៈស្នាដៃសាច់រឿងថ្មីៗរបស់ខ្លួន លើកនេះក៏ដូចគ្នាធានាថាមិនខកបំណង ព្រោះល្អមើលជក់ចិត្ត រូបភាពត្រជាក់ភ្នែក តាំងតែពីដើមដល់ចប់ ។ ដឹកនាំសាច់រឿងដោយ Bill Condon និងចូលរួមសម្តែងដោយតារាសម្តែង ហូលីវូដ នាង Emma Watson ដើរតួជា Belle និង លោក Dan Stevens ដើរតួជាសត្វកំណាច ដែលការពិតនោះ លោកគឺជា ព្រះអង្គម្ចាស់ ដែលត្រូវបណ្តាសារ។ 

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.cinema.com.kh , www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]