ភ្នំពេញ៖ តារាចម្រៀង​កញ្ញា គង់ ច័ន្ទ​រដ្ឋា បង្ហើប​ថា សម្រាប់​ការ បញ្ចោ​ញ​ភាព​សិច​ស៊ី​ របស់​ខ្លួនថត​ស្ទា​យ​បែបនេះ ដែល​មើលទៅ​ដូច ឈុត​ស្រាត ដែល​គ្រាន់​បិទ​បន្តិច គឺ​​គូ​ដណ្តឹង​បាន អនុញ្ញាត​ថត​សិច​ស៊ី​គ្រប់យ៉ាង ​។​ ​ ​

​តារាស្រីមានសំណាង គង់ ច័ន្ទ​រដ្ឋា បញ្ជាក់ថា រូបថត ស៊ិ​ច​ស៊ី​ជាច្រើន​សន្លឹក ដែល​នាង​បង្ហោះ​ជា​បន្ត​តាំង​ចុង ឆ្នាំ​២០១៦​នេះ គ្រាន់តែ​ជា​ស្ទា​យ​ថ្មី ដោយ​ចង់មានការ ផ្លាស់ប្តូរ​បន្តិច​ឱ្យ​ប្លែក​ភ្នែក ​ថែមទៀត ប៉ុណ្ណោះ ។ 

ម្យ៉ាង​រូប​ទាំងនោះ នាង​បាន ថត​ឱ្យ​ទស្សនា​វ​ដ្តី ​បរទេស​ដែល​គេ​ប្រើ ប្រាស់​បច្ចេកទេស មើលទៅ​ដូច​ពិត ដែល​នាង​ថត​ ដោយ​ដោះ​ខោអាវ បញ្ចោ​ញ​ទាំង​ល្វែងលើ និង​ក្រោម ។ ប៉ុន្តែ ការពិត​នាង​បាន​ស្លៀកពាក់​ បិទ​ជិត កន្លែង​សំខាន់ៗ​ទាំងអស់ ហើយ​អ្នក​ថតរូប​ គេ​ប្រើការ​កាត់ត ឱ្យមើល​ដូច​នាង​ថត បញ្ចោ​ញ​ឈុត​ស្រាត ។​ ​ ​

​តារា​ចម្រៀងស្រី ប្រចាំផលិតកម្ម 7 Music កញ្ញា​គង់ ច័ន្ទ​រដ្ឋា បាន​ប្រាប់ថា រូបថត​ទាំងនេះ ក្រោយពី​បង្ហាញ​នោះ មានការ​គាំទ្រ និង​សរសើរ​ចំពោះ ​ការបញ្ចោ​ញ​ឈុត​បែបនេះ ដោយ​គ្មាន​ការ រិះគន់ និង​ការប្រមាថ​អ្វី​ឡើយ ។ អ្នកខ្លះបាន​សរសើរ និង​គាំទ្រ​ចំពោះ​ការ​ហ៊ាន ថត​ស្ទា​យ​បែបនេះ ដែល​មើលទៅ​ដូច ឈុត​ស្រាត ដែល​គ្រាន់​បិទ​បន្តិច ប៉ុន្តែ គេ​ប្រើ​បច្ចេកទេស​ឱ្យ​ល្អ​ សម្រាប់​ឆ្នាំ​ថ្មី ប្លែក​ភ្នែក​ប៉ុណ្ណោះ ។ 

ទោះបីជា​នាង​ថត​បែបនេះ ក៏ ពិតមែន ប៉ុន្តែ​គូដណ្តឹង​របស់​នាង​មិន បាន​ខឹងសម្បា និង​ព្រម​ឱ្យទៅ​ថត​គ្រប់ គ្រង នាង​ជាមួយ​ការជូន​ដំណើរ និង មើលថែ​ពេល​ថត ។ តារាចម្រៀងស្រីចូលភាព ឡូយឆាយ​រូបនេះ បាន​និយាយថា គូ​ដណ្តឹង​របស់​នាង គឺ​ពិធីករ​បងប្អូន​ភ្លោះ លោក​ស៊ិន សុភា​បាន​ភ្ជាប់ពាក្យ រួចហើយ បាន​ប្រហែល ជាង​មួយឆ្នាំ​មកហើយ ប៉ុន្តែ​នាង​មិនបាន​ ប្រកាស​ពី​ដំណឹង​ពិធី​ភ្ជាប់ របស់​នាង និង គូ​ដណ្តឹង ដោយសារ​នាង​ខ្ជិល​ឱ្យមាន ការភ្ញាក់ផ្អើល​គ្រាន់តែ​ចង់ឱ្យ​គ្រួសារសង ខាង​ដឹងឮ​ប៉ុណ្ណោះ ។ 

ក្រោយ​នាង​ក្លាយ ជា​នារី​គូជីវិត ​របស់​តារា​ប្រុស​ម្នាក់នេះ លោក​ស៊ិន សុភា តែងតែ​តាម​មើលថែ និង​យកចិត្តទុកដាក់​ទាំង​ការងារ និង ការរស់នៅ ហើយ​ជាពិសេស​គូស្នេហ៍ មួយគូ​នេះ​បាន​អះអាង​កំពុងតែ​ខំប្រឹង រកលុយ ដើម្បី​សន្សំ​ឱ្យបាន​ច្រើន ដើម្បី​កសាង​ជីវិត​គ្រួសារ រស់នៅ​ជាមួយគ្នា នាពេលខាងមុខនេះ​ផងដែរ ។​ ​

