ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬហៅថាសាលារចនា បាននិងកំពុងរៀបចំពិធីដ៏អធឹកអធ័មមួយរយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួប១០០ឆ្នាំរបស់ខ្លួន ដោយក្នុងនោះមានការតាំងពិព័រណ៍គំនូរ វត្ថុបុរាណ លក់ផលិតផលផ្សេងៗ និងមានកម្មវិធីសប្បាយៗជាច្រើនទៀត ដែលរៀបចំឡើងដោយខាងសាកលវិទ្យាល័យផ្ទាល់។

តែយ៉ាងណាមិញ នៅក្នុងអំឡុងពេលប្រារព្ធពិធីកាលពីយប់មិញនេះ ភ្លៀងមួយមេធំបានបង្អុរមកយ៉ាងខ្លាំង ប៉ុន្តែក្រោយពីបានធ្វើពិធីសែនព្រេន ចាក់ភ្លេង រាំរបាំថ្វាយហើយនោះ ភ្លៀងស្រាប់តែចាប់ផ្តើមរាំងបន្តិចម្តងៗវិញ ដោយគ្រប់គ្នានៅទីនោះសុទ្ធតែជឿថាជាបារមីពិតៗ។

ក្នុងនោះដែរ ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា «នាពេលល្ងាចនេះកំពុងតែសំដែងនូវទម្រង់សិល្បះ នៅក្រោមសាលកញ្ចក់ មុខព្រះពិស្ណុការនឹង មុខព្រះបាទជ័យវរន្ម័ទី៧ សុខៗមេឃក៏ប្រែជាក្រហម នឹងមានខ្យល់កន្តាក់យ៉ាងខ្លាំង ហើយព្រះភិរុណក៏បង្អុរចុះមកយ៉ាងខ្លាំង បង្ខំឲ្យរាល់ការសំដែងត្រូវផ្អាកមួយរយៈ ដូច្នេះរាល់និស្សិត នឹងក្រុមរៀបចំក៏ចាប់លេងភ្លេង នឹងរាំរបាំ ថ្វាយព្រះពិស្ណុការ ទេពនៃសិល្បៈ នឹង ព្រះបារមីថែរក្សាក្នុងទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីជួយបញ្ជាស់ទឹកភ្លៀង ក្រោយលេងចប់ព្រះភិរុណក៏ចាប់ផ្តើមរាំងម្តងបន្តិចៗ រហូតអាចអនុញ្ញាតអោយការសំដែងបន្តបានទៀត នេះជាអបីយជំនឿដែលនិស្សិត សាលារចនាទាំងអស់ជឿគ្រប់គ្នា អ្នកចូលរួមល្ងាចមុននេះបានឃើញផ្ទាល់ភ្នែក» ៕   

ទស្សនាវីដេអូខាងក្រោម៖

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ វិញ្ញាណបិសាចនាំទៅវង្វេងក្នុងព្រៃអាម៉ាហ្សូន ៩ថ្ងៃមិនស្លាប់ សំណាងបានសត្វស្វា នាំរកអាហារ និងទឹក

ប្រេស៊ីល៖ បុរសជាអ្នកទេសចរជនជាតិឈីលីម្នាក់ បានវង្វេងផ្លូវនៅក្នុងព្រៃទឹកភ្លៀង អាម៉ាហ្សូន អស់រយៈពេល៩ថ្ងៃ តែសំណាងល្អរូបគាត់ ត្រូវបានសត្វស្វាមួយក្រុម ជួយឲ្យគាត់មានជីវិតរស់ ដោយទម្លាក់អាហារមកឲ្យ និងនាំផ្លូវគាត់ទៅរកទីជម្រក ក៏ដូចជាប្រភពទឹក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។

បុរសខាងលើនេះ មានឈ្មោះថា Maykool Coroseo Acuñaអាយុ២៥ឆ្នាំ លោកបានបោះជំរំនៅក្នុងឧទ្យានជាតិ Madidi National Park ក្បែរទន្លេ Tuichi ជាមួយនឹងក្រុមហ៊ុនទេសចរមួយ ឈ្មោះ Max Adventures។ លោកបានដើរបែកចេញពីក្រុម ហើយក៏វង្វេងនៅក្នុងព្រៃតែម្តងទៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Acuña បានបាត់ចេញពីក្នុងជំរំរបស់លោក កាលពីវេលាម៉ោង ៨និង៣០នាទីយប់ កាលពីខែកុម្ភៈ ដោយមិនមានទុកដានអ្វីបន្តិចសោះ ខណៈលោក Marcos Uzquiana នាយកឧទ្យានជាតិ Madidi បាននិយាយថា មន្ត្រីអនុរក្សឧទ្យានជាច្រើនអ្នក បានដើរតាមរកគាត់ ប៉ុន្តែពួកគេមិនច្បាស់ទេថា មានរឿងអ្វីកើតឡើយ នៅពេលបាត់ខ្លួននោះ។

