(ភ្នំពេញ)៖ គួរឲ្យអាសូរណាស់! ស្រ្តីកម្មការិនីរោងចក្រកាត់ដេរម្នាក់ ត្រូវរថយន្តធុនធំបើកបុក និងគៀបជាប់បង្គោលភ្លើងបណ្តាលឲ្យដាច់ជើងម្ខាង រងរបួស យ៉ាងធ្ងន់ធ្ងរ​ នៅវេលាម៉ោងជិត១២ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្ដុំកន្លែងលក់សាច់ក្រក ស្ថិតក្នុងសង្កាត់កំពូល ខណ្ឌពោធិ៍សែនជ័យ រាជាធានីភ្នំពេញ។

សេចក្តីការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ស្រ្តីរងគ្រោះអាយុជាង២០ឆ្នាំ ត្រូវរថយន្តធុនធំមួយគ្រឿង បុកគៀប​ជាប់​នឹងបង្គោលភ្លើង បណ្ដាលឲ្យ​​ដាច់ជើងមួយ​កំណាត់ ភ្លាមៗនៅនឹងកន្លែងកើត។ ជនរងគ្រោះមានឈ្មោះ ធន ណយ ជាកម្មការិនីរោចក្រ នៅក្រុមហ៊ុន ស៊ីមី (ខេមបូឌា) វ៉ាយរឹង ស៊ីស្ទឹម។ ចំណែកឯអ្នកបើករថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ នារីវ័យក្មេងម្នាក់ ត្រូវរថយន្តបើកបុក និងកិនដាច់ខ្លួន ២-៣កំណាត់

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ០០៖៤០នាទីឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយដោយនារីវ័យ ប្រមាណ២០ឆ្នាំ ត្រូវរថយន្តធុនធំមួយគ្រឿង បើកបុក រួចកិនដាច់ខ្លួន២-៣កំណាត់ស្លាប់នៅនឹង កន្លែងតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ឋតើនេះ កើតឡើងនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅទល់មុខបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ម៉ូតូជនរងគ្រោះម៉ាកសង់សេរី២០១០ ពាក់ស្លាកលេខ 1FK-7492 ចំណែករថយន្តបង្ក បានបើករត់គេចបាត់។ បើតាមសាក្សីនៅកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនកើតហេតុគេឃើញ ស្រ្តីម្នាក់ជិះម៉ូតូ ឌ្រីម សង់ ២០១៦ មួយគ្រឿងតាមបណ្តោយ ផ្លួវវេងស្រេង ស្រាប់តែមកដល់ចំណុចកើតហេតុ មានរថយន្តដឹកអុស ស្លាកលេខ ខម 6032 បើកក្នុងទិសដៅស្របគ្នា បានបុកនិង កិនពីក្រោយបណ្តាល ដាច់ខ្លួនជាច្រើនកំណាត់ បន្ទាប់មករថយន្តខាងលើ បានបើកគេចចូលក្នុង រោងចក្រ SL ។

ខណៈនោះដែរ សមត្ថកិច្ចបានរកឃើញកាត នៅជាមួយនារីរងគ្រោះ ខាងលើមានឈ្មោះ សុខ វណ្ណ ធ្វើការនៅរោងចក្រ W& D Cambodia CO, LTD ផ្នែកផុង អត្តលេខ ៥០៣៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]