កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គម នៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងមានភាពជ្រួលច្របល់យ៉ាងខ្លាំង ដោយសារតែបុរសសាច់ដុំម្នាក់។ 

តារាអនឡាញដែលមានគណនី Youtube ឈ្មោះថា Banzz មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគណនីរបស់គេទទួលបានអ្នក subscribe ដល់ទៅជាង ១.៤ លានអ្នក បន្ទាប់ពីគេបានបង្ហោះរូបដោះអាវនៅក្នុង Instagram កាលពីក្នុងសប្តាហ៍មុន។

វាក៏ជារឿងមួយដ៏ភ្ញាក់ផ្អើលដែរ សម្រាប់អ្នកគាំទ្រ ដោយសារតែការងាររបស់ Banzz គឺជាអ្នកដើរញ៉ាំអាហារ ដែលជាទូទៅ គេត្រូវញ៉ាំម្ហូបដែលមានចំនួនច្រើនស្មើរនឹងមនុស្ស៣នាក់ឯណោះ។ ដូច្នេះ វាពិបាកជឿណាស់ ដែលថា Banzz មានសាច់ដុំកង់ៗបែបនេះនោះ។

Banzz ក៏បានបញ្ជាក់ដែរថា ជាទូទៅគឺគេត្រូវចំណាយពេល ៦ ទៅ ១០ម៉ោងក្នុងមួយថ្ងៃដើម្បីហាត់ប្រាណ ដែល៣-៥ម៉ោងសម្រាប់ការហាត់ aerobic និង ១-២ម៉ោង សម្រាប់ការលើកសាច់ដុំ។ លើសពីនេះ ជាទូទៅគេត្រូវញ៉ាំ សាច់ទ្រូងមាន់ ដើម្បីរក្សាគីឡូរបស់គេឲ្យមានតុល្យភាពត្រឹម ៧០គីឡូក្រាម។

ចង់ដឹងថា អ្នកពូកែញ៉ាំរូបនេះ មានសាច់ដុំកង់ៗយ៉ាងណា សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ លោកយាយម្នាក់ ស្អាតប្រហែលតារា កំពុងធ្វើឲ្យម៉ូដែលជំនាន់ក្រោយច្រណែនសម្រស់

ស៊ែរប៊ី៖ តើអ្នកគិតថា លោកយាយម្នាក់នេះ អាចក្លាយជាលោកយាយដែលក្មេង និងឆើតឆាយជាងគេក្នុងពិភពលោកដែរឬទេ?

អ្នកស្រី Zaklina អាយុ ៤៧ឆ្នាំ បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកស្រី បានក្លាយជាតារានៅក្នុងបណ្តាញសង្គម។ ថ្វីត្បិតតែ អ្នកស្រី Zaklina មានអាយុ ៤៧ឆ្នាំមែន ប៉ុន្តែអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ វាមិនអាចបញ្ឈប់គាត់ឲ្យឈប់បង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់គាត់ ទៅក្នុងបណ្តាញសង្គមបានទេ។

លោកយាយម៉ូដែលរូបនេះ បានកើតនៅក្នុងប្រទេស ស៊ែរប៊ី និងបានដាក់ឈ្មោះគណនីបណ្តាញសង្គមរបស់ខ្លួនថា 'realfashionist' ដែលគាត់តែងតែបង្ហោះរូបរបស់គាត់ជាមួយសម្លៀកបំពាក់ដ៏ទាក់ទាញ និងទាន់សម័យ។ រូបរាងដ៏ស៊ិចស៊ី ជាមួយនឹងស្ទាយ៍ដ៏ឆើតឆាយរបស់អ្នកស្ រីបានធ្វើឲ្យតារាម៉ូដែលមួយចំនួនច្រណែននឹងអ្នកស្រីយ៉ាងខ្លាំង។

អ្នកស្រីបាននិយាយថា អ្នកស្រីមានគំនិតក្នុងការស្លៀកពាក់បានស្អាតបែបនេះ គឺដោយសារតែអ្នកស្រីធ្លាប់រស់នៅក្នុងប្រទេសជាច្រើនដូចជា ស្វីស បារាំង និងប៉ូឡូញជាដើម ហើយឥឡូវនេះ អ្នកស្រីកំពុងតែរស់នៅក្នុងប្រទេសមួយ ដែលពេញនិយមស្លៀកសម្លៀកបំពាក់ម៉ូដទាន់សម័យ នោះគឺប្រទេសអ៊ីតាលី។

គួរបញ្ជាក់ដែរថា គ្រប់រូបភាពទាំងអស់ដែលអ្នកស្រីបានបង្ហោះ គឺតែងតែមានភ្ជាប់ hashtag នឹងពាក្យ grandmotherthatlovesfashion ដើម្បីឲ្យប្រិយមិត្តទាំង ១៥៧ ០០០នាក់ របស់អ្នកស្រីបានឃើញ។

អ្នកស្រីតែងតែបង្ហោះរូប ដែលមានស្លៀកសម្លៀកបំពាក់ទាន់សម័យ អមដោយសម្ភារៈតុបតែងខ្លួនផ្សេងៗទៀតដូចជា នាឡិកា និងវ៉ែនតាជាដើម។

អ្នកស្រីបាននិយាយថា “គោលបំណងសំខាន់របស់ខ្ញុំ គឺចង់ឲ្យស្ត្រីទាំងអស់ក្រោកឈរឡើងដើម្បីបង្ហាញពីភាពទាក់ទាញរបស់ពួកគេ”។

អ្នកស្រីក៏បានបន្ថែមទៀតដែរថា ពេលទំនេរអ្នកស្រីចូលចិត្ត ដើរលេងខាងក្រៅជាមួយកូនស្រីរបស់អ្នកស្រីមួយរូប ដែលមានអាយុ ២៨ឆ្នាំ។ បើយោងទៅតាម គណនីបណ្តាញសង្គមរបស់អ្នកស្រី ក៏បានបង្ហាញឲ្យដឹងដែរថា អ្នកស្រីមានកូនប្រុសម្នាក់ដែលមានឈ្មោះថា Stefan ប៉ុន្តែគេបានលាចាកលោកតាំងពីឆ្នាំមុនមកម្ល៉េះ៕

ចង់ដឹងថាលោកយាយវ័យ ៤៧ឆ្នាំរូបនេះ មានសម្រស់ទាក់ទាញយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]