ថៃ៖ កម្មវិធី Bangkok International Fashion Week ក្នុងឆ្នាំ២០១៧នេះ ពិតជាប្លែក ដោយមានការបង្ហាញខ្លួន នូវតារាល្បីៗលំដាប់ប្រទេសជាច្រើនដួង ដែលពួកគេសុទ្ធតែមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិស័យភាពយន្តនាពេលបច្ចុប្បន្ន។

គេសង្កេតឃើញថា តារាប្រុសស្រីជាច្រើនដួង បានតែងខ្លួនបែបចម្លែកៗបន្តិច តែនៅតែស្រស់ស្អាត ជាមួយនឹងឈុតសម្លៀកបំពាក់ បែបរដូវក្តៅ ដែលក្នុងនោះមានតារាដូចជា នាង Pancake នាង Pu Praya នាង Toey Jarinporn នាង Warattaya នាង Poyd Treechada និងនាង Margie Rasri ជាដើម។

ជាពិសេស នៅក្នុងការបង្ហាញម៉ូត ឆ្នាំនេះផងដែរ តារាស្រី ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រជាងគេគឺ នាង Yaya ដែលនាងបានស្លៀកសម្លៀកបំពាក់ស៊ិចស៊ីបញ្ចេញសាច់ដើមទ្រូង ជាងសព្វដង និងអមជាមួយនឹង ការផាត់មុខ បែបតារាបរទេសទៀតនោះ កាន់តែធ្វើឲ្យនាង មានការទាក់ទាញ និងលេចធ្លោយ៉ាងខ្លាំង៕ 

តារាសម្តែងស្រីថៃ Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]