ភ្នំពេញ៖ ក្រោយពី កញ្ញា ពេជ្រ អាវីហ្សា បានបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមីនា ម្សិលមិញ ដោយនាងត្រូវបានសមត្ថកិច្ច ​ឃុំខ្លួន​ នៅការិយាល័យចរាចរជើងគោក នៅផ្លូវជា សុផារ៉ា ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់។ ហើយរហូត មកដល់ពេលនេះ រឿងរ៉ាវគ្រប់យ៉ាង បានបញ្ចប់ជាមួយ តំណាងជនរងគ្រោះ និងផ្លូវច្បាប់រួចរាល់អស់ហើយ ដោយនាងក៏ត្រូវបានដោះលែង ពីការឃុំខ្លួន ត្រឡប់ទៅផ្ទះវិញហើយ។ 

បើតាមកញ្ញា ពេជ្រ អាវីហ្សា បានប្រាប់អោយដឹងថា រឿងគ្រប់បានដោះស្រាយចប់ សព្វគ្រប់អស់ហើយ ដោយតំណាងខាង ជនរងគ្រោះ គឺអ្នកនាង ព្រំ រដ្ឋា ព្រមទទួលយកសំណង តាមការចរចា ដោយតម្រូវអោយនាង បង់សំណងជា២ ដំណាក់កាល ។ ក្រោយពីភាគីទាំងសងខាង ដោះស្រាយរួចហើយ នាងក៏បានដោះស្រាយតាមផ្លូវច្បាប់ គិតរហូតដល់ជិត៩យប់នេះ សមត្ថកិច្ចបានដោះលែងនាង អោយត្រឡប់ទៅផ្ទះវិញហើយ។ 

ក្រោយពីមានហេតុការណ៍នេះកើតឡើង កញ្ញាពេជ្រ អាវីហ្សា បានសងសំណងទៅជនរងគ្រោះ ដោយស្រាយ បញ្ចប់រឿង នៅទឹកប្រាក់៦ពាន់ដុល្លារ ហើយនាង ក៏បាន បង្ហាញអារម្មណ៍សោកស្តាយជាខ្លាំង ដែលមានកើតឡើងបែបនេះ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ធ្លាប់តែឃើញតារាម៉ូដែលស៊ិចស៊ី Jessie Vard ស្លៀកឈុតថតរូបបែបប៊ីគីនី ឥលូវស្លៀកពាក់ឈុតបែបប្រពៃណីថៃ ម្តងទៅមើល ថាតើស្រស់ស្អាតកម្រិតណា៎!

ថៃ៖ តារាម៉ូដែលស្រីសាច់.សខ្ចី ដូចបណ្តូលចេក Jessie Vard កូនកាត់ថៃ-អៀរឡង់ វ័យ១៧ឆ្នាំ ចូលចិត្តថតរូបបែបស៊ិចស៊ី បង្ហាញពីដងខ្លួនដ៏ស្រលូនម៉ត់ខៃ និងជាអាយដលរបស់អ្នកគាំទ្រជាច្រើន នៅលើបណ្តាញសង្គម ដែលប្រិយមិត្តភាគច្រើន តែងឃើញនាងថតរូបក្នុងឈុតប៊ីគីនី មានគ្រប់រូបភាពនោះ ថ្មីៗនេះ Jessie កំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន កាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ លើរូបនាងមួយកម្រិតទៀត ក្នុងការថតរូបស្លៀកពាក់ ឈុតបែបប្រពៃណី ដ៏ស្រស់ស្អាតវិញម្តង។

យោងតាមគេហទំព័រហ្វេសប៊ុកផេកមួយ បានធ្វើការបង្ហោះចែកចាយ រូបភាពជាច្រើនសន្លឹក របស់តារាម៉ូដែលស្រីថៃ នាង Jessie Vard បញ្ជាក់ប្រាប់ថា Jessie ថតរូបក្នុងស្ទូឌីយោ Superpib (Superpib Studio) ថតរូបដោយខាង Pib Piyacha ក្នុងឈុតបែបប្រពៃណីថៃ ជាមួយនឹងទឹកមុខដ៏ស្រស់ស្អាត និងក្រសែភ្នែកដ៏គួរឲ្យទាក់ទាញ ដែលផ្ទុយស្រឡះពីសព្វមួយដង ដោយកន្លងមក Jessie ស្លៀកពាក់ខើចលើខើចក្រោម តាមស្ទាយបែបស៊ិចស៊ីរបស់នាង ធ្វើឲ្យបុរសៗជាច្រើន បានទស្សនាហើយទប់អារម្មណ៍មិនបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]