កំពង់ស្ពឺ ៖ យុវជន​ម្នាក់​ជា​សិក្ខាកាម​វរៈ​លេខ​63​សាលា​ហ្វឹកហ្វឺន​រថក្រោះ​ដែល​គេ​ស្គាល់​ថា ជា​ក្មួយ​របស់​លោក​ផ្កាយ​3 ឡាញ់ កៅ នោះ​ត្រូវ​បាន​ក្រុម​ជន​ដៃដល់​មិន​ស្គាល់​មុខ​ស្ទាក់​កាប់​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​រួច​យក​សព​ទៅ​ទំលាក់​ក្នុង​ទឹក​បឹង​រហូត​ដល់​ព្រឹក​ទើប​រក​សព​ឃើញ ។

ហេតុការណ៍​កាប់សម្លាប់​មនុស្ស​ដូច​សម្លាប់សត្វ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​និង​40​នាទី​យប់​ថ្ងៃ​ទី​24 ខែមីនា ឆ្នាំ​2017 នៅ​លើ​ខ្នង​ទំនប់​បឹង​សំរោង​បាក់ ស្ថិត​ក្នុងភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ តាម​សម្តី​របស់​នគរបាល​បាល​ស្រុក​បាន​និយាយ​ឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​មានឈ្មោះ មុំ សារី អាយុ​30​ឆ្នាំ ជា​យោធា សិក្ខាកាម​វរៈ​លេខ​63 សាលា​ហ្វឹកហ្វឺន​រថ​គ្រោះ​86 ស្នាក់​នៅ​ជាមួយ​លោក​ផ្កាយ​3 (​អា សេ អូរ​) ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មានស្រុក​កំណើត​ភូមិ​ដើរ​ពោធិ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទៀប ខេត្តស្វាយរៀង ។

នគរបាល​បាន​បន្ត​ថា នៅ​មុន​កើតហេតុ​នោះ​គឺ​ជន​រង​គ្រោះ និង​មិត្តភក្តិ​2​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​តាម​ភ្លឺ​ទំនប់ សំរោង​បាក់ ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយ​ឈ្មោះ ឡ​ញ់ ពិន​ថុ​នា ភេទ​ប្រុស អាយុ​22​ឆ្នាំ និង​ឈ្មោះ ឆាយ សុខ​រី ភេទ​ប្រុស អាយុ​27​ឆ្នាំ ជា​សិក្ខាកាម​សាលា​ហ្វឹកហ្វឺន​រថក្រោះ​ជាមួយ​គ្នា​ពេល​ជិះ​ដល់​ចំណុច​ផ្លូវ​ចូល​សាលា​ហ្វឹកហ្វឺន​រថ​គ្រោះ​86 ចម្ងាយ​ប្រហែល​30​ម៉ែត្រ ក៏​មាន​ជនសង្ស័យ​ចំនួន​6​នាក់​មិន​ស្គាល់ឈ្មោះ និង​មិន​ស្គាល់​ទីលំនៅ ជិះ​ម៉ូតូ​2​គ្រឿង បាន​ហៅ​ឱ្យឈ្មោះ មុំ សារី​, ឈ្មោះ ឡាញ់ ពិន​ថុ​នា និង​ឈ្មោះ ឆាយ សុខ​រី ឱ្យ​ឈប់​ហើយ​ក៏​បាន​វាយ​ទៅ​លើ​អ្នក​ទាំង​3 ហើយ​ឈ្មោះ ឆាយ សុខ​រី ឈ្មោះ ឡាញ់ ពិន​ថុ​នា បាន​រត់​មក​ចូល​ក្នុង​សាលា ចំណែក​ឈ្មោះ មុំ សារី បាន​បាត់​ខ្លួន​រក​មិនឃើញ ។

លុះដល់​វេលា​ម៉ោង​7​និង​30​នាទី​ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2017 បងប្អូន និង​សិក្ខាកាម​យោធា​សាលា​ហ្វឹកហ្វឺន​រថក្រោះ​86 បាន​នាំ​គ្នា​មុ​ច​ទឹក​រាវរក ទើប​ឃើញ​សាកសព​ជន​រង​គ្រោះ​នៅ​ក្នុង​ទឹក​ទំនប់​សំរោង​បាក់​រួច​ក៏​យក​សព​មក​រក្សា​ទុក​ក្នុង​បន្ទាយ​ដើម្បី​ឱ្យ​ជំនាញ​ធ្វើការ​ពិនិត្យ ។ បើ​តាម​ប្រភព​ពី​មន្ត្រី​យោធា​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​ជន​រង​គ្រោះ​ដែល​ជា​ក្មួយ​របស់​មេ​ផ្កាយ​3 និង​ចៅ​ឈ្មោះ ឡាញ់ ពិន​ថុ​នា នេះ​ពេល​បញ្ចប់​ការ​ហ្វឹកហ្វឺន​ទៅ​យាម និង​សំរាក​នៅផ្ទះ​របស់​លោក​ផ្កាយ​3 ហើយ​ជា​រៀងរាល់ថ្ងៃ​តែងតែ​ធ្វើ​ដំណើរ​នៅ​ម៉ោងជាង​6​ល្ងាច ហើយ​ស្រាប់តែ​យប់​ថ្ងៃ​កើតហេតុ​នេះ​នៅ​រហូត​ដល់​យប់​ជ្រៅ​ពេល​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​ស្ទាក់​កាប់​តែ​ម្តង​ដោយ​មិន​មានរឿង​អ្វី​ទាល់តែ​សោះ ។

