ហុងកុង៖ រូបថតរបស់អតីតមេក្រុមចម្រៀងនារីល្បី 2NE1 កញ្ញា CL ដែលនាងបានចូលរួមនៅក្នុងកម្មវិធីមួយ នៅហុងកុង កាលពីម្សិលមិញនេះ បានធ្វើឲ្យអ្នកគាំទ្ររាប់មឺុននាក់ ភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយសារតែរូបរាងរបស់នាងមានការផ្លាស់ប្តូរច្រើន។

ជាការពិតណាស់ ក្រោយពីបាត់មុខពីលើឆាកតន្រ្តីKpop មួយរយៈពេលធំមក កញ្ញា CL ហាក់បីដូចជាផ្លាស់ប្តូររូបរាងច្រើន ដោយនាងបានឡើងសាច់ជាងមុន ឬនិយាយបែបលេងៗថា មានសាច់ម៉ាប់ៗជាងមុន ប៉ុន្តែបើនិយាយពីសម្រស់វិញគឺនៅតែស្រស់ស្អាតដដែល។ បន្ថែមពីនេះ បើទោះបីជានាង ឡើងសាច់ម៉ាប់ៗយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែស្រលាញ់ និងគាំទ្រនាងដូចដើម លើសពីនេះថែមទាំងសរសើរថានាងមានរាងម៉ាប់មែន ប៉ុន្តែគួរឲ្យស្រលាញ់ថែមទៀតផង៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីអំឡុងឆ្នាំ២០១៤កន្លងទៅនេះ CL ដែលជាប្រធាន ក្រុមចម្រៀង2NE1 បានបញ្ចេញ រូបថតមួយចំនួន ក្នុងគណនីInstagram របស់នាង ជាមួយឈុតបីគីនី យ៉ាងស៊ិចស៊ីបំផុត នៅលើឆ្នេរខ្សាច់ មួយកន្លែង។

បន្ថែមពីនេះទៅទៀត ក្រុម2NE1 ក៏បានប្រារព្ធខួបគម្រប់៥ឆ្នាំ របស់ពួកគេ នៅក្នុងការប្រគុំតន្រ្តីទេសចរណ៏ នៅប្រទេសភីលីពីន និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះ ហើយពួកគេក៏បានបន្តដំណើរ ទៅប្រគុំតន្រ្តី ទៅប្រទេសម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរបន្តទៀត ផងដែរ។

ដោយឡែក ចង់ដឹង ថាCL ស្លៀកឈុតបីគីនី អញ្ចឹងសាកសម នឹងខ្លួននាងដែររឺទេ? តោះមើលរូបថត របស់នាងនូវ ខាងក្រោមទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]