កណ្តាល៖ ផ្ទះប្រជាពលរដ្ឋប្រមាណ១០ខ្នង បានបាក់ស្រុត និងធ្លាក់ចូលទឹកទន្លេ ដោយសារបាក់ច្រាំង ស្ថិតនៅចំណុចភូមិកោរគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ប៉ុន្តែសំណាងល្អមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ បានទៅជួយអន្តរាគមន៍ហើយ។ យ៉ាងណាក៏ដោយ សម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់សង្គមមួយនេះ មិនទាន់ត្រូវបានមន្រ្តី និងអាជ្ញាធរបញ្ជាក់នៅឡើយទេ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមមាត់ច្រាំងទន្លេមេគង្គ ក្នុងភូមិឈើទាល ភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បានសម្រេចរុះរើលំនៅដ្ឋានចេញ ទៅកាន់កន្លែងសុវត្ថិភាពភ្លាមៗ ខណៈដែលដីច្រាំងទន្លេ កំពុងតែបាក់ស្រុត កាន់តែខ្លាំងឡើងៗ។

ច្រាំងទន្លេ ត្រូវបានពលដ្ឋក៏ដូចជាអាជ្ញាធរ បញ្ជាក់ថា បានកើត មានធ្ងន់ធ្ងរទៅដល់លំនៅដ្ឋានរបស់ពួកគាត់នៅឃុំព្រែកសម៉ាន់ ស្រុកឆ្លូង ក្នុងអំឡុងរយះពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ខណៈដែលស្ថានភាពភ្លៀងបានបង្អុរធ្លាក់ខ្លាំង។

មានផ្ទះឈើមួយខ្នងផ្ទះ ត្រូវបានបាក់ស្រុតចូលក្នុងបាតទន្លេ និងមានផ្ទះជិត៣០ខ្នងទៀត កំពុងតែយាយីដោយការបាក់ដី ហើយពលរដ្ឋជាម្ចាស់លំនៅដ្ឋាន ក៏កំពុងតែមានការព្រួយបារម្ភ ខណៈដែលពួកគាត់រុះរើលំនៅដ្ឋាន ចេញពីតំបន់ជួរមាត់ទន្លេ ដែលប្រឈមនិងការបាក់ ហើយបានស្នាក់នៅក្រោមផ្ទះអ្នកភូមិផ្សេងទៀតមួយរយះ ក៏ដោយសារតែពួកគាត់ មិនមានដីសម្រាប់ ផ្លាស់ប្តូរនោះទេ។

យ៉ាងណាក៏ដោយ ជាមួយបាតុភាពនេះក៏ត្រូវបានអាជ្ញាធរស្រុកស្នើឱ្យពលរដ្ឋត្រូវរុះរើ លំនៅដ្ឋានទៅរកកន្លែងសុវត្ថិភាពប៉ុន្តែប្រជាពលរដ្ឋ ទាំងនោះបានស្នើតបមកវិញឲ្យ អាជ្ញាធរជួយផ្តល់ដីតំបន់ណាមួយឲ្យមកពួកគាត់អាចទៅរស់នៅ តំបន់នោះ និងបញ្ជៀសពីការ គ្រោះថ្នាក់ផ្សេងៗ។

ពាក់ពន្ធ័និងបញ្ហាខាងលើនេះ លោក ហេង ស៉ីថា អភិបាលស្រុកឆ្លួង បានឲ្យដឹងថា ការបាក់ច្រាំងនេះគឺគ្រោះធមម្មជាតិ ហើយអាជ្ញាធរ បានដោះស្រាយហើយដែរ ដោយកងកម្លាំង៣ប្រភេទនិង សហភាពសហព័ន្ធយុវជនកម្ពុជាមកជួយរុះរើពួកគាត់។

ប្រជាពលរដ្ឋដែលរងគ្រោះខ្លាំងត្រូវជួយបន្ទាន់មានចំនួន១១គ្រួសារត្រូវអាជ្ញាធរប្រគល់ដីឲ្យពួកនៅឃុំសំបុកស្រុកចិត្របុរី ដែលមានផ្សារ មានទឹកភ្លើងប្រើប្រាស់ និងមានសាលារៀនដោយ១គ្រួសារ ទទួលបានដីក្បាល៣០ម៉ែត្រ និងបណ្ដោយ៤០ម៉ែត្រ។

លោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធនធានទឹកដែល បានចុះពិនិត្យមើល ស្ថានភាពភូមិសាស្រ្ត នៅតំបន់បាក់ ច្រាំងនោះបានឲ្យដឹងថា ការបាក់ ស្រុតច្រាំងទន្លេប៉ះពាល់ដល់ផ្ទះពលរដ្ឋទាំងនោះ ក៏ព្រោះតែនៅតំបន់នេះស្ថិតនៅទីតាំង ដែលខ្សែទឹកហូរបុកខ្លាំង ហើយទឹកទន្លេនៅតំបន់នេះងាយនឹងបាក់ស្រុត នៅពេលដែលទឹកហូរដោយត្រូវប្រឈមនឹងការបាក់ស្រុតដី ជារៀងរាល់ឆ្នាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]