ហ្វីលីពីន៖ កាលពីថ្ងៃទី៤ មីនា កន្លងទៅនេះ គូស្នេហ៍សុនខភក្តីមួយគូ  Lally និង Kian បានរៀបអាពាហ៍៍ពិពាហ៍នៅមាត់សមុទ្រមួយ នៅក្នុងប្រទេសហ្វីលីពីន ដែលវាគឺជាការរៀបការឆ្កែដំបូងបំផុតនៅក្នុងប្រទេសនេះ។

យោងទៅតាមសារព័ត៌មាន Coconuts Philippines បានឲ្យដឹងថា ឆ្កែមួយគូនេះបានរស់នៅជាមួយគ្នាប្រហែលមួយឆ្នាំហើយ ទើបសម្រេចចិត្តរៀបការជាផ្លូវការជាមួយគ្នា។ Kian គឺជាឆ្កែមួយក្បាលដ៏រ៉ូមែនទិច ព្រោះវាតែងតែយករបស់ឆ្ងាញ់ៗទៅឲ្យប្រពន្ធរបស់វា (Lally) ស៊ីរហូត។

គួរបញ្ជាក់ដែរថា ដើម្បីសម្រេចបានអាពាហ៍ពិពាហ៍មួយនេះ ម្ចាស់របស់កូនកម្លោះកូនក្រមុំទាំងសងខាង បានចំណាយពេលដល់ទៅមួយខែឯណោះដើម្បីរៀបគម្រោង។ លើសពីនេះ នៅក្នុងកម្មវិធីដ៏ឧឡារិកនេះ ក៏មានវត្តមានឆ្កែប្រហែល២៥ក្បាលផ្សេងទៀត មកចូលរួមផងដែរ ព្រោះថាគេក៏មានទទួលជាម្ហូបអាហារសម្រាប់ឆ្កែជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះ គេក៏មានតាអាចារ្យ និងអ្នកចម្រៀងហែហម ដែលសុទ្ធសឹងតែជាឆ្កែទាំងអស់។

ទោះជាយ៉ាងណា គេក៏បានអញ្ជើញជាងថតរូបដែលជាមនុស្ស គឺលោក Che Vienes ដើម្បីរង់ចាំផ្តិតយកសកម្មភាពសំខាន់ៗ ក្នុងកម្មវិធីអាពាហ៍៍ពិពាហ៍នោះផងដែរ។

ចុងក្រោយ សារព័ត៌មាន Coconuts Philippines បានបង្ហាញព័ត៌មានដ៏ល្អមួយថា Lally កំពុងតែមានផ្ទៃពោះហើយ។ ពួកយើងសង្ឈឹមថា ប្តីប្រពន្ធថ្មីថ្មោង និងអនាគតឪពុកម្តាយគេទាំងពីរក្បាលនេះ នឹងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕ 

ចង់ដឹងច្បាស់ថា កម្មវិធីរៀបការនេះ ឧឡារិកយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ គួរឲ្យច្រណែនទេ? គូស្នេហ៍បុរសសង្ហា ស្រលាញ់ភេទដូចគ្នា ទីបំផុតដឹកដៃគ្នារៀបការ

ហ្វីលីពីន៖ ថ្មីៗនេះរូបភាពជាច្រើនសន្លឹក រវាងគូស្នេហ៍បុរសស្រលាញ់ភេទដូចគ្នា ក្នុងប្រទេសហ្វីលីពីន កំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយ ពីសំណាក់អ្នកលេងអ៊ីនធើណែតជាច្រើន ទៅលើអាពាហ៍ពិពាហ៍របស់ពួកគេ។ នេះបើយោងតាម ប្រភពសារព័ត៌មាន Nextshark បានចុះផ្សាយ។

អ្នករចនាម៉ូតដ៏ល្បីឈ្មោះ លោក Fracis Libiran ទីបំផុតបានសម្រេចចិត្ត រៀបចំពិធីមង្គលការដ៏អស្ចារ្យមួយ កាលពីចុងសប្តាហ៍មុននេះ ជាមួយនឹងដៃគូស្នេហារបស់គាត់ ជាអ្នកជំនួញម្នាក់ គឺលោក Christian Mark Jacobs ក្រោយពីស្រលាញ់គ្នាយ៉ាងស្អិតរមួត អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ប្រភពបានឲ្យដឹងថា អាពាហ៍ពិពាហ៍គូស្នេហ៍ ដ៏ស្រស់សង្ហាមួយគូនេះ ត្រូវបានរៀបចំធ្វើឡើងនៅរមណីយដ្ឋាន Lind Resort កោះ Boracay ប្រទេសហ្វីលីពីន។ រូបភាពជាសន្លឹករបស់ពួកគេ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ជាពិសេសនៅលើ Instagram តែម្តង ខណៈមានអ្នកមួយចំនួន បានចូលរួមសាទរ ទៅលើក្តីស្នេហ៍ដ៏ស្ម័គ្រស្មោះរបស់ពួកគេផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងក្តី ក៏មានអ្នកមួយចំនួនទៀត បានធ្វើការរិះគន់ស្តីបន្ទោស ទៅលើអាពិពាហ៍ពិពាហ៍ ស្រលាញ់ភេទដូចគ្នារបស់ពួកគេទាំងពីរផងដែរ។

ក្នុងនោះអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន បានបញ្ចេញមតិថា «សូមចងចាំថា ព្រះជាម្ចាស់បង្កើតឲ្យបុរស គូជាមួយនឹងស្រ្តីតែប៉ុណ្ណោះ។ តែនេះពួកគេទាំងពីរ កំពុងតែប្រឆាំងជាមួយនឹង ព្រះជាម្ចាស់ហើយ!» ។ រីឯអ្នកខ្លះទៀត បានលើកឡើងដែរថា «នេះមិនមែនជាស្នេហាឡើយ! នេះគេហៅថាស្រលាញ់ភេទដូចគ្នា!» ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី គូស្នេហ៍មួយគូនេះ មិនខឹងឬស្អប់ទៅលើពាក្យរិះគន់នានា ដែលអ្នកលេងអ៊ីនធើណែត បានវាយប្រហារទៅលើពួកគេឡើយ។ លើសពីនេះ ពួកគេទាំងពីរថែមទាំងមានគម្រោង នឹងទៅរៀបការជាថ្មីម្តងទៀត នៅទឹកដីសហរដ្ឋអាមេរិក ដើម្បីទទួលបាននីត្យានុកូលភាព (ភាពត្រឹមត្រូវតាមផ្លូវច្បាប់) សម្រាប់ជីវិតស្នេហា របស់ពួកគេផងដែរ ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]