​ ​រូបភាព​សិច​ស៊ី​ឬ​ថត​ស្ទើរ ស្រាត ដែល​កំពុងមាន​ការពេញចិត្ត​ពី អ្នកគាំទ្រ​ប្រុសៗ ។ ជាមួយគ្នា​នោះ តារា ស្រី​រូបនេះ បញ្ជាក់ថា សម្រាប់​ការថត បែបនេះ នាង​មិនមែន​ទៅ​ថត​ម្នាក់ឯង នោះទេ នាង​បាន​ទៅជា​មួយគូ​ដណ្តឹង របស់​នាង គឺ​ពិធីករ​ទូរទស្សន៍ ​លេខ​៣ លោក​ស៊ិន សុភា ដែលជា​តារា​កូនភ្លោះ ជាមួយ​លោក​ស៊ិន សុភ័ក្ត្រ ។ 

សូមជម្រាបថា តារាចម្រៀងស្រី ប្រចាំផលិតកម្ម 7 Music គង់ ចាន់រដ្ឋា និង លោក ស៊ិន សុភា បាន​​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា​ជិត​១ឆ្នាំ​មក​ហើយ បែប​នេះ​ក្ដី​អ្នក​ទាំង​២មិន​ទាន់​មាន​គម្រោង​រៀប​ការ​នៅ​ឡើយ​ទេ។​ កញ្ញាបានចំណាយ ពេលវេលាផលិត និងនិពន្ធបទចម្រៀងOriginal Song លើកដំបូង ហើយមានក្តីរំពឹងខ្ពស់ថា នឹងទទួលបានការ ចាប់អារម្មណ៍គាំទ្រ ពីមហាជនគ្រប់ស្រទាប់វ័យ និងសូមអំពាវនាវឲ្យមហាជន និងកូនខ្មែរផ្តល់កំលាំងចិត្ត លើកកម្ពស់រាល់បទចម្រៀង Original Song ដែលផលិតដោយស្នាដៃ កូនខ្មែរផង ។ 

បច្ចុប្បន្នក្រៅពីអាជី​ព​​សិល្បៈ​ ពេលនេះនាងបានបង្កើតគំណិតថ្មី ដោយបានដំណើរការ​បើកអាជីព បន្ថែមពីលើការងា​រសិល្បៈ គឺលក់ជ្រក់ជើងមាន់ទឹកភ្នែក តាមអនឡាញ ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

មិននឹកស្មានថា កូនស្រីសុខ សោម៉ាវត្តី និយាយភាសាអង់គ្លេសបានល្អ ដល់ថ្នាក់នេះសោះ (មានវីដេអូ)

ភ្នំពេញ៖ ទោះបីជា តារាសម្តែងស្រី ដ៏ល្បីល្បាញ អ្នកនាង សុខ សោម៉ាវត្តី មានភាពមមាញឹក នឹងការងារសិល្បៈក៏ដោយ ក៏នាងមិនភ្លេចផ្តល់ភាពកក់ក្តៅ ឲ្យកូនជាទីស្រលាញ់របស់នាងនោះទេ ដែលជារឿយៗនាង តែងនៅក្បែរ និងនាំកូន ដើរកំសាន្តលេង។

ថ្មីៗនេះដែរ អ្នកនាង សុខ សោម៉ាវត្តី បាននាំកូនស្រី ឈ្មោះចាស្មីន ទៅញ៉ាំអាហារ ជាមួយនឹងប្អូនស្រីនាងម្នាក់ទៀត។ ឆ្លៀតក្នុងពេលនោះ នាងក៏បាននិយាយលេង ជាមួយនឹងកូនបណ្តើរ នៅក្នុងរថយន្ត។

តែអ្វីដែលចាប់អារម្មណ៍នោះ គឺកូនស្រីរបស់អ្នកនាង សុខ សោម៉ាវត្តី អាចនិយាយ ជាមួយនឹងនាង ជាភាសាអង់គ្លេសបានយ៉ាងល្អ ដូចជាមនុស្សពេញវ័យ។ ជាពិសេស រូបគេថែមទាំង ចងចាំពាក្យជាច្រើនទៀត ធ្វើឲ្យអ្នកនាង សុខ សោម៉ាវត្តី មានការរំភើបចិត្ត ដែលកូននាង ឆ្លាត និងប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ទាំងដែលពេលនេះ គេមានវ័យតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។

ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានសរសើរពីកូនស្រីរបស់នាង ដែលចេះនិយាយភាសាអង់គ្លេស បានល្អដូច្នេះ ហើយអ្នកខ្លះ បានពោលពាក្យថា អាយុប៉ុណ្ណឹងសោះ និយាយភាសាអង់គ្លេសបានល្អទៅហើយ ចុះទម្រាំធំទៀតនោះ៕

ចង់ដឹងថា កូនស្រីអ្នកនាង សុខ សោម៉ាវត្តី និយាយអង់គ្លេសល្អប៉ុណ្ណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]