(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីសម្រេចថ្មីមួយ ដើម្បីបង្កើតក្រុម ជំនួយការផ្នែកច្បាប់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានលោក ថៃ នរៈសត្យា ជាប្រធាន និងមានអនុប្រធាន និងសមាជិក សរុបចំនួន១២នាក់។

ការបង្កើតក្រុមជំនួយការផ្នែកច្បាប់នេះ ត្រូវបានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ចាត់ទុកថាដើម្បី៖

* លើកកម្ពស់ប្រសិទ្ធភាព ដល់កិច្ចប្រតិបត្តិផ្នែកច្បាប់

* ផ្តល់ការពិគ្រោះ យោបល់ផ្លូវច្បាប់ជូនដល់មន្រ្តីរាជការសិល្បករ សិល្បការិនី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

* ផ្តល់មេធាវីជួយការពារក្តីជូនមន្រ្តីរាជការ សិល្បករ សិល្បការិនីទីទ័លក្រដែលត្រូវគេរំលោភបំពាន ដោយមិនគិតកម្រៃសេវា

* ការពារផលប្រយោជន៍ស្របច្បាប់ជូនក្រសួង ជូនមន្រ្តីរាជការ សិល្បករ សិល្បការិនី នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ…៕

សូមអានសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ទាំងស្រុង៖

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ រឿង ស្វែង សុជាតា លក់​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន ត្រូវ​បាន​ក្រសួង​សុខា​ភិ​បាល ចេញ​ប្រតិ​កម្ម និង​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី

ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយប្រតិកម្មខ្លាំងៗ ចំពោះការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ ដែលដាក់ចំណងជើងថា «ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀន ផ្សំដោយប្តីក្មេងជាគ្រូឱសថ» ដែលមានប្រសិទ្ធភាពខ្លាំង មិនត្រឹមតែអាចផ្តាច់គ្រឿងញៀននោះទេ ថែមទាំងមានប្រសិទ្ធភាពច្រើនមុខទៀត។

ចំពោះករណីនេះ ក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ថា ការផ្សព្វផ្សាយនេះ មិនមានមូលដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រច្បាស់លាស់ ក្នុងការបញ្ជាក់ពីស័ក្តិសិទ្ធិភាព ដែលអាចផ្តាច់គ្រឿងញៀននោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ ហើយខ្វះការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នៃគ្រឿងញៀន។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានលើកឡើងយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា ប្រសិទ្ធភាពនៃការព្យាបាលអ្នកញៀនគ្រឿងញៀន វាអាស្រ័យលើការអប់រំ ការប្តេជ្ញាចិត្តថែទាំរបស់អាណាព្យាបាល ដល់អ្នកញៀនគ្រឿងញៀន និងការឧបត្ថម្ភពីសហគមន៍ ហើយសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋគ្រប់រូបកុំជឿតាមការឃោសនាបំផ្លើសខុសពីការពិត អំពីប្រសិទ្ធភាពនៃឱសថផ្តាច់គ្រឿងញៀននេះ និងសូមឲ្យប្រជាពលរដ្ឋ ចូលរួមសហការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល»។

លើសពីនេះទៀតនោះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ខ្លួននឹងចាត់ឲ្យនាយកដ្ឋានជំនាញ ចុះទំនាក់ទំនងផ្ទាល់ជាមួយអ្នកនាង ស្វែង សុជាតា ដើម្បីស្វែងរកការពិតផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]