បើ​តាម​ប្រភព​ដែល​ទទួលយក​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ជន​ដៃដល់​បាន​រៀប​គំរោង​រួច​ជា​ស្រា​ច់​អស់​ទៅ​ហើយដោយ​នៅ​កន្លែង​កើតហេតុ​មាន​ទាំង​សំបក​កំប៉ុង​ស្រា​បៀរ​ទៀត​ផង ហើយ​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​មាន​ទាំង​ដែក​សរសៃ និង​ដាវ​1​ដើម​ទៀត​ផង ។ បើ​តាម​សម្តី​ឈ្មោះ ឆាយ សុខ​រី បាន​ប្រាប់​ថា គ្រាន់តែ​ក្រុម​ជនសង្ស័យ​វាយ​ពួក​ខ្លួន​ហើយ​ថែម​តាំង​ស្រែ​កថា ចោរ​ៗ​ទៀត​ផង​ដោយ​មានការ​ភ័យ​ខ្លាច​ពេក​ពួក​គេ​ទាំង​2​នាក់​បាន​រត់​ចូល​ក្នុង​បន្ទាយ ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​ទាំង​ហ្វូង​បាន​រត់​ដេញ​ពួក​គេ​រហូត​ដល់​ក្នុង​បន្ទាយ​ទៀត​ដោយ​ចោទ​ថា ពួក​គេ​ជា​ចោរ​ទៅ​វិញ នេះ​ជា​លេស​របស់​ក្រុម​ជនសង្ស័យ ។ ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា យុវជន​ខាងលើ​ពិតជា​បាន​រង​របួស​ចំ​ក្បាល​ត្រូវ និង​វត្ថុ​រឹង​បណ្តាល​ឱ្យ​ស្លាប់​មែន រួច​ក៏​ប្រគល់​សព​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ជំពាក់បំណុលគេច្រើនពេក បង្ខំឲ្យស្ត្រីវ័យ៥៣ឆ្នាំ ចង-កសម្លាប់ខ្លួនក្នុងផ្ទះបាយ នៅក្រុងពោធិ៍សាត់

(ពោធិ៍សាត់)៖ ស្ត្រីវ័យ៥៣ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញចង-ក សម្លាប់ខ្លួនជាមួយ​អាវជជុះ ជាប់នឹងធ្នឹមផ្ទះបាយ ហើយត្រូវបានគេសង្ស័យថា អាចមកពីជំពាក់លុយគេខ្លាចប្តីដឹង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល ​នៅព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្ដ្រីនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ស្ត្រីដែលដាច់ចិត្តចងកសម្លាប់ខ្លួន មានឈ្មោះ មាស សុផល អាយុ៥៣ឆ្នាំ មានមុខរបរជាអាជីវករលក់អាវជជុះ ក្នុងផ្សារពោធិ៍សាត់ មានប្តីឈ្មោះ អ៊ីត សួងមុនី អាយុ៥៤ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលខេត្ត បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ក្រោយពីហូបបាយរួច ស្ត្រីរងគ្រោះបានកាន់កាបូបដើរឆ្លេរឆ្លាចុះឡើង ហើយប្តីក៏មិនចាប់អារម្មណ៍នឹងកាយវិការបស់ប្រពន្ធនោះឡើយ ព្រោះសព្វថ្ងៃគេងផ្សេងគ្នា។ លុះព្រឹកឡើងបាត់ប្រពន្ធ ក៏ស្រែកហៅរកមើល ឃើញប្រពន្ធរបស់ខ្លួនចង-កនឹងអាវជជុះ ជាប់នឹងធ្នឹមផ្ទះបាយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

យ៉ាងណាមិញ ​ប្រ​ជាពលរដ្ឋនៅជិតនោះបានឲ្យដឹងថា ស្ត្រីរងគ្រោះមិនដែលមានទំនាស់ពាក្យសម្តី ជាមួយប្តីម្តងណាឡើយ តែស្ត្រីរងគ្រោះធ្លាប់ធ្វើមេតុងទីន និងធ្លាប់ជំពាក់លុយធនាគារជិត១ម៉ឺនដុល្លារ ចំពោះករណីចងកសម្លាប់ខ្លួននេះអាចមកពីស្ត្រីរងគ្រោះជំពាក់លុយគេ ខ្លាចប្តីដឹងផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ច និងមន្រ្តីជំនាញ​បានធ្វើការពិនិត្យសាកសព ហើយបញ្ជាក់ថា ស្ត្រីរងគ្រោះ ពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន រូចបានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]