ភ្នំពេញ៖ រូបថតដ៏ស្រស់ស្អាតមួយសន្លឹក ដែលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា សុគន្ធ និសា បង្ហោះនៅលើគណនី អ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់មិនសរសើរ ពីរូបសម្រស់របស់នាងមិនបាន។

ជាការពិតណាស់ ក្នុងរូបថតមួយសន្លឹកនេះ យើងសង្កេតឃើញថា កញ្ញា សុគន្ធ និសា ពិតជាស្រស់ស្អាតខ្លាំងមែនទែន ប្រៀបដូចជាព្រះនាងក្នុងរឿងនិទាន ឬដូចជាព្រះនាងនៅក្នុងរូបគំនូរយ៉ាងដូច្នោះដែរ។

ក្នុងមួយរយៈពេលនេះ តារាស្រីសម្លេងពិរោះ សុគន្ធ និសា ហាក់បីដូចជាកាក់កបខ្លាំងនៅក្នុងការងារសិល្បៈ ដោយមានទាំងការ ច្រៀងតាមConcert ស្ទើរ២៤ខេត្តក្រុង ក៏ដូចជា ត្រៀមចេញបទចម្រៀងសម្រាប់ចូលឆ្នាំ និងថតតែងការតាមបណ្តាសម្អាងការធំៗជាដើម៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀតផងដែរ តារាចម្រៀងសម្លេងស្រទន់ពោរពេញដោយមនោសញ្ចេតនា កញ្ញា សុគន្ធ និសា ត្រូវបានគេដឹងថា ក្រោយពីនាងបានបញ្ចប់កិច្ចកុងត្រាជាមួយនឹងផលិតកម្ម ថោន មក នាងក៏បានសម្រេចចិត្តវិលត្រលប់ចូលទៅផលិតកម្ម រស្មីហង្សមាស ជាថ្មីម្តងទៀត ជាមួយនឹងបទចម្រៀងពិរោះជាច្រើនបទ ដូចជាបទ «បើស្រលាញ់ម្តេចទុកអូនចោល» ដែលនាងបានរួមសម្តែងជាមួយនឹងលោក ហ្សូណូជាដើម ។

ដោយឡែក ក្រឡេកមកសម្ព័ន្ធភាព រវាងកញ្ញា សុគន្ធ និសា ជាមួយនឹងមិត្តរួមផលិតកម្មវិញម្តង។ ដោយកញ្ញា សុគន្ធ និសា បានបង្ហោះរូបថត ស្និទ្ធស្នាលជាច្រើនសន្លឹក ជាមួយនឹងកញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និង លោក ហ្សូណូ ដែលជាមិត្តភក្តិរួមផលិតកម្មជាមួយគ្នា ព្រមទាំងបានសរសេរថា៖

«ថ្ងៃនេះសុំផុសឲ្យច្រើនបន្តិចហើយ ព្រោះយូរៗជួបគ្នាម្តង»។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ ពួកគេសុទ្ធតែមានការងារសិល្បៈមមាញឹករៀងៗខ្លួន ទើបធ្វើឲ្យពួកគេមិនសូវមាន ពេលវេលាជួបមុខគ្នាប៉ុន្មាននោះទេ។

កញ្ញា សុគន្ធ និសា ត្រូវបានគេស្គាល់ថា ជាតារាស្រីមួយរូប ដែលបានអត្តចរិតរួសរាយរាក់ទាក់ និងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន ជាពិសេសជាមួយមិត្តរួមការងារតែម្តង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា