(ភ្នំពេញ)៖ ខ្លោងទ្វាអង្គរសង្ក្រាន្ដ ត្រូវបានបង្ហោះជាសាធារណៈ ដើម្បីបង្ហាញជូនប្រជាពលរដ្ឋ​ ក្រោយពីក្រុមការងារ​រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ រួមជាមួយនឹងសាស្រ្តាចារ្យ​ ប្រវត្តិវិទូ​ និងសិល្បករជំនាញៗ សហការគ្នាសិក្សាពីប្រវត្តិ​ក្បូក្បាច់​ស្ថាបត្យកម្ម​ បង្កើតចេញជាស្នាដៃថ្មីៗ គួរជាទីមោទន:។

តាមរយៈរូបភាពដែលបានបង្ហោះនោះ យើងសង្កេតឃើញថា ក្បាច់ដែលរចនាឡើង សុទ្ធតែជាក្បាច់របស់ខ្មែរ ដែលក្នុងនោះរួមមាន៖ ក្បាច់ត្របកឈូកអង្គរ,​ ក្បាច់ចកអង្គរ, ក្បាច់ចង្វាយអង្គរ,​ ក្បាច់ពងត្រី, ក្បាច់អង្គរសន្លឹកទម្រង់ហៀនបំបែក, សត្វហង្ស, ព្វរ៉ា, កូនក្រឡឹងកំពូលពេជ្យ ឬកំពូលមិត និងក្បាច់ហោជាង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងមានកម្មវិធីជាច្រើន ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីខ្មែរ ដូចជាកម្មវិធី មហោស្រពវប្បធម៌បុរាណ ក្រោមទិដ្ឋភាព «ប្រវត្តិមួយសតវត្សន៍ នៃរបាំព្រះរាជទ្រព្យខ្មែរ» ចាប់ពីឆ្នាំ១៩០៦ ដល់ឆ្នាំ២០១៦ ក្រោមស្នាព្រះហស្ថរបស់ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី និងសិល្បៈ​ល្ខោនខោល ដែលនឹងត្រូវបានយកមកសម្តែង ជាផ្ទាំងទស្សនីយភាព​ទ្រង់ទ្រាយធំ ក្រោមការរៀបចំតម្លើង និងដឹកនាំដោយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​។

គួររំឭកថា នេះជាលើកទី០៥ ហើយដែលសហភាពសហព័ន្ធ យុវជនកម្ពុជាសហ​ការជាមួយស្ថាប័ន និងអាជាធរពាក់ព័ន្ធ បានរួមគ្នារៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តលើទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប​៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អស់ទាស់!​ ឲ្យគេដេកអង្អែលលេងមួយសន្ទុះ​​ស្មាន​ថាប្តី លុះចាប់ផ្តើម​រួមរ័ក្ស ទើបដឹង​ថាមិនមែន​​ប្តី ​ក៏ប្តឹង​សមត្ថកិច្ច​ឲ្យចាប់ខ្លួន

(ព្រះវិហារ)៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួន បន្ទាប់ពីទទួលពាក្សបណ្តឹងថា បានចាប់​រំលោភសេព​សន្ថវៈ។ ការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងនៅរសៀល​​ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ។

លោកវរសេនីយ៍ត្រី គង់​ គា អធិការនគរបាលក្រុងព្រះវិហារ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ហ៊ុន​ យក្ស អាយុ២៧ឆ្នាំ រស់នៅភូមិហ្មសែត​ សង្កាត់ប៉ាហាល​ ក្រុងព្រះវិហារ​ ចំណែកជនរងគ្រោះមានឈ្មោះ វ.ស.អ អាយុ២០ឆ្នាំ មានប្តី និងកូនម្នាក់រស់នៅក្រុងព្រះវិហារ។

លោកអធិការក្រុងបានបញ្ជាក់ថា «មុនពេលកើតហេតុជនសង្ស័យ និងប្តីជនរងគ្រោះជាមិត្តភ័ក្រ​គ្នា បានផឹកស៊ីនៅផ្ទះ​ជនរងគ្រោះ​ ចំណែកស្ត្រីជាជនរងគ្រោះមិននៅផ្ទះទេ គឺរវល់ដកដំឡូងនៅចំការ លុះល្ងាចបន្តិចជនសង្ស័យ បានទិញទាឲ្យស្ត្រីរងគ្រោះ ធ្វើក្លែមបន្ត​ ហើយខ្លួនបានទៅទិញស្រាបៀមួយកេស មកផឹកបន្តនៅផ្ទះជនរងគ្រោះជុំគ្នាទៀ​ត​។ ការផឹកចេះតែបន្តរហូត ដល់យប់ជ្រៅអស់ស្រា៣កេស​ ដោយឡែកស្ត្រីរងគ្រោះ ត្រូវជនសង្ស័យបង្ខំឲ្យផឹកអស់កន្លះកំប៉ុងដែរ​ រួចក៏បានដេករៀងៗខ្លួន​ បុរសជាប្តីសន្លប់ស្តូកស្តឹង ដេកនៅលើផ្ទះម្ខាង ហើយស្ត្រីរងគ្រោះដេកម្ខាង​ ចំណែកជនសង្ស័យដេកក្រោមផ្ទះ»។

លោកថា ជនសង្ស័យដែលមានបំណងនោះ មិនបានដេកទេដោយធ្វើសួរស្ត្រីរងគ្រោះថា «មិនហៅបងដេកជាមួយទេអី»​ ពេលនោះស្ត្រីរងគ្រោះឆ្លើយថា «បងនិយាយឲ្យស្រួលបួលព្រោះប្តីខ្ញុំនៅហ្នឹងទេ» ដោយអស់កម្លាំងធ្វើការពីថ្ងៃ នារីរងគ្រោះបានដេកលង់លក់ទៅ ស្របពេលនោះជនសង្ស័យ បានឡើងដេកក្រោយខ្នងនារីរងគ្រោះ​ ដោយនារីរងគ្រោះ មិនបានចាប់អារម្មណ៍ស្មានថា ប្តីរបស់ខ្លួន ក៏បណ្តោយឲ្យជនសង្ស័យលេងសព្វរាងកាយ​ លុះចាប់ផ្តើមរួមរ័ក្ស នារីរងគ្រោះ​ដឹងថា មិនមែនជារបស់ប្តីរបស់ខ្លួនក៏រុញចេញ។ លុះព្រឹកឡើងជនរងគ្រោះបានប្តឹង សមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់វិធានការតាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]