ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា​នេះ ក្រោយ​ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ នៅ​ស្រុក​រតនៈ​មណ្ឌល​។

លោក ឡា​ច វ៉ា​ន់ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កែវ ពៅ អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតន​:​មណ្ឌល​។ ជន​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៥ មីនា បន្ទាប់​ពី​ស្ត្រី​ឈ្មោះ ឯក ពៅ អាយុ​៤៩​ឆ្នាំ ប្ដឹង​ចោទប្រកាន់​ថា បាន​ចាប់​កូនស្រី​គាត់​អាយុ​៦​ឆ្នាំ រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃ​ទី​១១ មីនា ពេល​នាង​ទៅ​លេង​ផ្ទះ​ជនសង្ស័យ​។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា ដំបូង​គាត់​មិន​បានដឹង​ទេ តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា កូនស្រី​របស់​គាត់​ចេះ​តែ​ត្អូញត្អែរ​ដដែល​ៗ​ប្រាប់​គាត់​ថា នាង​ឈឺ​ប្រដាប់​ភេទ លុះ​ពេល​គាត់​ពិនិត្យ​ឃើញ​ហើម និង​ស្នាម​រលាក​ធ្ងន់ធ្ងរ​។ អ្នកស្រី​បញ្ជាក់​ថា ពេល​គាត់​សួរនាំ ទើប​នាង​និយាយ​ប្រាប់​ថា ឈ្មោះ​កែវ ពៅ បាន​នាង​រំលោភ​ពេល​នាង​ទៅ​លេង​ផ្ទះ​គាត់​។ ក្រោយ​ពី​ដឹង​ការ​ពិត អ្នកស្រី​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជន​តិរច្ឆាន​នេះ​តែ​ម្ដង​ទៅ​។

បើ​តាម​ការ​បំភ្លឺ​ពី​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា តា​ពៅ​តែង​ចាប់​នាង​រំលោភ ពេល​នាង​ទៅ​លេង​ផ្ទះ​គាត់ ដែល​ឪពុក​ម្ដាយ​នាង​ទៅ​ចំការ​អស់​។ នាង​ប្រាប់​ថា តា​ពៅ​ធ្លាប់​ចាប់​នាង​រំលោភ​ច្រើន​ដង​មក​ហើយ​នៅ​លើ​ពូក​។ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ​កែវ ពៅ បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ច្រើន​លើក​ដូច​ការ​ចោទប្រកាន់​របស់​ក្មេង​ស្រី​នេះ​ទេ តែ​ជន​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​នាង​រំលោភ​មែន​។ ជន​នេះ​និយាយ​ថា ខ្លួន​បាន​ចាប់​នាង​រំលោភ​ពេល​នាង​ទៅ​លេង​ផ្ទះ​ខ្លួន​ស្ងាត់​គ្មាន​មនុស្ស​នៅ​។

ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឡា​ច វ៉ា​ន់ បាន និយាយ​ថា បើ​តាម​ចម្លើយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ពេល​ជន​សង្ស័យ​តែង​ហៅ​ឲ្យ​នាង​មើល​រឿង​ក្នុង​ទូរស័ព្ទ តែ​នាង​មិនដឹង​រឿង​អ្វី​ទេ លុះ​ក្រោយមក​ចាប់​នាង​រំលោភ​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​សួរនាំ​លោក​មេបញ្ជាការ​ខេត្ត បាន​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៦ មីនា នេះ​ហើយ​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ កំពុង​តែ​ដេក​លើ​ម៉ូតូ ​ស្រាប់តែ​មិនដឹង​ចេញ​មកពីណា​ក៏​...

រាជធានី​ភ្នំពេញ ៖ មាន​រថយន្ត​TRITON ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​0331 បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើក​បុក​រះ​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​ចត​ចោល​ចំនួន​2​គ្រឿង និង​រថយន្ត​ហា​យ​ឡែ​ន​ឌឺ ពណ៌​ទឹកប្រាក់ បណ្ដាល​ឱ្យ​មាន​អ្នក​របួស​ម្នាក់​ក្នុង​ហេតុ​ការ​នេះ ចំណែក​រថយន្ត​បង្ក​បើក​រត់គេច​ខ្លួន​បាត់​កាល​វេលា​ម៉ោង​10​យប់​ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2017 នៅ​ចំណុច​ផ្លូវ​លេខ​221 កែង​ផ្លូវ​122 ស្ថិត​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​3 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ដោយ​មុន​កើតហេតុ​ឃើញ​រថយន្ត​បង្កហេតុ​ម៉ាក TRITON ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​0331 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​ផ្លូវ​122​សង្ស័យ​ស្រវឹង​ទើប​បុក​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​ចំនួន​2​គ្រឿង​ក្រឡាប់​ផ្ងារជើង និង​មួយ​គ្រឿង​ខូចខាត​តិចតួច​ទេ និង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌឺ ពណ៌​ទឹកប្រាក់ មួយ​គ្រឿង​ថែម​និង​ថូ​សំរាប់​ដាំ​ផ្កា​បែក​អស់​1​ផង​ដែរ ។

ជន​រង​គ្រោះ​មានឈ្មោះ អៀម រី​ម ភេទ​ប្រុស អាយុ​52​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​ស្នាក់​នៅ​លើ​ម៉ូតូ​កង់​បី​មានស្រុក​កំណើត​នៅ​ភូមិ​អង្គរ​ជ័យ ខេត្តកំពត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា មុន​កើតហេតុ​គាត់​បាន​ដេក​នៅ​លើ​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​រង​ចាំ​ដឹក​ម៉ូយ​តែ​មិនដឹង​ថា រថយន្ត​ម៉ាក​អ្វី​ឬ​បើក​តាម​ផ្លូវ​ណា​ទេ​មក​បុក​រូប​គាត់​កំពុង​តែ​ដេក​លើ​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​បណ្ដាល​រ៉ឺ​ក​ម៉ក​ក្រឡាប់​បណ្ដាល​គាត់​គ្រិច​ចង្កេះ និង​ត្រូវ​អ្នក​ម៉ូតូ និង​រត់​រ៉ឺ​ក​ម៉ក​ដូច​គ្នា​ជួយ​លើ​គាត់​ចេញពី​ម៉ូតូ​ហើយ​ដាក់​ម៉ូតូ​កង់​បី​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ហើយ​ចំណែក​កង់​បី​ខូ​ត​ខាត​ស្ទើរ​ទាំង​សុង​ក៏​ប្រគល់​ឱ្យ​សមត្ថកិច្ច​វាស់វែង និង​ចាំ​ដាក់​ពាក្យបណ្ដឹង​តាម​ក្រោយ​ទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]