សៀមរាប៖ បុគ្គលិកម្នាក់ភោជនីដ្ឋាន ហ្គ្រីនស៊ុគីស៊ុប ម្នាក់ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងរបួស ក្នុងហេតុការណ៍ ផ្ទុះធុងហ្គាស នៅម៉ោងប្រមាណ ៨៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុច ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាំង ចន្ថា អាយុ២២ឆ្នាំ រងរបួសបញ្ជួនទៅសង្គ្រោះ នៅឯមន្ទីរបង្អែក ខេត្តសៀមរាប បណ្តាលអោយ​ ភ្ញៀវដែលចូលហូប អាហារពេលព្រឹក នៅក្នុងហាងនោះ រត់ជាន់ជើងគ្នាទាំងព្រឹក បន្ទាប់មក ក៏ក្រុមសមត្ថកិច្ច បានជួយអន្តរាគមន៍ បាញ់ពន្លត់ដោយប្រើប្រាស់ រថយន្តអស់៤គ្រឿង ។

មន្រ្តីនគរបាលបានឲ្យដឹងថា ហេតុការណ៍នេះ បណ្តាលឲ្យខូចខាត កន្លែងចុងភៅទំហំ ៨ម×៤ម រងការខូចខាត, ម៉ាស៊ីនបោកខោអាវមួយ និងធុងហ្គាស់មួយ ហាងនេះមាន ម្ចាស់ជីវកម្មឈ្មោះ ឡាយ សុខម៉េង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាង ។

អគ្គិភ័យនេះ ត្រូវបានរលត់ជាស្ថាពរ ដោយប្រើប្រាស់រថយន្ត បាញ់ទឹកអស់ចំនួន ១ឡានតែប៉ុណ្ណោះ និងមិនឆេះរាលដាល ទៅលំនៅស្ថានដែលនៅក្បែរ ទីតាំងកើតហេតុនោះឡើយ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ កំពុងតែជក់អារម្មណ៍ ស្រាប់តែមិត្ដស្រីមកទាន់ ដាច់ផ្ងារ

គេតែងតែនិយាយថា មនុស្សប្រុសចូលចិត្ដដើរលេងយប់ មិនឲ្យប្រពន្ធដឹង ចុះបើប្រពន្ធតាមទាន់ និងចៃដន្យកំពុងតែស្ថិតក្នុងស្ថានភាពដ៏សែនអាក្រក់ទៀតនោះ? តើនឹងធ្វើយ៉ាងណា?

ក៏ដូចជាវីដេអូខាងក្រោមនេះ ដែលបានទទួលការទស្សនាច្រើនជាង ២លានដង ប្រាកដជាធ្វើឲ្យមនុស្សប្រុសមិនតិចនាក់នោះទេ ដែលត្រូវប្រុងប្រយ័ត្នខ្លាំង មុននឹងធ្វើអ្វីមួយ។ នៅក្នុងវីដេអូនេះ បានបង្ហាញពីនារីសាច់ស រាងស្រលូន ពាក់តែខោក្នុងខ្លី ដែលត្រូវបានគេស្គាល់ថា ជាអ្នករាំនៅក្នុងក្លឹបកំសាន្ដ បានរាំយ៉ាងស្រើបស្រាលដាក់ពី មុខបុរសម្នាក់ ដែលមិនទាន់ប៉ុន្មានផង នារីជាមិត្ដស្រីដែលពោរពេញដោយកំហឹង បានស្ទុះទៅវាយតប់នារីជាអ្នករាំនោះ មុននឹងចាប់អូសមិត្ដប្រុសចេញពីកន្លែង។

យ៉ាងណាក្ដី អ្នកនៅក្នុងបណ្ដាញសង្គមមួយចំនួន បាននិយាយថា នារីជាអ្នករាំនោះមិនខុសទេ ព្រោះនេះជាការងាររបស់នាង ខណៈដែលអ្នកខ្លះទៀតនាំគ្នាខឹងសម្បារនឹងបុរសនេះ តែក៏មានអ្នកផ្សេងវិញបានចេញមុខការពារ និងនិយាយថាគ្រាន់តែធ្វើបែបនេះ មិនមែនមានន័យថា ក្បត់នោះទេ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]