លោក Acuña បានធ្វើដំណើរជាមួយនឹងក្រុមទេសចរ Max Adventures ទៅកាន់តំបន់ដាច់ស្រយាលមួយ ដែលស្ថិតក្នុងក្នុងឧទ្យានជាតិ Madidi ដោយកន្លែងនោះអាចធ្វើដំណើរទៅបានតែតាមរយៈទូកប៉ុណ្ណោះ ហើយនៅឆ្ងាយពីទីក្រុងថែមទៀតផង។ ក្រុមអ្នកទេសចរទាំងអស់បានធ្វើដំណើររួមជាមួយនឹងអ្នកនាំផ្លូវប៉ុន្មាននាក់ ហើយនៅពេលត្រឡប់មកកាន់ជំរំវិញ លោក Acuña មានអារម្មណ៍រំភើបជាខ្លាំង និងមានសកម្មភាពរាងចម្លែកៗ មិនតែប៉ុណ្ណោះទឹកមុខរបស់គាត់មើលទៅមិនធម្មតាថែមទៀតផង។

ក្រោយមក លោក Acuña ក៏បានបដិសេធមិនព្រមចូលរួម ពិធីថ្លែងអំណរគុណដល់ មាតាធម្មជាតិ Pachamama ដែលអនុញ្ញាតឲ្យពួកគេចូលទៅក្នុងព្រៃ ដែលជាពិធីតាមប្រពៃណី ។ ហើយបន្ទាប់ពីការបដិសេធនោះ លោកក៏បានបាត់ខ្លួនតែម្តងទៅ ដោយមានអ្នកខ្លះថា ការបាត់បាត់ខ្លួននេះ អាចបណ្តាលមកពីលោក មិនព្រមចូលរួមពីធី ទើបធ្វើឲ្យមាតាធម្មជាតិ ខឹង ហើយត្រូវវិញ្ញាណបិសាច នាំយកទៅលាក់នៅក្នុងព្រៃ។

ក្រុមមន្ត្រីអនុរក្សឧទ្យាន បាននាំគ្នាតាមរកគេ អស់រយៈពេលជាច្រើនថ្ងៃ តែរកមិនឃើញ រហូតដល់ថ្ងៃទី៦ ទើបរកឃើញស្រោមជើងប្រលាក់ភក់មួយ។ ពួកគេបានយកស្រោមជើងនោះមកជំរំវិញ និងបានអញ្ជើញគ្រូខាបព្រលឹងមកជាមួយផង ដើម្បីធ្វើពិធីរកវិញ្ញាណរបស់លោក Acuña តាមរយៈស្រោមជើងគាត់។ 

រយៈពេល៩ថ្ងៃក្រោយការបាត់ខ្លួន ក្រុមមន្ត្រីអនុរក្សក៏បានរកឃើញគាត់ ដោយឮសម្លេង លោក Acuña ស្រែកចេញពីមាត់ទន្លេ ដែលមានចម្ងាយប្រមាណ ១គីឡូម៉ែត្រពីជំរំ។ លោក Acuña បាននិយាយថា “លោកអាចនៅរស់បានក៏ដោយសារតែមានសត្វស្វាជួយដែរ។ ពួកវាទម្លាក់ផ្លែឈើមកឲ្យលោកហូប និងនាំផ្លូវគាត់ទៅរកទីជម្រក ព្រមទាំងប្រភពទឹក ជារៀងរាល់ថ្ងៃ។

លោក Acuña បានបញ្ជាក់ថា នៅពេលកើតហេតុ លោកបានចាប់ផ្តើមរត់ និងបានស្រែកថា “កុំៗ” តែពួកគេមិនព្រមឈប់ឡើយ។ ខ្ញុំបានដោះស្បែជើង យកទូរស័ព្ទ និងពិល បោះចោលអស់ ហើយបន្ទាប់ពីរត់យូរទៅខ្ញុំក៏បានឈប់នៅក្រោមដើមឈើមួយ រួចក៏ចាប់ផ្តើមគិតថា “តើខ្ញុំបានធ្វើស្អីហ្នឹង ហើយខ្ញុំកំពុងតែធ្វើអ្វី”។ ខ្ញុំចង់ត្រឡប់ទៅវិញ តែរកផ្លូវមិនឃើញសោះ។

លោក Acuña បន្តថា នៅយប់មុនពេលគេរកឃើញគាត់ក្បែរទន្លេ គឺគាត់បានបួងសួងសុំឲ្យមានគេមកជួយ។ លោកមិនជឿលើរឿងគ្រូសិល្ប៍ ឬវប្បធម៌ប្រពៃណីក្នុងព្រៃនេះទេ ប៉ុន្តែលោកជឿថា ព្រះជាម្ចាស់ជាអ្នកជួយលោក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]