ស៊ែរប៊ី៖ តើអ្នកគិតថា លោកយាយម្នាក់នេះ អាចក្លាយជាលោកយាយដែលក្មេង និងឆើតឆាយជាងគេក្នុងពិភពលោកដែរឬទេ?

អ្នកស្រី Zaklina អាយុ ៤៧ឆ្នាំ បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកស្រី បានក្លាយជាតារានៅក្នុងបណ្តាញសង្គម។ ថ្វីត្បិតតែ អ្នកស្រី Zaklina មានអាយុ ៤៧ឆ្នាំមែន ប៉ុន្តែអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ វាមិនអាចបញ្ឈប់គាត់ឲ្យឈប់បង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់គាត់ ទៅក្នុងបណ្តាញសង្គមបានទេ។

លោកយាយម៉ូដែលរូបនេះ បានកើតនៅក្នុងប្រទេស ស៊ែរប៊ី និងបានដាក់ឈ្មោះគណនីបណ្តាញសង្គមរបស់ខ្លួនថា 'realfashionist' ដែលគាត់តែងតែបង្ហោះរូបរបស់គាត់ជាមួយសម្លៀកបំពាក់ដ៏ទាក់ទាញ និងទាន់សម័យ។ រូបរាងដ៏ស៊ិចស៊ី ជាមួយនឹងស្ទាយ៍ដ៏ឆើតឆាយរបស់អ្នកស្ រីបានធ្វើឲ្យតារាម៉ូដែលមួយចំនួនច្រណែននឹងអ្នកស្រីយ៉ាងខ្លាំង។

អ្នកស្រីបាននិយាយថា អ្នកស្រីមានគំនិតក្នុងការស្លៀកពាក់បានស្អាតបែបនេះ គឺដោយសារតែអ្នកស្រីធ្លាប់រស់នៅក្នុងប្រទេសជាច្រើនដូចជា ស្វីស បារាំង និងប៉ូឡូញជាដើម ហើយឥឡូវនេះ អ្នកស្រីកំពុងតែរស់នៅក្នុងប្រទេសមួយ ដែលពេញនិយមស្លៀកសម្លៀកបំពាក់ម៉ូដទាន់សម័យ នោះគឺប្រទេសអ៊ីតាលី។

គួរបញ្ជាក់ដែរថា គ្រប់រូបភាពទាំងអស់ដែលអ្នកស្រីបានបង្ហោះ គឺតែងតែមានភ្ជាប់ hashtag នឹងពាក្យ grandmotherthatlovesfashion ដើម្បីឲ្យប្រិយមិត្តទាំង ១៥៧ ០០០នាក់ របស់អ្នកស្រីបានឃើញ។

អ្នកស្រីតែងតែបង្ហោះរូប ដែលមានស្លៀកសម្លៀកបំពាក់ទាន់សម័យ អមដោយសម្ភារៈតុបតែងខ្លួនផ្សេងៗទៀតដូចជា នាឡិកា និងវ៉ែនតាជាដើម។

អ្នកស្រីបាននិយាយថា “គោលបំណងសំខាន់របស់ខ្ញុំ គឺចង់ឲ្យស្ត្រីទាំងអស់ក្រោកឈរឡើងដើម្បីបង្ហាញពីភាពទាក់ទាញរបស់ពួកគេ”

អ្នកស្រីក៏បានបន្ថែមទៀតដែរថា ពេលទំនេរអ្នកស្រីចូលចិត្ត ដើរលេងខាងក្រៅជាមួយកូនស្រីរបស់អ្នកស្រីមួយរូប ដែលមានអាយុ ២៨ឆ្នាំ។ បើយោងទៅតាម គណនីបណ្តាញសង្គមរបស់អ្នកស្រី ក៏បានបង្ហាញឲ្យដឹងដែរថា អ្នកស្រីមានកូនប្រុសម្នាក់ដែលមានឈ្មោះថា Stefan ប៉ុន្តែគេបានលាចាកលោកតាំងពីឆ្នាំមុនមកម្ល៉េះ៕

ចង់ដឹងថាលោកយាយវ័យ ៤៧ឆ្នាំរូបនេះ មានសម្រស់ទាក់ទាញយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ មីរ៊ឺ

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ អីយ៉ាស់! សម្រស់ស្រីស្អាតលក់នំផ្អែម នៅផ្សាររាត្រី កំពុងតែធ្វើឲ្យ អ្នកលេងអ៊ិនធើណេតជ្រួលជ្រើម

ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹក របស់ស្រីស្អាតលក់នំផ្អែម (Sao Bao ឬ Baked Bun ជាប្រភេទនំប៉័ងផ្អែម) កំពុងតែធ្វើឲ្យអ្នកនិយមលេង បណ្តាញអ៊ិនធើណេតជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ រូបសម្រស់និងស្នាមញញឹមដ៏ទាក់ទាញរបស់នាង។

បើតាមប្រភពបានឲ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Lee បានលួចថតរូបស្រីស្អាត លក់នំផ្អែមខាងលើនេះ នៅឯផ្សាររាត្រីមួយកន្លែង នៅជាយក្រុង Sri Petaling នៃទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី យកទៅបង្ហោះចែកចាយ នៅលើបណ្តាញសង្គម ដោយសារតែឃើញ រូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ លើសពីនេះ រូបភាពទាំងអស់នោះ ទទួលបានអ្នកចុចចែករំលែក (Share) រហូតដល់ទៅជាង ១ ៥០០ដងផងដែរ។

ក្នុងនោះមានបុរសៗជាច្រើន បានកោតសរសើរទៅលើ អ្នកលក់ស្រីវ័យក្មេងរូបនោះ ពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ហើយពួកគេក៏បានបញ្ចេញមតិ (Comment) ដែរថា ធ្វើយ៉ាងណាទើបបានទៅជួបនាង នៅផ្សាររាត្រីនោះទៅ? ។

ចង់ដឹងថា រូបសម្រស់របស់នាង ស្រស់ស្អាតយ៉ាងណានោះ ទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]