ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ ផលិតកម្មថោនបានបង្ហោះសេចក្តីជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនឲ្យដឹងថា៖

«ផលិតកម្មទីក្រុងភាពយន្ត (ថោន) សូមធ្វើការជូនដំណឹងដល់អតិថិជន និងអ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានជនខិលខូចមួយចំនួន បានប្រើប្រាស់ឈ្មោះផលិតកម្មថោន សារអេឡិចត្រូនិចរបស់ផលិតកម្ម ទៅប្តឹងដល់គេហទំព័រ YouTube ចំពោះ Channel YouTube មួយចំនួនដែលបានយកបទរបស់ផលិតកម្មទៅប្រើប្រាស់នៅលើគេហទំព័រ YouTube។ ផលិតកម្មនឹងស្វែងរកជនខិលខូចនោះដែលបានប្រើប្រាស់ឈ្មោះរបស់ផលិតកម្មក្នុងគោលបំណងទុច្ចរិត យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ផលិតកម្មទីក្រុងភាពយន្ត (ថោន) សូមប្រកាសដល់លោកអ្នកដែលមានបំណងចង់បានបទចំរៀងរបស់ផលិតកម្មយកទៅប្រើប្រាស់ សូមទាក់ទងមកកាន់ផលិតកម្មតាមរយៈព័ត៌មានដូចខាងក្រោម ខាងផលិតកម្មនឹងធ្វើការសំរួលជូនតាមការស្នើសុំតាមការគួរ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផលិតកម្មទីក្រុងភាពយន្ត (ថោន) តាមអាសយដ្ឋាន ផ្ទះលេខ ៤៤A-៤៤B សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈទូរសព្ទលេខ ០២៣ ៨៨១ ៣៨៨ ឬ អ៊ីម៉ែល [email protected] » ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ឆេះផ្ទះកំសត់របស់អតីតបេក្ខជន Cambodian Idol រដូវកាលទី១ នៅសល់តែផេះ (មានវីដេអូ)

ភ្នំពេញ៖ លោក អ៊ាម វន្នី ដែលជាអតីតបេក្ខជនដ៏ឆ្នើមម្នាក់ ក្នុងរដូវកាលទី១ នៃការប្រឡងចម្រៀងនៅក្នុងកម្មវិធី Cambodian Idol កន្លងទៅនេះ បានឲ្យដឹងកាលពីប៉ុន្មានម៉ោងមុននេះថា ផ្ទះនៅស្រុកកំណើតរបស់លោក បានលេបត្របាក់ដោយអគ្គិភ័យឆាបឆេះខ្ទេចខ្ទី គ្មាននៅសល់អ្វីនោះទេនោះ។

នេះបើតាមបណ្ដាញទំនាក់ទំនងសង្គមរបស់លោក ដែលបង្ហោះជាសារយ៉ាងក្រៀមក្រំថា «ផ្ទះកំសត់របស់ខ្ញុំលែងមានទៀតហេីយ​ ជាង300គីឡូពីភ្នំពេញ តេីខ្ញុំមកពន្លត់យ៉ាងម៉េចទាន់ មកដល់សល់តែផេះ» រួមជាមួយនឹងវីដេអូ ដែលបង្ហាញពីទិដ្ឋភាពផ្ទះក្រោយពីឆេះខ្ទេចខ្ទី បានធ្វើឲ្យមិត្ដភក្ដិ ក៏ដូចជាអ្នកគាំទ្រលោក នាំគ្នាភ្ញាក់ផ្អើល និងនាំគ្នាសួរដេញដោល ពីស្ថានភាពផ្ទះរបស់លោក ថាយ៉ាងមិចទៅហើយ? និងឆេះផ្ទះបណ្ដាលមកពីអ្វី? ជាមួយគ្នានេះ លោកបានពោលពាក្យថា «បាទអរគុណអ្នកទាំងអស់គ្នាដែលបារម្មណ៍ ពេលនេះផ្ទះឆេះអស់ហេីយ តែសំណាងមនុស្សមិនមានគ្រោះថ្នាក់ទេ. មូលហេតុដែលឆេះគឺមកពីផ្ទុះសេខ្សែភ្លេីង » ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]